លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
កាលពី៥ឆ្នាំមុន លោក ឡាញ់ ថាន មិនចង់ឲ្យប្អូនស្រីរបស់លោកប្រឡូកក្នុងនយោបាយឡើយ ហើយលោកក៏មានការភ្ញាក់ផ្អើលដែលប្អូនស្រី គឺអ្នកស្រី ឡាញ់ ថាវរី សម្រេចចិត្តធ្វើនយោបាយនៅថ្នាក់ក្រោមក្នុងខេត្តបន្ទាយមានជ័យ ជាមួយគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល។
សកម្មជនថ្នាក់ក្រោមរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល បានឲ្យដឹងថាពួកគេរង់ចាំឱកាសក្នុងការធ្វើនយោបាយឡើងវិញ ហើយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២។ ពួកគេបារម្ភថា មិនមានគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយ ដែលអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តបាត់ដំបងដូចតទ
កាលពីខែវិច្ឆិកា អ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំឫស្សីក្រោក ក្នុងខេត្តបន្ទាយមានជ័យ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ហើយអ្នកស្រីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយរងការចោទប្រកាន់ពីអាជ្ញាធរថាចូលរួមក្បត់ជាតិ។ នៅពេលឃើញប្អូនស្រីជាប់ពន្ធនាគារបែបនេះ បងប្រុសរបស់សកម្មជនរូបនោះ ប
ពាក់ព័ន្ធនឹងការរឹបអូសដីព្រៃលិចទឹកបឹងទន្លេសាប ដែលជាបញ្ជារបស់លោក ហ៊ុន សែន កាលពីចុងខែវិច្ឆិកា កសិករមួយចំនួនក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគេ អាចបន្តធ្វើស្រែនៅលើដីនោះ ដើម្បីដោះស្រាយជីវភាព និងបំណុល ដែលពួកគេខ្ចីពីធនាគារដើម្បីយកមកធ្វើស្រែ។
កសិករមួយចំនួននៅក្នុងខេត្តបាត់ដំបង បានត្អូញត្អែរអំពីការខាតបង់លើការធ្វើស្រែនៅឆ្នាំនេះ។ បញ្ហាមួយក្រៅពីវិបត្តិបម្រែបម្រួលអាកាសធាតុដែលធ្វើឲ្យគុណភាពស្រូវមិនបានល្អ គឺតម្លៃជី ប្រេង និងថ្នាំគីមីឡើងថ្លៃ ដែលធ្វើឲ្យកសិករចំណាយច្រើន ខណៈតម្លៃស្រូវនៅទាបនៅឡើយ បើធៀបនឹងឆ្នាំមុនៗ។
ព្រះតេជគុណ បូរ បេត ដែលត្រូវបានអាជ្ញាធរថៃ ឃាត់ព្រះកាយ កាលពីដើមខែធ្នូ ឆ្នាំ២០២១ ហើយដោះលែងវិញនោះ បានចាកចេញពីប្រទេសថៃទៅប្រទេសស្វីស កាលពីយប់ថ្ងៃអាទិត្យ ក្រោយទទួលបានសិទ្ធិជ្រកកោននយោបាយនៅទីនោះ។
ប្រតិកម្មតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការហាមឃាត់លក់ដូរអាវុធមកឲ្យកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបញ្ជាឲ្យយកអាវុធ និងសម្ភារៈយោធារបស់អាមេរិក ដែលកម្ពុជាមាន មករក្សាទុកក្នុងឃ្លាំង ឬបំផ្លាញចោលតែម្តង។
នៅកម្ពុជា លោក Derek Chollet នឹងពិភាក្សាអំពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំក្រោយ និងការពង្រឹងតួនាទីរបស់អាស៊ានសម្រាប់សន្តិសុខតំបន់ ការរីកចម្រើនសេដ្ឋកិច្ច និងការពារសណ្តាប់ធ្នាប់នាវាចរណ៍ដែលគោរពទៅតាមវិធាននានា ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង និងការដោះស្រាយវិបត្តិនៅភូមា។
លោក ហ៊ុន សែន ថ្លែងថាលោកនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារទី៧ខែធ្នូនៅរាជធានីភ្នំពេញដែលលោកថាលោកចង់ស្តាប់ដោយផ្ទាល់ពីរដ្ឋមន្រ្តីការបរទេសរូបនោះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ឥឡូវបានទទួលការគាំទ្រពីខាងរដ្ឋាភិបាលផងពីក្រុមហ៊ុនផង។ ហើយក្រុមហ៊ុន និងក្រុមហ៊ុន គេបានចុះហត្ថលេខាជាមួយគ្នាហើយ។ អ៊ីចឹងបន្តិចទៀត កង្វះវ៉ាក់សាំងដែលយើងកំពុងតែកង្វល់ យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកកំពុងរកវិធីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា ខណៈកម្ពុជា កំពុងត្រៀមធ្វើជាប្រធានអាស៊ានចាប់ពីដើមឆ្នាំក្រោយ។ ជាជំហានដំបូង លោក ហ៊ុន សែន បញ្ជាក់ថា លោកត្រៀមខ្លួនទៅប្រទេសមីយ៉ាន់ម៉ានៅពេលខាងមុខនេះ។
លោក ហ៊ុន សែន ក៏បានលើកឡើងថា លោកស ខេង មិនអាចធ្វើជានាយករដ្ឋមន្រ្តីទេដោយសារនៅពេលលោកហ៊ុន សែនឈប់ធ្វើនាយករដ្ឋមន្រ្តីក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំទៀតលោក ស ខេង មានវ័យចំណាស់រួចទៅហើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា រដ្ឋាភិបាលកម្ពុជាលែងឲ្យមានការចូលទៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ដែលកន្លងទៅអាមេរិកបារម្ភថា អាចជាទីតាំងឈរជើងរបស់ទាហានចិន។
នៅក្នុងសារឆ្លើយឆ្លងដែលសំដៅទៅដៃគូសម្ព័ន្ធនយោបាយរបស់លោក លោក កឹម សុខា ដែលកំពុងជាប់បណ្តឹងនៅតុលាការក្នុងសំណុំរឿងក្បត់ជាតិ អះអាងថា លោកបង្ហោះសារចេញពីឆន្ទៈពិតប្រាកដរបស់លោក។
ក្រោយការបង្ហោះសាររបស់លោក កឹម សុខា រិះគន់លោកសម រង្ស៊ី មន្រ្តីគណបក្សសង្រ្គោះជាតិលើកឡើងថា លោក កឹម សុខា រងសម្ពាធពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយសាររបស់លោករិះគន់ដៃគូសម្ព័ន្ធភាពនយោបាយរបស់លោកនេះមិនឆ្លុះបញ្ចាំងឆន្ទៈរបស់លោកឡើយ។
បើតាមលោកហ៊ុន សែនទំហំសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបមានចំណែកប្រមាណ៦៥%នៃសេដ្ឋកិច្ចសកល។ចំណែកទំហំពាណិជ្ជកម្មមានប្រមាណ៥៥%នៃពាណិជ្ជកម្មសកល។
ការចាប់ខ្លួនសកម្មជនខ្មែរបីនាក់នៅប្រទេសថៃ ហើយបញ្ជូនមកកម្ពុជាវិញត្រូវបានរិះគន់ដោយ UNHCR។ ការិយាល័យ UNHCR កំពុងស្វះស្វែងរកការបកស្រាយពីថៃអំពីការបញ្ជូនជនភៀសខ្លួនខ្មែរជាលើកទីបី ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខ្មែរពីបទ«រួមគំនិតក្បត់»។
ស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ដែលជាជំនួយរបស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។ ស្ថានទូតនេះលើកឡើងថា ទំនាក់ទំនងរវាងចិននិងកម្ពុជា មិនអាចអត់ឱនចំពោះការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ។
រដ្ឋាភិបាលកម្ពុជាបានកំណត់បន្ទាត់ភាពក្រីក្រសាជាថ្មី ហើយអត្រាភាពក្រីក្រនៅទូទាំងប្រទេសកើនឡើងដល់ជិត១៨%។ មន្រ្តីរដ្ឋាភិបាលឲ្យដឹងថា មួយផ្នែកនៃកំណើនអត្រាភាពក្រីក្រនេះបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ ផងដែរ។
ព័ត៌មានផ្សេងទៀត