លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីនឹងយាងទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាននៃប្រទេសចិន នៅសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ តាមការអញ្ជើញរបស់ភាគីចិន។
កាសែតថៃ ឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន កាលពីថ្ងៃទី ១៣ ខែធ្នូថា គ្មានប្រទេសណាផ្សេងអាចទាមទារកាន់កាប់កោះគុតរបស់ថៃបានឡើយ។
កាលពីពេលថ្មីៗនេះ កាសែតថៃឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃនិងជាមិត្តជិតស្និទ្ធរបស់លោក ហ៊ុន សែន ថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបានឡើយ។
នៅក្នុងសវនាការតុលាការកំពូលនាថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក វឿង សំណាង បានស្នើសុំចៅក្រមទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។
លោក សម រង្ស៊ី បន្ថែមថា ចលនានេះបង្កើតឡើងដើម្បីទាមទារការរៀបចំការគ្រប់គ្រងប្រទេស និងសង្គមជាតិឡើងវិញ តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញជូនប្រជាពលរដ្ឋ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កាលពីអាណត្តិក្នុងឆ្នាំ ២០១៦ សហរដ្ឋអាមេរិកមិនសូវបានយកចិត្តទុកដាក់លើកម្ពុជាឡើយ។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា លោកបានជួបជាមួយ «ឯកឧត្ដមនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ» នៅក្នុងខេត្តយូណានប្រទេសចិន កាលពីព្រឹកថ្ងៃពុធ ទី ៦ វិច្ឆិកា ២០២៤។
លោក សុខ ឥសាន ថ្លែងបែបនេះ ខណៈសហរដ្ឋអាមេរិកកំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ទី ៤៧ របស់ខ្លួន នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែរ ថ្លែងថា លោកចង់ឃើញរដ្ឋាភិបាលថ្មីរបស់អាមេរិកបន្តការគាំទ្រអភិវឌ្ឍកម្ពុជា ជួយជំរុញផ្នែកប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឱ្យបានប្រសើរ និងសហរដ្ឋអាមេរិកជួយកម្ពុជាធ្វើយ៉ាងម៉េចឱ្យកម្ពុជាមានអព្យាក្រឹត្យភាព។
លោកលើកឡើងថាលោកលែងធ្វើជាអ្នកសារព័ត៌មានទៀតហើយ ដោយសារតែអារម្មណ៍ភិតភ័យ ហើយការចាប់ខ្លួននិងរស់នៅក្នុងពន្ធនាគារបានប៉ះទង្គិចចិត្ត និងអារម្មណ៍របស់លោកខ្លាំង ដែលធ្វើឱ្យលោកមិនអាចបំភ្លេចបាន។
ការណ៍ថ្លែងបែបនេះនៅក្នុងពិធីអបអរខួបលើកទី១០នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលធ្វើឡើងនៅថ្ងៃសុក្រ ក្នុងរាជធានីភ្នំពេញ។
ការបើកការនាំចេញឡើងវិញនេះបានធ្វើឱ្យតម្លៃអង្ករសនៅវៀតណាម ថៃ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាធ្លាក់ចុះ។ នេះបើតាមអ្នកជំនាញក្នុងប្រទេសកម្ពុជា។
តំណាងអង្គការសង្គមស៊ីវិលនិងសកម្មជនបរិស្ថានមួយចំនួនរបស់កម្ពុជាមានវត្តមាននៅក្នុងសន្និសីទនោះ។
យោងតាមសារព័ត៌មាន KBS News របស់កូរ៉េខាងត្បូង អ្នកសារព័ត៌មានរបស់ស្ថាប័ននោះបានចុះមកកម្ពុជា ហើយថតវីដេអូនៃការចាប់ជំរិតទៅលើជនជាតិកូរ៉េខាងត្បូង ក្រោយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកវីដេអូនៃការថ្លែងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន អំពីការសេពគ្រឿងស្រវឹងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា និងហានិភ័យនៃការសេពគ្រឿងស្រវឹង។
អតីតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោក លី សាម៉េត ទីប្រឹក្សារបស់លោកតែងតែប្រើឈ្មោះរបស់លោក ដើម្បីបោកប្រាស់លុយគេ ហើយក្នុងនោះក៏មានអភិបាលស្រុកល្វាឯមសូកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ ក្នុងខេត្តកណ្តាល។
ការចាប់បញ្ជូនខ្លួនអ្នកស្រី នួន តឿន ដែលជាពលការិនីខ្មែរធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញានៃការផ្លាស់ប្ដូរតំបន់សុវត្ថិភាពសម្រាប់អ្នករិះគន់ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី។ តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
មេដឹកនាំគណបក្សនេះបញ្ជាក់ថា ការរួបរួមសាមគ្គីនយោបាយរបស់អ្នកប្រជាធិបតេយ្យជា«ការចាំបាច់បំផុត» ដើម្បីក្លាយជាកម្លាំងមួយ ដើម្បីអាចយកគណបក្សនយោបាយណាមួយទៅប្រកួតប្រជែងការបោះឆ្នោតនៅខាងមុខ។
នៅថ្ងៃពុធនេះ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះក្តីលើលោក កើត សារ៉ាយ ដែលជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។
ព័ត៌មានផ្សេងទៀត