អ្នកតាមដាននៅកម្ពុជា៖ អាមេរិកអាចប្រើជំនួយបរទេសដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន
អ្នកតាមដាននៅកម្ពុជាអះអាងថា សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ជំនួយរបស់ខ្លួនដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅលើបណ្តាប្រទេសផ្សេងៗ។ ការអះអាងនេះ ក្រោយអាមេរិកបានសម្រេចបង្កកជំនួយបរទេសរបស់ខ្លួន ហើយអាមេរិកកំពុងតែរៀបចំដាក់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសអាមេរិក។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕