លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រុមអង្គការសង្គមស៊ីវិលជាង១០០ បានរួមគ្នាអំពាវនាវឲ្យអាជ្ញាធរដោះលែងថ្នាក់ដឹកនាំ សកម្មជនសហជីព និងបុគ្គលិកចំនួន៩នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់ ក្រោយការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ដើម្បីទាមទារការដោះស្រាយវិវាទការងារ។
ថ្នាក់ដឹកនាំ និងសកម្មជនសហជីពយ៉ាងហោចណាស់៩នាក់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការធ្វើកូដកម្មនៅមុខកាស៊ីណូណាហ្គាវើលដ៍ ដែលអូសបន្លាយពេលជិតពីរសប្តាហ៍មកហើយ។
កូនប្រុសច្បងលោកនាយករដ្ឋមន្រីហ៊ុន សែន គឺលោកហ៊ុន ម៉ាណែតបានបន្តថ្លែងសារឌឺដងផ្លែផ្កាទៅលើការមើលស្រាលរបស់លោកសម រង្ស៊ី ចំពោះសញ្ញាបត្រសំខាន់ៗចំនួនបីដែលលោកបានទទួលនៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងកាលពីថ្ងៃអង្គារថា មានអ្នកជាប់ឃុំប្រមាណ៥១ភាគរយនៃអ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់មានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ហើយនៅក្នុងតែរយៈពេលមួយខែធ្នូនេះ អាជ្ញាធររឹបអូសបានគ្រឿងញៀនជាង ២តោន។
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែននៅថ្ងៃពុធនេះបានថ្លែងចំអកមេដឹកនាំនយោបាយជំទាស់លោកសម រង្ស៊ីដែលនិយាយមិនសមទំនងចំពោះប្រភេទសញ្ញាបត្រដែលចេញដោយមហាវិទ្យាល័យនៅសហរដ្ឋអាមរិកនិងចក្រភពអង់គ្លេសឲ្យនិស្សិតបរទេសក្នុងនោះមាននិស្សិតកម្ពុជាក្រោយបញ្ចប់ការសិក្សា។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ១៩ ខណៈអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងនាំចូលពីក្រៅប្រទេសនូវវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ចំនួន ១៥ករណី។
កូដកម្មរបស់កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍(NagaWorld) ដែលធ្វើប្រតិបត្តិការកាសីណូនៅកណ្តាលទីក្រុងភ្នំពេញបានបន្តដល់ថ្ងៃទី៧គិតត្រឹមថ្ងៃសុក្រនេះ។
នៅឯពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ធ្វើឡើងនាថ្ងៃព្រហស្បតិ៍នេះ លោកហ៊ុន សែនថ្លែងថា មន្ត្រីបុគ្គលិករាជការជាគ្រូពេទ្យ គ្រូបង្រៀន គយ និងកងទ័ព ព្រមទាំងនគរបាល ដែលជាក្រុមខ្សែត្រៀមជួរមុខ អាចនឹងទទួលបានវ៉ាក់សាំងដូសទីបួននេះមុនគេ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងថា កិច្ចប្រជុំទាក់ទងនឹងជម្លោះការងាររបស់កម្មករនិយោជិតចំនួន៣៦៥នាក់ដែលមិនទទួលយកការបញ្ឈប់ពីការងារនោះ មិនបានផ្តល់លទ្ធផលជាដុំកំភួនទេ ហើយកម្មករនិយោជិតនៅបន្តធ្វើបាតុកម្មដដែល។
សេចក្តីរាយកាណ៍ធ្វើឡើងកាលពីថ្ងៃអង្គារ និងបង្ហោះលើគណនីហ្វេសប៊ុករបស់កងរាជអាវុធ បានបញ្ជាក់ពីការស្រង់សម្តីសារភាពរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ដែលឆ្លើយថា៖ «ខ្ញុំ ជា(អ្នក)ដឹកនាំប្លន់ដោយផ្ទាល់!»។
រដ្ឋាភិបាលទីក្រុងភ្នំពេញ និងហាណូយ បានព្រមព្រៀងគ្នាលើវិស័យការពារជាតិ និងសន្តិសុខ ដោយឈរលើគោលការណ៍មិនអនុញ្ញាតឲ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀត។
លោក ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ដោយសារករណីឆ្លងថ្មី ថយចុះជាបន្តបន្ទាប់ និងគ្មានករណីស្លាប់ថ្មី គិតត្រឹមថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។
កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១៥០០នាក់ បានបន្តកូដកម្មលើកទីបីនៅថ្ងៃចន្ទនេះ ដើម្បីទាមទារការទូទាត់សំណងចំពោះការបញ្ឈប់ពីការងារដោយគ្មានសំណងសមរម្យ និងការវិលត្រឡប់ចូលបំពេញការងារវិញ។ នេះ បើតាមការបញ្ជាក់ពីសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍។
កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍រាប់រយនាក់ គ្រោងធ្វើកូដកម្មប្រឆាំងនឹងការរំលោភសិទ្ធិការងារ នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ តែ មន្ត្រីនៅសាលាក្រុង ស្នើឲ្យកម្មករនិយោជិត ផ្អាកការធ្វើកូដកម្មសិន ដោយទុកឲ្យសាលាក្រុងពិភាក្សាជាមួយភាគីក្រុមហ៊ុនដើម្បីរកច្រកបញ្ចប់វិវាទការងារដែលបានអូសបន្លាយជិតមួយឆ្នាំ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត យល់ថា អវត្តមានរបស់ជនជាប់ចោទក្នុងនីតិវិធីជំនុំជម្រះក្តី បានធ្វើឲ្យខូចខាតសិទ្ធិការពារខ្លួនរបស់ជនជាប់ចោទ។ យ៉ាងណាក៏ដោយ លោកជឿថា រឿងក្តីខាងលើ នឹងអាចបញ្ចប់ទៅបាន ប្រសិនបើមានដំណោះស្រាយខាងនយោបាយ។
ប្រទេសកម្ពុជាបានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង(Omicron)លើស្រ្តីខ្មែរម្នាក់អាយុ២៣ឆ្នាំដែលបានធ្វើដំណើរចេញពីតំបន់អាហ្រ្វិកខាងលិចហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ។
សំណុំរឿងក្បត់ជាតិដែលមានជាប់ពាក់ព័ន្ធនឹងសកម្មជន មន្ត្រី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជិត១៤០នាក់ បានបន្តនៅថ្ងៃអង្គារនេះ។
ក្នុងជំនួបរវាងលោក Derek Chollet និងលោក ប្រាក់ សុខុន ដែលធ្វើឡើងក្នុងទីក្រុងភ្នំពេញកាលពីសប្តាហ៍មុន ភាគីទាំងពីរ បានពិភាក្សាកិច្ចការជាច្រើនពាក់ព័ន្ធនឹងកិច្ចការការទូតក្នុងតំបន់ និងការគាំទ្ររបស់អាមេរិកចំពោះតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។
ក្រសួងមហាផ្ទៃ បានផ្តល់សុពលភាពដល់គណបក្សរបស់លោក យ៉ែម បុញ្ញឫទ្ធិ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការជួបជុំអ្នកគាំទ្រជាង១៥០នាក់ កាលពីព្រឹកថ្ងៃសុក្រនេះ ធ្វើឡើងនៅចំពេលដែលកម្ពុជា ប្រារព្ធខួប៧៣ឆ្នាំនៃការបង្កើតទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានបន្តសវនាការជំនុំជម្រះអតីតមន្ត្រីថ្នាក់ឃុំ ស្រុក និងខេត្តរបស់បក្សសង្គ្រោះជាតិ ចំនួន១២នាក់ និងអតីតសមាជិកបក្សកាន់អំណាច១នាក់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ព័ត៌មានផ្សេងទៀត