លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ជំនួសឲ្យការអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ គណបក្សប្រឆាំងបានយកឱកាសនេះ វាយប្រហារលើសារគំរាមកំហែងរបស់លោកហ៊ុន សែន ដែលបានព្រមានបោសសម្អាតខ្សែបណ្តាញគណបក្សសង្គ្រោះជាតិដែលនៅសេសសល់។
ការហាមឃាត់នេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅថ្មីៗនេះ បានព្រមានជាថ្មីដល់មន្ត្រីពន្ធនាគារ ឲ្យហាមការប្រើប្រាស់ទូរសព្ទនៅក្នុងពន្ធនាគារនេះ។
លោកប្រាក់ សុខុន ដែលជាអតីតអ្នកកាសែតរបស់កងទ័ពកម្ពុជា បាននិយាយបន្តដល់ស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ដែលស្ថិតក្រោមការរិះគន់របស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការបាត់បង់សិទ្ធិធ្វើនយោបាយរបស់មន្ត្រីគណបក្សប្រឆាំង។
លោកឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា អាជ្ញាធរមិនទាន់បានគិតដល់វិធានការដាក់ពិន័យលើភ្ញៀវទាំងឡាយដែលមិនគោរពតាមការណែនាំថ្មីនេះទេ។
លោកផាតសុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ភាគីប្រទេសទាំងពីរកំពុងសិក្សារួមគ្នាដើម្បីបើកច្រកព្រំដែនថ្មី ដែលអាចនឹងធ្វើឡើងនៅខេត្តរតនគិរី ឬស្ទឹងត្រែង។
លោក ហ៊ុន សែន បានព្រមានមួយដងជាពីរដងទៀតថា គ្មានការចរចានយោបាយណាមួយ ដែលអាចបើកផ្លូវឲ្យមានការដោះលែងប្រធានគណបក្សជំទាស់លោក កឹម សុខា នោះទេ ហើយអ្នកដែលចង់ចូលរួមជីវិតនយោបាយនៅកម្ពុជាវិញនោះ ត្រូវតែប្រញ៉ាប់ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយនៅក្រសួងមហាផ្ទៃ។
រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានប្រកាសប្រគល់គម្រោងស្រោចស្រពទឹកចំនួន៤ដល់សហគមន៍នានាក្នុងខេត្តព្រៃវែង ដើម្បីឲ្យកសិករក្នុងខេត្តស្ថិតនៅប៉ែកខាងកើតប្រទេសកម្ពុជា មានលទ្ធភាពទទួលបានទឹកធ្វើស្រែពី២ទៅ៣ដងក្នុងមួយឆ្នាំ។
នៅពេលដែលកម្ពុជាបានក្លាយជាទីតាំងនៃគម្រោងវិនិយោគធំៗរបស់ប្រទេសចិន មានការវិភាគជាច្រើនថាកម្ពុជាអាចស្ថិតនៅក្រោមឥទ្ធិពលចិន ជាពិសេសឥទ្ធិពលសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ។ ប៉ុន្តែលោក ហ៊ុន សែន បានប្រកាសច្បាស់ថា ចិនមិនអាចត្រួតត្រាកម្ពុជាបានជាដាច់ខាត។
នៅកម្ពុជា ក្រុមមេដឹកនាំកម្ពុជា មានទាំងយោធា និងតំណាងរាស្ត្រផង តែងតែលើកឡើងពីការត្រៀមទប់ស្កាត់សកម្មភាពនានាដែលអាចឈានទៅដល់បដិវត្តន៍ពណ៌នេះ ទោះបីជាក្រុមអ្នកវិភាគផ្ដល់ទស្សនៈផ្សេងៗគ្នាអំពីចលនាបដិវត្តន៍មួយនេះក៏ដោយ។
បញ្ហាសមុទ្រចិនខាងត្បូងបានស្ថិតនៅលើរបៀបវារៈនៃការមកបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជាកាលពីពេលពេលថ្មីៗនេះ ដោយភាគីកម្ពុជានិងវៀតណាមបានឯកភាពជំរុញការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី។
ក្រោយពីតំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូបបានលើកឡើងពីសេចក្ដីស្នើច្បាប់មួយដែលចង់ឲ្យរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំពិនិត្យមើលឋានៈអនុគ្រោះពន្ធ GSP ដែលកម្ពុជាទទួលពីសហរដ្ឋអាមេរិក មន្ត្រីពាណិជ្ជកម្មកម្ពុជាបានទទូចឱ្យពិនិត្យមើលបញ្ហានេះឱ្យបានគ្រប់ជ្រុងជ្រោយ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវចេតនានៃការចង់នាំប្រទេសកម្ពុជាចូលរួមជាប្រទេសហត្ថលេខីនៃអនុសញ្ញាក្រុង Cape Town ដែលអាចអនុញ្ញាតឱ្យវិស័យអាកាសចរណ៍កម្ពុជាចូលរួមនិយាមការអន្តរជាតិលើផ្នែកគុណភាពនិងបច្ចេកទេសលើគ្រឿងបរិក្ខារ និងចរាចរណ៍ផ្លូវអាកាស។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលខ្មែរបានផ្តល់ការយល់ព្រមលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅរាជធានីភ្នំពេញ ដែលនឹងចំណាយទឹកប្រាក់១៥០០លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្ ហ៊ុន សែន រីបានសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
គំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន ដើម្បីបង្កើតក្រុមមេធាវីនេះ កើតមានឡើង ស្របពេលក្រុមអ្នកជំនាញខាងនីតិរដ្ឋរកឃើញថា ប្រទេសកម្ពុជាមាននីតិរដ្ឋទន់ខ្សោយបំផុត ទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតរបស់ពិភពលោក។
ក្រសួងយុត្តិធម៌កម្ពុជាបានឆ្លើយតបនឹងសេចក្តីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ទាក់ទិននឹងការឃុំខ្លួនលោក កឹម សុខា ដោយហៅការអធិប្បាយរបស់ស្ថានទូតអាមេរិកថា ជាទង្វើរំលោភអធិបតេយ្យភាពកម្ពុជា ដែលជារដ្ឋឯករាជ្យ។
មេដឹកនាំក្រុមជំទាស់នឹងនាយករដ្ឋមន្ត្រីលោកហ៊ុន សែន រូបនេះ បានចាត់ទុកថា ការគំរាម«សម្លាប់រង្គាល»ដែលមានឡើងខាងលើ បាននាំឱ្យរដ្ឋាភិបាលកម្ពុជា «បាត់បង់នូវភាពស្របច្បាប់របស់ខ្លួន»។
លោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមមន្ត្រីរបស់លោកកម្ចាត់ចោលបណ្តាញរបស់គណបក្សប្រឆាំងដែលនៅសេសសល់។ នេះបើយោងតាមការអធិប្បាយរបស់លោក ហ៊ុន សែន ក្នុងខ្សែអាត់សំឡេងមួយដែលបានលេចធ្លាយដល់បណ្តាញព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលខ្មែរអះអាងថា គណៈកម្មការអឺរ៉ុបមិនបានបង្ហាញការគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជាទេ ព្រោះការទាមទារនានាទាក់ទងនឹង EBA គឺស្មើនឹងការជ្រៀតជ្រែកវិបត្តិនយោបាយរបស់ប្រទេសនេះ។
មន្ត្រីសហជីពមួយរូបអះអាងថា ប្រទេសកម្ពុជាមិនទាន់អាចបោះបង់ EBA បាននៅឡើយទេ ក្នុងកាលៈទេសៈបច្ចុប្បន្ន ឬ១០ឆ្នាំទៅមុខទៀត។
ការធ្លាក់ចុះតម្លៃស្រូវនេះក៏បានកើតឡើង នៅស្របពេលដែលមានការកំណត់យកពន្ធពីសហភាពអឺរ៉ុបលើតម្លៃអង្ករនាំចូលពីកម្ពុជា។
ព័ត៌មានផ្សេងទៀត