លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី ដែលមានរដ្ឋាភិបាល សហជីព និងនិយោជក បានប្រជុំគ្នាដើម្បីពិភាក្សាថាតើមានការដំឡើងប្រាក់ឈ្នួលឬយ៉ាងណា។
បើតាមសេចក្តីថ្លែងការណ៍ ក្មេងប្រុសនេះត្រូវបានចាប់ខ្លួន ដោយគ្មានដីកាហើយក្រុមគ្រួសារគាត់មិនអាចជួបគាត់បានខណៈពេលដែលគាត់ត្រូវបាននគរបាលឃុំខ្លួនឬចាប់តាំងពីពេលដែលគាត់ត្រូវបានចាប់ខ្លួន។
កាលពីចុងខែមិថុនា មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងជាថ្មីថាលោក«មិនក្បត់ជាតិ»និងមិនក្បត់«ឆន្ទៈរបស់ប្រជាពលរដ្ឋ»នោះទេ ហើយលោកសង្ឃឹមថាយុត្តិធម៌នឹងមានសម្រាប់រូបលោក។
យុទ្ធនាការចុះឈ្មោះបោះឆ្នោត និងពិនិត្យមើលបញ្ជីឈ្មោះនេះ ធ្វើឡើងនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
របាយការណ៍បញ្ជាក់ថា៖ «ការប្រើប្រាស់អ៊ីនធឺណិតនិងទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដែលជាលម្ហសេរីភាពពលរដ្ឋបានគំរាមកំហែងការដឹកនាំបែបផ្តាច់ការរបស់គណបក្សប្រជាជនកម្ពុជា និងបង្កឲ្យមានផលវិបាក[ដល់ការកាន់អំណាចរបស់បក្សនេះ]»។
អ្នកចាស់ទុំក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានអះអាងថា ពួកគេមិនជឿការថ្លែងរបស់ លោក ខៀវ សំផន នោះទេ ហើយថាពិតជាមានការសម្លាប់នៅទីនោះមែន។
សាលាបុណ្យទួលពោធិ៍ជ្រៃក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់កាលពី២ឆ្នាំមុន ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធអ្នកដែលត្រូវបានសម្លាប់នៅទីនោះក្នុងរបបខ្មែរក្រហម។
លោក សូត្រ សាយ កសិករនៅខេត្តពោធិ៍សាត់ដែលមានកូនស្រី២នាក់ និងប្រុស២នាក់ ហើយរស់នៅពឹងផ្អែកលើការធ្វើស្រែលើដីប្រមាណ២ហិកតាកន្លះ ដែលមាន៥ប្លង់ផ្សេងគ្នា ឲ្យដឹងថាក្នុងពេលវិបត្តិជំងឺកូវីដ១៩ លោកមិនអាចរកការងារសំណង់ធ្វើបាន ដើម្បីរកកម្រៃខ្លះបន្ថែម។
ទិន្នន័យរបស់ក្រសួងសុខាភិបាលឲ្យដឹងថានៅថ្ងៃទី២៦ ខែសីហា ករណីវីរុសបំប្លែងថ្មីដែលតា មានចំនួន១៣៨នាក់ ដែលក្នុងនោះនៅតំបន់ដែលរកឃើញច្រើនជាងគេគឺរាជធានីភ្នំពេញចំនួន៤៣នាក់ខេត្តបន្ទាយមានជ័យមានចំនួន៣៥នាក់ និងខេត្តឧត្តរមានជ័យចំនួន១៦នាក់។
បើតាមសេចក្តីជូនព័ត៌មាន អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ រួចហើយអាចចាក់វ៉ាក់សាំងប្រភេទដូចគ្នា ជាដូសទី៣ក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងដូចជាអាស្រ្តាហ្សេនីកា ឬវ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA គឺវ៉ាក់សាំង Pfizer ឬ Moderna ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ បានចាប់ផ្តើមចាប់តាំងពីដើមខែសីហា ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២។ ការចាក់វ៉ាក់សាំងនេះ ទៅតាមក្រុមអាទិភាព ដែលក្នុងនោះនឹងមានក្រុមមនុស្សវ័យ៦០ឆ្នាំឡើងទៅ និងអ្នកដែលមានប្រព័ន្ធការពាររាង្គកាយខ្សោយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ DC-Cam សៀវភៅនេះពិពណ៌នាអំពីទំនាក់ទំនងរវាងប្រមុខរដ្ឋពីររូប«ដែលមានសាវតាផ្ទុយគ្នាស្រឡះ» ដែលមួយរូបគឺជាព្រះមហាក្សត្រខ្មែរ និងមួយរូបទៀតគឺជាអ្នកដឹកនាំបក្សកុម្មុយនីស្តរបស់ចិន។
សេចក្តីប្រកាសឲ្យដឹងថាកុមារនៅកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់ថា«ងាយរងហានិភ័យជាងគេ»លំដាប់ទី៤៦ក្នុងចំណោម១៦៣ប្រទេសលើពិភពលោក ដែលប្រឈមហានិភ័យខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក សម រង្ស៊ី តាមសារអ៊ីមែលបាននៅឡើយទេ។ ហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហាញថាលោកបានមកដល់អាមេរិក កាលពីថ្ងៃទី១៨ ខែសីហា។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបញ្ចប់បម្រាមគោចរដែលបានដាក់អស់រយៈពេល៣សប្តាហ៍មកហើយ។ ប៉ុន្តែនៅបន្តកំហិតអាជីវកម្មនិងសកម្មភាព ដែលមានហានិភ័យខ្ពស់។
លោក ខៀវ សំផន ចាត់ទុកសវនាការជាច្រើនឆ្នាំមកនេះ មាន«សារៈសំខាន់»សម្រាប់រូបលោក ហើយលោកដឹងថាលោកនឹងត្រូវស្លាប់ក្នុងពន្ធនាគារ។
ប្រតិកម្មនេះកើតមានឡើងក្រោយពីការបង្ហាញក្តីព្រួយបារម្ភរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy អំពីការផ្តន្ទាទោសលើលោក រ៉ុង ឈុន។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈកម្ពុជាអាចរងឥទ្ធិពលកាំរស្មីព្រះអាទិត្យUVកម្រិតខ្ពស់ខ្លាំង ដែលអាចប៉ះពាល់ភ្នែក និងស្បែក ប្រសិនបើស្ថិតនៅក្រោមកម្តៅថ្ងៃយូរក្នុងពេលក្តៅខ្លាំង។
អ្នកឃ្លាំមើលនិងការពារសិទ្ធិមនុស្សថាការឃាត់ខ្លួនមនុស្សចំនួនច្រើនយ៉ាងនេះក្នុងរយៈពេល៧ថ្ងៃចុងក្រោយមានន័យថាប្រជាពលរដ្ឋមិនទាន់ដឹងពីវិធានការរដ្ឋបាល និងសុខាភិបាលនៅឡើយនិងគួរមានការផ្សព្វផ្សាយអប់រំបន្ថែម។
សហព្រះរាជអាជ្ញាអន្តរជាតិ បានថ្លែងច្រានចោលការលើកឡើងរបស់មេធាវីលោក ខៀវ សំផន ដោយលើកឡើងថាខ្មែរក្រហមមានគោលនយោបាយសម្លាប់ជនជាតិវៀតណាម មិនមែនត្រឹមតែទាហាននោះទេ គឺជនជាតិវៀតណាមទូទៅ។
ព័ត៌មានផ្សេងទៀត