លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ចាប់តាំងពីផ្ទុះការឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី ២០ ខែកុម្ភៈ កម្ពុជារកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ដែលមានអ្នកឆ្លងរហូតដល់ទៅ ១០៥ នាក់ កាលពីថ្ងៃអង្គារ និងនៅថ្ងៃពុធ អ្នកឆ្លង៧៥នាក់ ដែលជាករណីឆ្លងខ្ពស់ខ្លាំងក្នុងមួយថ្ងៃ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)ជំរុញឲ្យផ្តល់អាទិភាពលើក្រុមអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមានអ្នករត់ម៉ូតូឌុប រ៉ឺម៉ក និងអ្នករើសអេតចាយ ជាដើម ដែលលោកថាពួកគាត់ត្រូវធ្វើដំណើរចេញទៅក្រៅផ្ទះ ដើម្បីរកចំណូលទ្រទ្រង់
មនុស្ស៧៥នាក់នោះ ដែលភាគច្រើនជាជនជាតិខ្មែរ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍«២០ កុម្ភៈ» កើនទៅដល់៩៩០នាក់។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថាគ្រប់ភាគីទំាងអស់ត្រូវរួមគ្នា ហើយទប់ស្កាត់ដោយអត់ធ្មត់រយៈពេលខ្លី ដើម្បីកុំឲ្យមានភាព«ឈឺចាប់ក្នុងរយៈពេលមួយដ៏វែង»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សភាអឺរ៉ុបបានអនុម័តសម្រចមួយទាក់ទងនឹងប្រទេសកម្ពុជា ដោយអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើមន្រ្តីបក្សប្រឆាំង ទម្លាក់ចោលការកាត់ទោសលើពួកគេ និងជំរុញឲ្យមានដំណើរការផ្សះផ្សាជាតិមួយជាមួយគណបក្សសង្រ្គោះជាតិផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា មនុស្ស ៦០ នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» កើនទៅដល់ ៧១២ នាក់។ អ្នកឆ្លងនៅថ្ងៃនេះ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងកោះកុងជាដើម។
ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិធានការប្រឆាំងជំងឺកូវីដ១៩ ភ្លាមៗក្នុងថ្ងៃតែមួយនេះកើតឡើង ខណៈកម្ពុជាកំពុងប្រឈមការរាតត្បាតជំងឺកូវីដ នៅក្នុងសហគមន៍ធ្ងន់ធ្ងរនិងមានអ្នកជំងឺកូវីដ១៩ ម្នាក់ បានស្លាប់ ដែលជាករណីស្លាប់ដំបូងក្នុងប្រទេសកម្ពុជា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអ្នកនាំពាក្យ បានប្រាប់ទូរទស្សន៍បាយ័នថា អ្នកជំងឺមួយចំនួនទៀតមានសុខភាពមិនល្អនោះទេ ហើយក្រុមគ្រូពេទ្យកំពុងតាមដានសុខភាពរបស់ពួកគេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា មនុស្ស ៦៤ នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» កើនទៅដល់ ៦១៣ នាក់ ដែលក្នុងនោះមានខ្មែរប្រមាណ ៤០ នាក់ និងជនជាតិចិនជាង ២០ នាក់។
ស្ថានទូតអាមេរិកបានបញ្ជាក់ថា ខ្លួនបានជួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយពិភាក្សាអំពីការរឹតត្បិតមិនឲ្យប្រជាជនកម្ពុជាចូលក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។
លោក ហ៊ុន សែន បានចេញបញ្ជា«ដាច់ណាត់»ឲ្យផ្លាស់ប្តូរមណ្ឌលព្យាបាលនេះ មកសណ្ឋាគារGreat Duke វិញ។ អ្នកដឹកនាំក្រុមការងារទទួលបទបញ្ជានេះ គឺជាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
ក្នុងចំណោមមនុស្ស ២៤ នាក់ដែលឆ្លងនៅថ្ងៃនេះ មានជនជាតិខ្មែរ ៧ នាក់ ក្នុងនោះមានម្នាក់នៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ និងម្នាក់ទៀតនៅស្រុកកងមាស ខេត្តកំពង់ចាម ព្រមទាំងជនជាតិចិន ១២ នាក់ និងវៀតណាម ៥ នាក់។
ក្នុងចំណោមមនុស្ស ២៣ នាក់ដែលឆ្លងនៅថ្ងៃនេះ មានជនជាតិខ្មែរ ១០ នាក់ ជនជាតិចិន ១១ នាក់ ឥណ្ឌូនេស៊ីម្នាក់ និងសិង្ហបុរីម្នាក់។ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្សពីរនាក់ដែលជាជនជាតិចិននិងសិង្ហបុរី រស់នៅស្រុកគិរីសាគរ ខេត្តកោះកុង មានផ្ទុកវីរុសជំងឺកូវីដ១៩ នេះ។
សេចក្តីថ្លែងការណ៍របស់ CPJ បញ្ជាក់ថា៖ «អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឲ្យអ្នកកាសែត Shen Kaidong អាចចូលប្រទេសកម្ពុជាវិញ និងធ្វើការដោយសេរី និងគួរតែកុំបណ្តេញអ្នកធ្វើការលើវិស័យសារព័ត៌មានចេញពីប្រទេស ដោយសារតែការងាររបស់ពួកគេ»។
ក្រសួងសុខាភិបាលឲ្យដឹងថា ជនជាតិម្នាក់អាយុ៣៤ឆ្នាំ ដែលមានជំងឺកូវីដ១៩ បានស្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលកំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រសួងបញ្ជាក់ថា ជនជាតិចិននោះគឺជាអ្នកញៀនថ្នាំម្នាក់ ហើយសារធាតុញៀនបានរើឡើងបណ្តាលឲ្យគាំងបេះដូងស្លាប់។
មន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលជាកន្លែងលោកចាក់វ៉ាក់សាំង កាលពីថ្ងៃទី១ ខែមីនា បានលើកឡើងថា ការស្លាប់នេះ មិនពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែដោយសារលោកមានជំងឺបេះដូង ដែលក្រសួងសុខាភិបាលហាមមិនឲ្យចាក់វ៉ាក់សាំង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានអាយុ ៦៨ ឆ្នាំ បានថ្លែងថា លោកចាក់វ៉ាក់សាំង AstraZeneca នេះ ដោយសារវាមានប្រសិទ្ធភាពសម្រាប់អ្នកមានអាយុចាប់ពី ៦០ ឆ្នាំឡើង។ លោកថាលោកមិនអាចចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមបាន ដោយសារវាមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានអាយុក្រោម ៦០ ឆ្នាំ
សេចក្តីថ្លែងការណ៍ឲ្យដឹងថា៖ «យើងមានក្តីព្រួយបារម្ភទៅលើស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអំពាវនាវឲ្យគ្រប់ភាគីបញ្ចៀសការដុតឲ្យមានអំពើហិង្សាបន្ថែមទៀត និងអំពាវនាវឲ្យគ្រប់ភាគីគ្រប់គ្រងខ្លួនឯងឲ្យបានខ្ពស់បំផុត ជាមួយភាពបត់បែន»។
ក្នុងចំណោមមនុស្ស ៣៤ នាក់ ដែលឆ្លងនៅថ្ងៃនេះ ភាគច្រើនជាជនជាតិចិន ហើយរួមមានជនជាតិខ្មែរ ១៥ នាក់ ដោយក្នុងចំណោមនោះខ្មែរ ៩ នាក់ រស់នៅក្នុងខេត្តព្រះសីហនុ។ ការឆ្លងក្នុងខេត្តនេះកើនឡើងជាបន្តបន្ទាប់ ក្រោយមានការផ្ទុះឆ្លងទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត