លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
យុវជនខ្មែរថាវរៈដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីពួកគេបានចេញមុខតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសជីពកម្ពុជាដែលបានកើតឡើងកាលពីខែកក្កដា ឆ្នាំមុន។
តុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានផ្តើមជំនុំជម្រះក្តីដោយកំបាំងមុខ ក្នុងសំណុំរឿងចោទប្រកាន់ញុះញង់ ប្រឆាំងនឹងជនជាប់ចោទ៧នាក់ ដែលជាសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកកាលពេលពីកន្លងទៅ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(អ.ស.ប)ចំនួន៤រូប កាលពីពេលថ្មីៗនេះបានថ្លែងរិះគន់ចំៗការផ្តន្ទាទោសលោក រ៉ុង ឈុន មេដឹកនាំសហជីព និងអ្នកគាំទ្ររបស់លោកពីរនាក់ទៀតពីបទញុះញង់នៃក្រមព្រហ្មទណ្ឌ។
កម្មករនិយោជិតនៅក្នុងឧស្សាហកម្មជាច្រើនត្រូវបានកាត់ប្រាក់ខែ ឬមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ ត្រូវទទួលការគំរាមកំហែង។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី ប្រាប់វីអូអេថាបន្ថែមពីធុរៈផ្ទាល់ខ្លួន លោកស ខេងអាចស្កាត់ទៅជួបសមាជិកគណបក្សកាន់អំណាចនៅប្រទេសបារំាងដើម្បីពិភាក្សាពីបញ្ហានយោបាយមួយចំនួន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបារម្ភថា ការដាក់ទោសចំពោះគ្រាន់តែការបញ្ចេញមតិឬរិះគន់ក្នុងសង្គមប្រជាធិបតេយ្យ នឹងធ្វើឱ្យអ្នកដទៃលែងហ៊ានបញ្ចេញមតិទៀតហើយ។
ជនជាប់ចោទ២នាក់ទៀតដែលជាអតីតសកម្មជនបក្សប្រឆាំង ដែលស្ថិតក្នុងសំណុំរឿងនេះក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២០ខែក្នុងម្នាក់ៗ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ២លានរៀលផងដែរ។
មេដឹកនាំអង្គការសង្គមស៊ីវិលមួយរូបថាមានជម្រើសច្រើនយ៉ាងនៅក្នុងការយកហិរញ្ញប្បទាននេះ មកប្រើ ក្នុងនោះគឺកម្ពុជាអាចយកមកទូទាត់បំណុលរបស់ខ្លួនមួយផ្នែកណានោះក៏បាន ឬក៏តម្កល់នៅធនាគារជាតិនៃកម្ពុជាក៏បាន។
កម្ពុជាធ្លាប់ធ្វើជាប្រធានអាស៊ានលើកចុងក្រោយកាលពីឆ្នាំ២០១២ ដោយនៅពេលនោះកម្ពុជាត្រូវបណ្តាញព័ត៌មានអន្តរជាតិរាយការណ៍ថាបានធ្វើឲ្យខកខានដំណើរនៃការចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាសមុទ្រចិនខាងត្បូងដែលចិនទាមទារកាន់កាប់ស្ទើរតែទាំងអស់។
លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រៅពីដកខ្លួនចេញពីការគិតគូរដល់ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជានោះ លោក កឹម សុខា ក៏បដិសេធផ្តល់ការគាំទ្រចំពោះការបង្កើតគណបក្សនយោបាយថ្មីៗនេះផងដែរ។
បើតាមរបាយការណ៍ដដែលរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រាក់ពិន័យបានសរុបក្នុងរយៈពេល៤ថ្ងៃមានចំនួន២២៥,៥លានរៀលឬស្មើជាង៥៦.០០០ដុល្លារអាមេរិក។
ពួកគេបានលើកឡើងចំណុចគោលពីរសំខាន់ៗគឺ«ការលួចប្រាក់ឈ្នួលកម្មករ»ក្នុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩និង«ការទូទាត់មិនសមរម្យ»នៃប្រាក់អតីតភាពការងារនៅពេលមានការបិទរោងចក្រ។
នៅដើមសម័យសង្គមរាស្ត្រនិយមរបស់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទ នរោត្តម សីហនុ ក្នុងទសវត្សរ៍១៩៥០និង១៩៦០ រដ្ឋាភិបាលខ្មែរមានកញ្ចប់អាហារូបករណ៍ ដើម្បីបញ្ជូននិស្សិតខ្មែរឲ្យទៅសិក្សានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតដោយផ្តោតលើជំនាញដែលកម្ពុជាត្រូវការ។
លោក រ៉ុង ឈុន ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃ៣១ ខែកក្កដាក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំហើយបានជួបប្រជាពលរដ្ឋនៅទីនោះដែលអះអាងថាដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ។
បើតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី២៨ ខែកក្កដា ការបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨នោះ នឹងធ្វើឡើងជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង១១:៥៩នាទីយប់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ការបង្កើតក្រុមយុវជនខ្មែរថាវរៈនិងទំនាក់ទំនងរវាងសមាជិកក្រុមនេះជាមួយអតីតតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួន ជាចំណុចក្តៅដែលតំណាងអយ្យការនិងចៅក្រមនៃតុលាការរាជធានីភ្នំពេញ បានជជីកសួរជនជាប់ចោទ៤នាក់នៅក្នុងសវនាការជំនុំជម្រះកាលពីព្រឹកថ្ងៃអង្គារ។
«ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ» ជាសម្រង់ពាក្យសម្ដីរបស់លោកបណ្ឌិត កែម ឡី ដែលត្រូវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅចំពេលនៃការរំឭកខួប៥ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ។
ក្រុមអ្នកការពារសិទ្ធិមនុស្ស នៅថ្ងៃពុធនេះ ជំរុញឲ្យស្ថាប័នតុលាការពន្លឿននីតិវិធីដោះស្រាយសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីរបស់សកម្មជននយោបាយ ក៏ដូចជាអ្នកទោសមនសិការផ្សេងទៀត ដែលកំពុងជាប់ឃុំ ឬស្ថិតនៅក្រៅឃុំរង់ចំាការជំនុំជម្រះ។
ព័ត៌មានផ្សេងទៀត