លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិនិងទ្រង់ទ្រាយធំដំបូងបំផុតនៅកម្ពុជា ដែលមានរយៈពេលបីថ្ងៃ ឈ្មោះ «ឌីជីថលកម្ពុជា» Digital Cambodia ឆ្នាំ២០១៩ បានត្រូវបើកជាផ្លូវការដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រទី១៥ ខែមីនានេះ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ប្រទេសកម្ពុជាបានធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដោយបញ្ចូលការដាក់ទោសទណ្ឌទៅលើអ្នករិះគន់ព្រះមហាក្សត្រ។ ក្រោយច្បាប់នេះត្រូវបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ពលរដ្ឋយ៉ាងតិច៣នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្រោមច្បាប់មួយនេះ តាមរយៈការបង្ហោះសារនៅលើទំព័រហ្វេសប៊ុក។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ដូច្នេះកំពង់សោមជាទីក្រុងនៃការអភិវឌ្ឍ ហើយជាទិសដៅនៃទីក្រុងទំនើប។ ខ្ញុំហៅថាជាទីក្រុងអច្ឆរិយៈ Miracle City ដែលយើងត្រូវមានមោទនភាពក្នុងនាមជាខ្មែរ»។
កាលពីថ្ងៃទី៨ ខែមីនាឆ្នាំមុន មានករណីបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅខេត្តក្រចេះ ដែលបណ្ដាលឲ្យពលរដ្ឋ៣នាក់រងរបួស។ មួយឆ្នាំក្រោយមក ជនរងគ្រោះបានលើកឡើងថា ជីវភាពរបស់ពួកគេមានការលំបាកក្រោយបាត់បង់ដី ហើយរបួសបានធ្វើឲ្យពួកគេខាតបង់ថវិកានិងជាប់បំណុល។
កាលពីឆ្នាំ២០១៥ កម្ពុជាបានរងផលប៉ះពាល់ភាពរាំងស្ងួតខ្លាំងបំផុតនៅក្នុងរយៈពេល៥០ឆ្នាំ ដែលប៉ះពាល់ទូទាំងប្រទេស ហើយប្រជាជនប្រមាណ២,៥លាននាក់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
លោក ម៉ុង ឫទ្ធី បញ្ជាក់ថាការធ្លាក់ថ្លៃនេះ មិនមែនមកពីទណ្ឌកម្មដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់លើប្រទេសកម្ពុជាទេ។
កាលពីដើមខែកុម្ភៈ នៅខេត្តស្វាយរៀង ស្រ្តីម្នាក់បានស្លាប់ក្រោយសម្រាលកូននៅមណ្ឌលសុខភាពឃុំ។ ក្រុមគ្រូពេទ្យអះអាងថាដោយសារស្បូនរបស់ស្រ្តីជនរងគ្រោះខ្សោយមិនកន្រ្តាក់បណ្តាលឲ្យហូរឈាមធ្ងន់ធ្ងរ។ ប៉ុន្តែក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងថាជាការធ្វេសប្រហែសរបស់ឆ្មប។
ខណៈដែលមានជម្រើសការងារផ្សេងក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មក្នុងខេត្តកំពត និងតំបន់ក្បែរខាង សហគមន៍ផលិតអំបិលមួយកន្លែងនៅជាយក្រុងកំពតបានលើកអំពីបញ្ហាកង្វះកម្លាំងពលកម្ម នៅចំពេលដែលបញ្ហាអាកាសធាតុមិនទៀងទាត់ថែមទៀត ដែលបាននាំឱ្យការផលិតអំបិលជួបបញ្ហាប្រឈម។
ក្រោយពីការប្រកាសចាប់ផ្តើមនីតិវិធីដាក់គំនាបលើប្រពន្ធអនុគ្រោះពន្ធ (EBA) សម្រាប់កម្ពុជា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ហាញក្តីព្រួយបារម្ភពីការបាត់បង់ការងារ។
កាលពីពេលថ្មីៗនេះ ស្ថានទូតអាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ទៅលើមហាអំណាចធំមួយ គឺសំដៅទៅលើប្រទេសចិន។ ជាការឆ្លើយតប ស្ថានទូតចិនបានបង្ហោះសារមួយដែរថា រដ្ឋប្រហារលន់ នល់ មានទាក់ទងនឹង “CIA”។
ករណីផ្ទុះការតវ៉ាក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នាំឱ្យមានការបាញ់គ្រាប់កាំភ្លើងពិតពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះ ដែលបានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។
ករណីផ្ទុះការតវ៉ាក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នាំឱ្យមានការបាញ់គ្រាប់កាំភ្លើងពិតពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះដែលបានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។
ពេលសហភាពអឺរ៉ុបបានចាប់ផ្តើមយកពន្ធអង្ករកម្ពុជារយៈពេល៣ឆ្នាំ កសិករធ្វើស្រែចាប់ផ្តើមរអ៊ូរទាំរឿងស្រូវធ្លាក់ថ្លៃ បើទោះជាស្រូវរបស់ពួកគាត់មិនមែនជាប្រភេទស្រូវនាំចូលទៅទីផ្សារអឺរ៉ុបក៏ដោយ។
លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីការពារប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដើម្បីជជែកជាមួយមន្ត្រីកម្ពុជា។
«អ្វីដែលខ្ញុំគិតថាជាចំណុចសំខាន់បំផុតនៃកិច្ចពិភាក្សារបស់យើងនៅថ្ងៃអង្គារនេះ គឺការកំណត់រកឱ្យឃើញពីដំណោះស្រាយទៅថ្ងៃខាងមុខ ក្នុងការកែលម្អនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធានិងយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជា»។
មន្រ្តីជាន់ខ្ពស់អាមេរិក នៅថ្ងៃពុធនេះ បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដោយបានលើកឡើងថា ទំនាក់ទំនងយោធាអាមេរិកកម្ពុជាអាចមានភាពល្អប្រសើរអាស្រ័យលើស្ថានភាពនយោបាយនៅកម្ពុជា។ លោកក៏បង្ហាញក្តីបារម្ភថា កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់យោធាចិន។
ជម្លោះដីធ្លីនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យមានការឃុំខ្លួនអ្នកភូមិម្នាក់ កាលពីម្សិលមិញនេះ។ ពលរដ្ឋបានចាត់ទុកថា ការសម្រេចឃុំខ្លួនដោយតុលាការខេត្តកំពង់ស្ពឺនេះជារឿងអយុត្តិធម៌។
រហូតមកដល់ពេលនេះ ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងមានទៅដល់ជិត៥៤០០០នាក់។ ក្នុងមួយឆ្នាំៗ កម្ពុជាអាចនឹងបញ្ជូនពលករទៅកូរ៉េជាង៤ពាន់នាក់។
ក្រោយសមាហរណកម្មជាមួយរដ្ឋាភិបាលកាលពីចុងឆ្នាំ១៩៩៨ ពួកខ្មែរក្រហមដែលនៅសេសសល់បានបន្តរស់នៅក្នុងស្រុកអន្លង់វែង។ រហូតមកដល់ពេលនេះ អ្នកចំណូលថ្មីក៏បានមករស់នៅតំបន់អន្លង់វែងលាយឡំជាមួយអតីតខ្មែរក្រហមផងដែរ។
ព័ត៌មានផ្សេងទៀត