លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
នៅលើបណ្តាញសង្គម មន្រ្តីសិទ្ធិមនុស្សមកពីអង្គការលីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងក្រុមសកម្មជនផ្សេងទៀត បានបង្ហោះរូបរបស់ពួកគេ ដោយភ្ជាប់ជាមួយសារដោះលែងសកម្មជនបរិស្ថានដែលត្រូវបានចាប់ខ្លួន។
ពលករចំណាកស្រុកមួយចំនួនដែលវិលត្រឡប់មកពីប្រទេសថៃត្អូញត្អែរអំពីការជាប់បំណុល និងការលំបាកក្នុងការរស់នៅប្រចាំថ្ងៃដោយអះអាងពីការអត់ការងារធ្វើក្នុងស្រុកកំណើតរបស់ពួកគេ។
ស្ថានទូតអាមេរិក ស៊ុយអែត និងអូស្ត្រាលី សុទ្ធតែបានសម្តែងការបារម្ភចំពោះការចាប់ខ្លួនសកម្មជនបរិស្ថាន លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និងលោក សិដ្ឋ ឈីវលីម៉េង។
ការស្លាប់លោករីឆាដ គិរី គីមគឺជាករណីទីពីរហើយនៃការស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងពន្ធនាគារនៅកម្ពុជា ក្រោយពីមានករណីស្លាប់ស្ត្រីម្នាក់ដោយសារជំងឺឆ្លងរាតត្បាតនេះនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងាររបស់អង្គការសង់ត្រាល់ និយាយថា ក្រសួងការងារគួរចាប់ផ្តើមធ្វើអធិការកិច្ចស្វែងយល់ពីទំនាស់ ដែលផ្តើមចេញពីផែនការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្ទាន់ ដើម្បីបញ្ចៀសការរុញសំណុំរឿងនេះទៅដល់អង្គការពលកម្មអន្តរជាតិ។
អ្នកស្រី Tanya Pang អនុប្រធានផ្នែកទំនាក់ទំនងសាជីវកម្មរបស់ក្រុមហ៊ុន KrisEnergy បដិសេធធ្វើអត្ថាធិប្បាយ ដោយប្រាប់អ្នកសារព័ត៌មានឱ្យយោងសេចក្ដីប្រកាសពីមុនៗរបស់ក្រុមហ៊ុនវិញ។
បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន KrisEnergy ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ លើកឡើងថា«ក្រុមហ៊ុនសូមប្រកាសថា ក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុលខ្លួន ដោយផ្អែកលើបំណុលដែលអាចកើនឡើងនិងកំពុងមានជាក់ស្តែង ហើយនឹងបន្តទៅរកការទូទាត់បំណុល»។
បើតាមពាក្យបណ្តឹង សមាជិកសហជីពទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់នូវគម្រោងកាត់បន្ថយបុគ្គលិកនិងសំណើផ្សេងៗទៀតដែលសុំឲ្យក្រុមហ៊ុនដោះស្រាយឲ្យបានសមស្របនូវសំណងសម្រាប់ការបញ្ចប់កិច្ចសន្យាការងារ។
លោក សំ សុគង់ មេធាវីការពារក្តីមួយរូបឲ្យលោក រ៉ុង ឈុន និងកញ្ញា ស កណិការ បានប្រាប់VOAនៅថ្ងៃច័ន្ទនេះថាការអំពាវនាវរបស់អ្នកស្រី Wendy Sherman អាចជាដើមទុនមួយសម្រាប់ការទាមទារសេរីភាពឲ្យកូនក្តីរបស់លោក។
ក្រុមថ្នាក់ដឹកនាំនិងសមាជិកសហជីពនៅកាស៊ីណូNagaWorld គ្រោងប្តឹងទៅក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្អាក់ដំណើរការនៃការកាត់បុគ្គលិកកាស៊ីណូនេះ ជាង១៣០០នាក់ដែលភាគច្រើនជាថ្នាក់ដឹកនាំ សកម្មជននិងសមាជិករបស់សហជីព។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ប្រាប់វីអូអេថាក្រោយករណីពុលស្រានៅស្រុកកំពង់ត្រាចនោះ អាជ្ញាធរមូលដ្ឋានបានតម្រូវឲ្យផ្អាកអាជីវកម្មលក់ស្រាសនិងស្រាថ្នាំទាំងអស់ ក៏ប៉ុន្តែលោកមិនបានដឹងច្បាស់ពីចំនួនទីតាំងអាជីវកម្មលក់ស្រាទាំងនោះទេ។
គ្រូបង្រៀនរូបនោះថានឹងប្តឹងជំទាស់សាលក្រមតុលាការខេត្តប៉ៃលិនដែលលោកចាត់ទុកថា មានភាពអយុត្តិធម៌ចំពោះអ្វីដែលលោកយល់ថា ជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
មេដឹកនាំសហជីពមួយចំនួននៅប្រទេសកម្ពុជានិយាយថា អ្នកបញ្ជាទិញធំៗអាចពិចារណាផ្អាកការទិញទំនិញពីកម្ពុជា ប្រសិនបើស្ថានភាពឆ្លងនៅតាមរោងចក្រមិនធូរស្រាលនោះ។
មន្ត្រីគ្រប់គ្រងពន្ធនាគារ គួរតែបញ្ចេញអត្តសញ្ញាណនៃអ្នកជាប់ឃុំ ដែលរកឃើញថាមានជំងឺកូវីដ១៩នោះ ដើម្បីឱ្យសាច់ញាតិស្ងប់អារម្មណ៍ និងឲ្យសាធារណជនទូទៅបានដឹងពីស្ថានភាពឆ្លងជំងឺកូវីដ១៩នេះ នៅក្នុងពន្ធនាគារផង។
លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពតប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាអាជ្ញាធរមានសមត្ថកិច្ចបានស្នើសុំជំនួយពីព្រះរាជអាជ្ញាខេត្តដើម្បីនាំខ្លួនមនុស្សពីរនាក់ដែលសង្ស័យថាជាអ្នកបិតស្រាសនោះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា មន្ត្រីទទួលបន្ទុកមើលការខុសត្រូវពន្ធនាគារ គួរស្វែងរកយន្តការទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងនៃការឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារដែលមានលក្ខណៈចង្អៀតណែន។
ភាគីពិធីការិនីបានបដិសេធថានាងមិនមានចំណងស្នេហាលួចលាក់ជាមួយលោក ហេង សៀ ដូចការអះអាង ហើយថានាងប្រើកាំបិត ដើម្បីការពារខ្លួនតែប៉ុណ្ណោះ នៅគ្រាលោក ហេង សៀ ព្យាយាមរំលោភបំពានផ្លូវភេទលើរូបនាង។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតឲ្យច្បាស់លាស់ ក្នុងបញ្ហាផលិតនិងចែកចាយរូបភាពអាសអាភាសក្នុងសំណុំរឿងនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រប់ភាគីពាក់ព័ន្ធ។
ព័ត៌មានផ្សេងទៀត