អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានបង្ហាញមុខជាថ្មីម្តងទៀតនៅតុលាការក្រុងភ្នំពេញ ដើម្បីបន្តតតាំងក្តីក្តាំរបស់លោកដែលអូសបន្លាយពេលមកជិតពីរឆ្នាំមកហើយ។
លោក កឹម សុខា កំពុងរងការចោទប្រកាន់អំពីការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិក កន្លងមកច្រានចោលការចោទប្រកាន់នេះ។
នៅក្នុងសាលសវនាការដែលមានការឃ្លាំមើលពីក្រុមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីការទូតបរទេសផងដែរនោះ លោក កឹម សុខា អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះដឹកនាំដោយលោកចៅក្រម កូយ សៅ បន្តនីតិវិធីដោយភាពត្រឹមត្រូវ និងពន្លឿនការកាត់ក្តីរបស់លោក ដើម្បីអាចឱ្យលោកបានចូលរួមបម្រើជាតិ។