លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
កាលពីសប្តាហ៍មុន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកទីមួយរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី នៅខេត្តសៀមរាប។ នៅមុនសន្និសីទនេះ កម្ពុជាត្រូវបានរិះគន់ថា មិនសក្តិសមជាកន្លែងប្រារព្ធព្រឹត្តិការណ៍អន្តរជាតិបែបនេះ ដោយសារកម្ពុជាបានរឹតត្បិតសេរីភាពសារព័ត៌មានរបស់ខ្លួន។
កម្ពុជាបានចាប់ផ្តើម«សន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩» នៅថ្ងៃពុធនេះ ក្នុងខេត្តសៀមរាប។ ភាគីក្នុងកិច្ចប្រជុំនេះមិនបានលើកឡើងអំពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយអង្គការយូណេស្កូ (UNESCO) ដែលចូលរួមបង្កើតកិច្ចប្រជុំនេះក៏ត្រូវបានរិះគន់ផងដែរ ។
លោក ណុប វី បានស្នើឲ្យកិច្ចប្រជុំនេះផ្តោតទៅលើការពិភាក្សាអំពីការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកទូលាយសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកគណបក្ស និងប្រជាជន ហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ដែលលោកហៅថាជា«នំបញ្ចុកសាមគ្គីជាតិ»។
ប្រជាពលរដ្ឋមួយចំនួនក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាអ្នកប្រកបរបរធ្វើនំបញ្ចុកលក់ បានអះអាងថាការកក់នំបញ្ចុកសម្រាប់ថ្ងៃទី៩ ខាងមុខនេះ មានការកើនឡើង ហើយតម្លៃក៏នឹងឡើងបន្តិចបន្តួចផងដែរ។
អស់រយៈពេលជិត៤ខែហើយ ដែលសហភាពអឺរ៉ុបបានសម្រេចជាផ្លូវការក្នុងការដាក់ឲ្យដំណើរការនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា (EBA)។ មន្រ្តីសហភាពអឺរ៉ុប កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យមើលថា តើមានភាពល្អប្រសើរដែរ ឬ ទេនូវអ្វីដែលពួកគេចង់បាន។
ក្រុមហ៊ុន UDG បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន ៤៥០០០ ហិកតាក្នុងស្រុកចំនួនពីរក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ តាំងពីឆ្នាំ ២០០៨ ដើម្បីអភិវឌ្ឍតំបន់មួយនេះទៅជាកន្លែងទេសចរដ៏ធំមួយឈ្មោះថា «តារាសាគរ»។
នៅថ្ងៃព្រហស្បតិ៍នេះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិចំនួន ៦នាក់ បានចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង ដោយសង្ស័យថាបានបំពានសាលដីការបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
នៅថ្ងៃព្រហស្បតិ៍នេះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិចំនួន ៦ នាក់បានចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង ក្នុងករណីសង្ស័យថាបំពានសាលដីការបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ ២០១៧។
រហូតមកដល់ពេលនេះ អតីតមន្រ្តីនិងសកម្មជនគណបក្សសង្រ្គោះជាតិយ៉ាងតិច២០នាក់ ត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបងក្នុងនាមជា«ជនសង្ស័យ» ពាក់ព័ន្ធនឹងការបំពានសាលដីការបស់តុលាការកំពូលក្នុងការរំលាយបក្សប្រឆាំងកាលពីឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅចូលរួមវេទិកាលើកទី២ ស្តីអំពីគម្រោងខ្សែក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្រុមហ៊ុនចិន ឈ្មោះថា Union Development Group (UDG) បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន ៤,៥ ម៉ឺនហិកតា ក្នុងស្រុកចំនួនពីរនៅក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍទៅជាកន្លែងលំហែកាយដ៏ធំមួយ។
កាលពីខែមករា ឆ្នាំ២០១៩ អាមេរិក និងចិន បានប្រឈមពាក្យសម្តីដាក់គ្នាលើការចោទប្រកាន់ថានៅពីក្រោយខ្មែរក្រហមនិងរដ្ឋប្រហារ១៨មីនា ម្តងរួចមកហើយ។
កម្ពុជានឹងរៀបចំការបោះឆ្នោតមួយទៀត គឺការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងខែឧសភា ខាងមុខនេះ ដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោល និងធ្លាប់មានសំឡេងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
ក្រុមហ៊ុនចិន ឈ្មោះថា Union Development Group (UDG) បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន៤៥០០០ហិកតា ក្នុងស្រុកចំនួនពីរនៅក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍទៅជាកន្លែងលំហែកាយដ៏ធំមួយ។
កាលពីខែមីនា ករណីជម្លោះដីធ្លីក្នុងគ្រួសារមួយនៅខេត្តព្រះសីហនុបានផ្ទុះឡើងរហូតដល់មានការចែករំលែកវីដេអូ និងរូបភាពទៅលើបណ្តាញសង្គមហ្វេសប៊ុក។ ដីដែលមានជម្លោះនេះមានតម្លៃជាង១លានដុល្លារ ជាតម្លៃឡើងថ្លៃក្រោយជនជាតិចិនបានសម្រុកមកយ៉ាងគំហុកក្នុងខេត្តព្រះសីហនុ។
ទំនប់ដែលមានទំហំថាមពល៨០មេហ្គាវ៉ាត់ និងតម្លៃជាង២៣០លានដុល្លារអាមេរិកនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៩នេះ។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ លោក Murphy បានលើកឡើងទៀតថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែជាអាទិភាពចម្បងរបស់សហរដ្ឋអាមេរិក។
5G គឺជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលអាចផ្តល់អ៊ីនធឺណិតលឿនជាង 4G និង 3G ដែលកម្ពុជាកំពុងតែប្រើប្រាស់។ ជាមួយ 5G ប្រជាជនអាចប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក មើលវីដេអូតាម YouTube និងទាញយកកម្មវិធីផ្សេងៗមកប្រើប្រាស់បានលឿនជាងមុន។
ព័ត៌មានផ្សេងទៀត