លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ក្រោយការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យស៊ើបអង្កេតករណីពលរដ្ឋម្នាក់ ស្លាប់នៅខេត្តបន្ទាយមានជ័យ ក្រោយត្រូវបានចាប់ខ្លួនក្នុងរឿងដីធ្លី ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងភ្លាមៗ ហើយលទ្ធផលខុសពីការអះអាងរបស់រដ្ឋបាលខេត្ត និងពន្ធនាគារ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចប់ការសាកសួរលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ថ្ងៃទី២ នៅក្នុងសវនាការជំនុំជម្រះ ហើយនឹងបន្តទៅសប្តាហ៍ក្រោយទៀត។
មេធាវីរបស់រដ្ឋាភិបាលបញ្ជាក់ថាមានប្រទេសចំនួន៩ ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា រួមមានឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា ដោយលោកបានស្នើឲ្យប្រើប្រាស់អក្សរតំណាង ដូចជាសហរដ្ឋអាមេរិក ត្រូវនឹងអក្សរ«ង»។
លោក កឹម សុខា បញ្ជាក់ថា លោកនៅតែទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក។
ក្រុមការងាររបស់មន្ទីរដែនដីខេត្តកែបអះអាងថា បានរកឃើញថា សំណង់ដែលបានបាក់រលំនៅកែបបានសង់ខុសបច្ចេកទេស តែមិនទាន់បានឃាត់ផង សំណង់ក៏បាក់ទៅហើយ។ ប៉ុន្តែមិនដឹងថា មូលហេតុអ្វីបានជាសំណង់មួយនេះ នៅបន្តដំណើរការសាងសង់រហូតដល់ថ្ងៃបាក់អគារនោះទេ។
នៅពេល VOA សួរថា តើនរណាទទួលខុសត្រូវលើការបាក់អគារនៅខេត្តកែប លោកប្រធានគណៈកម្មការកោសល្យវិច័យថា ម្ចាស់អគារ តែថានេះជាចំណាត់ការរបស់តុលាការ។
កាលពីល្ងាចថ្ងៃពុធ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងជាមួយកម្ពុជា។ ការសប្បាយរីករាយ និងការអបអរត្រូវបានគេឮនៅក្នុងពិធីដែលមានការចូលរួមពីអ្នកការទូតខ្មែរផងដែរ។
លោក ហ៊ុន សែន ដែលបានកាន់អំណាច៣៥ឆ្នាំមកហើយ បានការពារចំណាត់ការរបស់រដ្ឋាភិបាលកាលពីកន្លងទៅ ក្នុងនោះមានការរំលាយគណបក្សសង្រ្គោះជាតិ ដោយតុលាការកំពូល តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលនិងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង។
ការបាក់អគារនៅខេត្តកែបកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស៣៦នាក់ស្លាប់ ក្នុងនោះមានក្មេងអាយុក្រោម១០ឆ្នាំ ៦នាក់ផងដែរ ដែលជាកូនៗរបស់កម្មករដែលមកធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់នេះ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបិទប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះក្នុងអគារបាក់នៅខេត្តកែបថា ពុំមានថ្នាក់ដឹកនាំខេត្តណាម្នាក់ នឹងត្រូវដកចេញពីតំណែង ឬលាឈប់ពីតំណែងឡើយ។
ក្រោយលោក ស ខេង ចុះពិនិត្យទីតាំងអគារបាក់នៅខេត្តកែបកាលពីព្រឹកថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានប្រាប់ VOA ថា សំណង់អគារដែលបាក់នេះខ្វះគុណភាព ហើយទុកសមត្ថកិច្ចឲ្យគណៈកម្មការដែលទើបនឹងបង្កើត បន្តការស៊ើបអង្កេត។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយរបាយការណ៍មួយកាលពីពេលថ្មីៗនេះដោយលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នឹងសម្រេចបានក្នុងអត្រា៦,៥ភាគរយ ដែលថយពីអត្រា៧%នៅឆ្នាំ២០១៩។
អតីតអ្នកាកាសែតលោក យាង សុធារិន្ទ បានថ្លែងប្រាប់អ្នកសារព័ត៌មានខាងក្រៅរបងតុលាការថា លោកខកចិត្ត និងខាតបង់ពេលវេលាច្រើន ដោយសារការបន្តការស៊ើបអង្កេតរបស់តុលាការ។
ព័ត៌មានផ្សេងទៀត