លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា ក្រសួងកំពុងពិនិត្យសិក្សាលម្អិតអំពីការបង្កើតច្បាប់មួយប្រឆាំងនឹងអំពើភេរវកម្ម។ ច្បាប់នេះមានគោលបំណងដាក់សម្ពាធទៅលើក្រុមមួយចំនួននៅក្រៅប្រទេសដែលរដ្ឋាភិបាលចាត់ទុកថាជា«ក្រុមជ្រុលនិយម» «ក្រុមជនអគតិ» និង«ក្រុមញុះញង់»។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។
កាលពីដើមខែមករា អ្នកកាសែតបរទេសម្នាក់ដែលរាយការណ៍ក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ ត្រូវបានអាជ្ញាធរនៅព្រលានយន្តហោះខេត្តសៀមរាបមិនអនុញ្ញាតឲ្យចូលកម្ពុជាឡើយ។ អង្គការសង្គមស៊ីវិលបានថ្កោលទោសការហាមប្រាមអ្នកកាសែតស៊ើបអង្កេតរូបនេះ ហើយថា វាប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។
អង្គការសង្គមស៊ីវិលបានថ្កោលទោសការហាមប្រាមអ្នកកាសែតស៊ើបអង្កេតរូបនេះ ហើយថា វាប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
អ្នកតាមដានបន្ថែមថា ដោយសារការដាក់ USAID ក្រោមក្រសួងការបរទេសអាមេរិកនេះ កម្ពុជាអាចបាត់បង់ខ្លះនូវជំនួយដែលផ្តោតលើមនុស្សធម៌ និងការងារអភិវឌ្ឍន៍ ហើយកម្ពុជាអាចងាកទៅរកចិនកាន់តែខ្លាំង។
អ្នកតាមដាននៅកម្ពុជាអះអាងថា សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ជំនួយរបស់ខ្លួនដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅលើបណ្តាប្រទេសផ្សេងៗ។
លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន (CMAA) បញ្ជាក់ថា កម្ពុជាបានចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ក្នុងការដោះមីន ដែលអាមេរិកបានចូលរួមតាំងពីទសវត្សរ៍៩០ ហើយចំណាយប្រាក់ជាង ១០០ លានដុល្លារអាមេរិករហូតមកដល់ពេលនេះ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងដោះមីនក្នុងប្រទេសកម្ពុជា។
កម្ពុជាបានកំណត់គោលដៅដោះមីនសេសសល់នៅកម្ពុជាឲ្យអស់នៅត្រឹមឆ្នាំ ២០៣០ ដែលក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់យ៉ាងតិច ១០ លានដុល្លារអាមេរិកដល់កម្ពុជាក្នុងបេសកកម្មមួយនេះ។
អ្នកពាក់ព័ន្ធមួយចំនួនដែលជាមេដឹកនាំអង្គការសង្គមស៊ីវិលនៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភអំពីការបង្កកជំនួយនេះ ហើយអាចឈានទៅផ្តាច់ជំនួយទាំងស្រុង ដែលពួកគេថា វានឹងប៉ះពាល់ដល់ការជួយជ្រោមជ្រែងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។
បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជា ជាពិសេសបណ្តាញអង្គការសង្គមស៊ីវិល កំពុងប្រឈមនឹងផលប៉ះពាល់ជាច្រើន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបង្កកជំនួយបរទេសរយៈពេល ៩០ ថ្ងៃ។
ការជំរុញរបស់ចិនសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងទៅលើការគំរាមកំហែងដែលកើនឡើងនៅក្នុងការបោកបញ្ឆោតតាមទូរគមនាគមន៍ និងការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍។
មន្រ្តីគណបក្សជំទាស់មួយចំនួនអះអាងថា ពួកគេមិនជឿលើការអះអាងថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះឡើយ ដោយចាត់ទុកថា វាជាការប្រឌិតរឿងមួយដើម្បីបន្ថយភាពតានតឹង។
ប៉ូលិសថៃបានទម្លាយថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃមិនមែនជារឿងនយោបាយឡើយ ហើយវាជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះ។
បុគ្គលដែលត្រូវបានតុលាការថៃចេញដីកាឱ្យចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនខ្មែរនៅទីក្រុងបាងកកនោះ ត្រូវបានបង្ហាញអត្តសញ្ញាណថាឈ្មោះ លី រតនរស្មី ដែលលោកត្រូវបានរាយការណ៍ថា ជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។
បុគ្គលម្នាក់នោះត្រូវបានបង្ហាញអត្តសញ្ញាណថា ឈ្មោះ លី រតនរស្មី ដែលលោកត្រូវបានរាយការណ៍ថាជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។
កាលពីថ្ងៃចន្ទ ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចេញមុខតវ៉ាទាមទារឱ្យរដ្ឋាភិបាលជួយដំឡើងតម្លៃស្រូវ ខណៈពួកគេថា តម្លៃបច្ចុប្បន្នទាប។
តុលាការរាជធានីភ្នំពេញក៏បានសម្រេចដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិបោះឆ្នោតរបស់អ្នកនយោបាយរូបនេះផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សកាន់អំណាចអាចនឹងពន្លឿនដំណើរការបង្កើតច្បាប់ស្តីពីភេរវកម្មប្រឆាំងនឹងក្រុមជំទាស់នៅក្រៅប្រទេស ប្រសិនបើមានការបង្កើតរដ្ឋាភិបាល ក្រៅប្រទេស។
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាពិគ្រោះផ្តល់យោបល់លើច្បាប់ស្តីពីរបបសារព័ត៌មាននេះ ដើម្បីធ្វើម៉េចឲ្យច្បាប់នេះឆ្លើយតបនឹងការវិវឌ្ឍថ្មីនៃសង្គមនិងប្រព័ន្ធបច្ចេកវិទ្យា និងឆ្លើយតបនឹងច្បាប់ជាតិនិងអន្តរជាតិ។
លោក ហ៊ុន សែន ក៏បង្ហាញក្តីសង្ឃឹមថា ការវិលត្រឡប់មកវិញនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) នាពេលខាងមុខ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ «កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត»។
ព័ត៌មានផ្សេងទៀត