លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា បុរសពីរនាក់ដែលជាសកម្មជនសង្គមម្នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជា។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ធ្លាប់បានជំរុញឲ្យដោះស្រាយជម្លោះនេះ ប្រកបដោយភាពយុត្តិធម៌ និងអាចទទួលយកពីគ្រប់ភាគី ដើម្បីធានាបរិយាកាសល្អក្នុងវិស័យទីផ្សារមូលបត្រកម្ពុជា។
នៅគ្រាដែលបើកប្រទេសឡើងវិញពីវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រារព្ធខួបលើកទី៦៨នៃទិវាឯករាជ្យជាតិ ដោយមានអ្នកចូលរួមច្រើនជាងឆ្នាំមុន។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងជ្រើសរើសក្រុមប្រឹក្សាសរុបជាង១១.៦០០នាក់នៅទូទាំងប្រទេស នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ អ្នកឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសរើសជាមេឃុំតំណាងឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហាញក្តីសង្ឃឹមថារូបលោកនឹងទទួលបានសំឡេងឆ្នោតគាំទ្រច្រើន នៅគ្រាដែលអវត្តមានគណបក្សសង្រ្គ
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានថ្លែងថា យុវជន ឬអ្នកបញ្ចេញមតិជួនកាលមិនបានយល់ច្បាស់អំពីកិច្ចព្រមព្រៀងនេះ ហើយអាចមានមតិខ្លះដែលមិនឆ្លុះបញ្ចាំងពីកិច្ចព្រមព្រៀង។ លោកបញ្ជាក់ថា ការបកស្រាយ និងការពន្យល់ទៅវិញជារឿងល្អជាងការព្រមានចាប់ខ្លួន។
លោក ហ៊ុន សែន បានការពារថា ទឹកជំនន់លិចក្រុង គឺដោយសារភ្លៀងធ្លាក់ខ្លាំង ហើយវាកើតឡើងនៅប្រទេសផ្សេងដែរ មិនមែនមានតែនៅកម្ពុជាទេ។
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ នៅចុងសប្តាហ៍នេះ បន្ទាប់ពីធ្លាប់ជួបជាមួយសមភាគីរដ្ឋមន្រ្តីការបរទេសកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីខែកក្កដា។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រនេះ។
នៅក្នុងការសម្រេចមួយរបស់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃសុក្រ តុលាការ បានព្យួរទោសសាកល្បងសកម្មជនបរិស្ថាន៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែសេរីភាពរបស់ពួកគេត្រូវបានកំហិតរយៈពេល៣ឆ្នាំ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ទីផ្សារការងារកម្ពុជាប្រហែល៨៨,៣% ដំណើរការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយកម្មករនិយោជិតភាគច្រើនក្នុងចំណោមកម្មករនិយោជិតទាំងនេះ មិនអាចពឹងផ្អែកលើលទ្ធភាពទទួលបានសេវាថែទាំសុខភាព ឬសន្តិសុខប្រាក់ចំណូលរបស់ពួកគេឡើយ។
លោក ថាច់ សេដ្ឋា ដែលជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ត្រូវបានផ្តល់នីតិសម្បទាឲ្យធ្វើនយោបាយឡើងវិញ កាលពីខែមេសា ឆ្នាំ២០២១។
ខណៈកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុសកលលោក គ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ អ្នកជំនាញបរិស្ថាននៅស.រ.អ. ថា វាជារឿងគួរឲ្យអាម៉ាស់ បើប្រទេសនានារួមទាំងកម្ពុជាផង ផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដោយមិនអើពើដល់ការបង្ការផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសហគមន៍មូលដ្ឋាន។
នៅក្នុងសេចក្តីណែនាំថ្មីមួយ ក្រសួងយុត្តិធម៌បានប្រាប់ទៅមន្រ្តីតុលាការឲ្យបន្តអនុវត្តគោលការណ៍ដែលក្រសួងបានដាក់ចេញក្នុងពេលបើកយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ និងការចូលរួមចំណែកបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ ក្រសួងបញ្ជាក់ថា គោលការណ៍ទាំងនេះមិនមែនអនុវត្តតែពេលយុទ្ធនាការបិទបញ្ចប់ឡើយ។
ប៉ុន្តែជំនន់ទឹកភ្លៀងពីមួយឆ្នាំទៅមួយឆ្នាំ និងអាកាសធាតុប្រែប្រួលខ្លាំង កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុបារម្ភពីជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ដុំ ដន ជាអ្នកនយោបាយថ្នាក់ក្រោមមួយរូប ដែលបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីឆ្នាំ២០១៥។ លោក ដនប្រាប់វីអូអេកាលពីពេលថ្មីៗថា លោកនឹងឈរឈ្មោះឲ្យប្រជាពលរដ្ឋក្នុងឃុំមហាសាំងបោះឆ្នោតជ្រើសរើសរូបលោកឲ្យក្លាយជាមេឃុំ។
ផលនេសាទ ធ្លាក់ចុះជាបន្តបន្ទាប់ ហើយកម្រិតទឹកមិនទៀងទាត់។ នេះជាការអះអាងរបស់ប្រជានេសាទខ្មែរក្នុងភូមិសាស្រ្តទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។
របាយការណ៍ថ្មីមួយដែលធ្វើឡើងដោយគណៈកម្មការទន្លេមេគង្គ (Mekong River Commission ឬ MRC) បានរំលេចពីផលប៉ះពាល់នៃសកម្មភាពរបស់មនុស្ស និងបញ្ហានៃការប្រែប្រួលអាកាសធាតុក្នុងអាងទន្លេមេគង្គក្រោម ដែល«កំពុងដាក់សម្ពាធ»លើជលផលក្នុងទឹក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋ«រារែក»ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយលោកថា មិនមានផលប៉ះពាល់អ្វីនោះទេ។
ខ្យល់ខ្លាំងនៅតាមតំបន់ឆ្នេរសមុទ្របានកើតឡើងកាន់តែខ្លាំងឡើងៗ។ ការណ៍នេះនាំឲ្យប៉ះពាល់ដល់ការនេសាទរបស់ប្រជាពលរដ្ឋ ដែលពួកគេអះអាងថា ការនេសាទកាន់តែលំបាក ស្របពេលបារម្ភអំពីការអភិវឌ្ឍនៅតំបន់សមុទ្រដែលប៉ះពាល់ផលនេសាទ។
ប្រជាកសិករអះអាងថា ស្រែរបស់ពួកគេបានខូចខាតជារៀងរាល់ឆ្នាំ ហើយជំនន់ទឹកប្រៃកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
ជម្លោះបើកប្រាក់ឈ្នួលមិនទៀងទាត់រវាងមេការរបស់កម្មករ និងក្រុមហ៊ុនដាំចេក ឈ្មោះដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) បន្តអូសបន្លាយរហូតមកដល់ពេលនេះ ដោយ ក្រុមមេការបានអះអាងថាក្រុមហ៊ុនមិនបានផ្តល់ប្រាក់ឲ្យពួកគេសម្រាប់បើកដល់កម្មករជាង២ខែមកហើយ។
ព័ត៌មានផ្សេងទៀត