លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
Research estimates Cambodia is the sixth-most indebted to Beijing globally, meanwhile the public has no influence on the debt and the large projects it funds.
កសិករនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បាននិងកំពុងបារម្ភយ៉ាងខ្លាំងចំពោះកង្វះទឹកធ្វើស្រែ ហើយពួកគេកំពុងតែបូមទឹកពីប្រឡាយ អូតូចៗ ទាំងលំបាកលំបិន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានអំពាវនាវឲ្យកសិករធ្វើស្រែស្រូវប្រាំងតែម្តងបានហើយ ដោយសារកង្វះទឹក ខណៈដែលមិនមានភ្លៀង។ កសិករនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន និងកំពុងបារម្ភយ៉ាងខ្លាំងចំពោះកង្វះទឹកធ្វើស្រែ ហើយពួកគេកំពុងតែបូមទឹកពីប្រឡាយ អូរតូចៗ ទាំងលំបាកលំបិន។
ការសម្រេចថា តើលោកនឹងត្រូវទម្លាក់ការចោទប្រកាន់ ឬសំណុំរឿងនឹងត្រូវបញ្ជូនមកកាត់ទោស អាចនឹងត្រូវសម្រេចនៅក្នុងខែមីនាឆ្នាំក្រោយ។ លោកមាស មុតកំពុងរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ទាំងសុខភាពមានការប្រែប្រួលជាប្រចាំ។
នៅថ្ងៃសុក្រនេះ ចៅក្រមស៊ើបសួរបានប្រកាសបិទបញ្ចប់ការស៊ើបអង្កេតករណីលោក កឹម សុខា។ ការប្រកាសនេះ ធ្វើឡើង ក្រោយពីក្រោយពីមេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការសម្រាលលក្ខខណ្ឌនៃការតាមដានតាមផ្លូវតុលាការ ដោយឱ្យលោករួចផុតពីការឃុំឃាំងក្នុងផ្ទះ។
លោក សម រង្ស៊ីថា ខ្លួនបានខកខានជើងយនុ្តហោះទៅទីក្រុងហ្សាការតា តែមិនបានបញ្ជាក់ពីមូលហេតុ។
សមត្ថកិច្ចចម្រុះរាប់រយនាក់ដែលមាននគរបាល ប៉េអឹម និងទាហាន ដែលប្រដាប់ដោយកាំភ្លើងវែងនិងខ្លី នៅថ្ងៃសៅរ៍នេះ បានបិទផ្លូវឆ្លងកាត់ចូលទៅព្រំដែនប៉ោយប៉ែតអស់រយ:ពេលប្រមាណ១០ម៉ោង មុននឹងបើកឲ្យដំណើរការជាធម្មតាវិញនៅម៉ោងប្រមាណ៤រសៀល។
រហូតមកដល់រសៀលថ្ងៃសៅរ៍នេះ មិនទាន់មានព័ត៌មានថាតើច្រកព្រំដែនប៉ោយប៉ែត នឹងត្រូវបើកឲ្យដំណើរការធម្មតានៅពេលណាទេ។
កន្លងទៅ សារព័ត៌មាន Reuters បានរកឃើញថា ក្មួយស្រីរបស់លោក ហ៊ុន សែន គឺ លោកស្រី ហ៊ុន គីមឡេង បានទទួលសញ្ជាតិស៊ីប ហើយស្វាមីរបស់លោកស្រី គឺលោកឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងកូនស្រីកំពុងស្នើសុំសញ្ជាតិនេះដែរ។
រដ្ឋាភិបាលបានត្រៀមកម្លាំងចម្រុះរាប់ពាន់នាក់នៅតាមច្រកព្រំដែននិងច្រកតូចៗផ្សេងទៀត។ នៅច្រកទ្វារព្រំដែន ជាំស្រងាំ ខេត្តឧត្តរមានជ័យ មានការត្រៀមកម្លាំងចម្រុះរួចជាស្រេច។
លោក Mitchell បានថ្លែងថា៖ «ចុងក្រោយ វាគឺជាសេចក្ដីសម្រេចចិត្តនៃរដ្ឋាភិបាលកម្ពុជាថាផ្ដល់នូវដំណោះស្រាយយុត្តិធម៌ និងសមធម៌មួយទៅលើបញ្ហានេះ ឬក៏ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធGSPសម្រាប់ប្រជាជនកម្ពុជា»។
រដ្ឋាភិបាលប្រទេសស៊ីបព្រមានថា សែស្រឡាយលោក ហ៊ុន សែន អាចនឹងប្រឈមនឹងការដកហូតសញ្ជាតិនេះមកវិញ។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរប៉ូលិសប្រទេសថៃ បានរារាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិមួយរូប គឺលោកស្រី មូរ សុខហួរ មិនឲ្យចូលប្រទេសខ្លួន។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយការស៊ើបអង្កេតមួយដែលរកឃើញថា ក្មួយស្រីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្ត្រីនិងឧកញ៉ារបស់លោក បានទទួលនិងបានស្នើសុំសញ្ជាតិស៊ីប (Cyprus)។ មន្រ្តីរដ្ឋាភិបាលបានអះអាងថា ការណ៍មានសញ្ជាតិពីរនេះជារឿងធម្មតា។
ជាង២ឆ្នាំមកហើយដែលសារព័ត៌មានមួយចំនួនបានបាត់វត្តមាន នៅកម្ពុជា ក្នុងនោះមានកាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរី។ ប្រជាជនកម្ពុជាដែលចូលចិត្តតាមដានព័ត៌មាន ក៏មិនអាចស្តាប់ព័ត៌មានរបស់ VOA និងអាស៊ីសេរី តាមវិទ្យុរបស់គេបានយ៉ាងងាយស្រួលដូចកាលពីមុនដែរ។
សកម្មជនគណបក្សសង្គ្រោះជាតិរាប់សិបនាក់ ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងមួយចំនួនទៀតបានរត់គេចខ្លួន ក្រោយពីលោក សម រង្ស៊ី ប្រកាសវិលចូលប្រទេសកម្ពុជាវិញ។ ក្រុមគ្រួសាររបស់សកម្មជនដែលកំពុងគេចខ្លួនបានអះអាងថា ការប្រកាសចាប់ខ្លួនគ្រួសាររបស់ពួកគេ គឺជារឿងអយុត្តិធម៌។
លោក ឈុន វាន អាយុ៣០ឆ្នាំ អតីតជំទប់ទី២ឃុំក្ដីរុន ស្រុកពួកខេត្តសៀមរាប មកពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ក្នុងការគាំទ្រការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។ ពីក្រៅប្រទេស លោក ឈុន វាន បានថ្លែងប្រាប់វីអូអេថា
ព័ត៌មានផ្សេងទៀត