លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
អ្នកនាំពាក្យរបស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា ការបញ្ជាឲ្យដកអាជ្ញាបណ្ណសារព័ត៌មាន VOD ប៉ះពាល់សិទ្ធិសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដោយសារប្រជាពលរដ្ឋជឿទុកចិត្ត និងពេញចិត្តស្ថាប័នសារព័ត៌មានមួយនេះ។
កម្ចីចិនដែលកម្ពុជាខ្ចីមានប្រមាណ ៤០% នៃកម្ចីសរុបរបស់ប្រទេសកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្រ្តនយោបាយ។
សកម្មជនគណបក្សភ្លើងទៀននៅខេត្តបាត់ដំបង បន្តប្តេជ្ញាចូលរួមសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដាខាងមុខនេះ។ ពួកគេអះអាងថានេះជាជម្រើសតែមួយគត់ ដែលអាចឲ្យគណបក្សប្រឆាំងអាចដឹកនាំប្រទេសបាន បើទោះមានការគាបសង្កត់សកម្មភាពនយោបាយក៏ដោយ។
ក្រុមគ្រួសារបន្តទទូចឱ្យអាជ្ញាធរបញ្ជាក់ថាតើ កូននិងស្វាមីរបស់ពួកគេស្លាប់ឬយ៉ាងណា នៅក្នុងករណីឆេះកាសុីណូ នៅក្រុងប៉ោយប៉ែត កាលពីចុងឆ្នាំ ២០២២។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឱ្យវីអូអេពីក្រុងប៉ោយប៉ែតដូចតទៅ៖
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់បានមកខេត្តបន្ទាយមានជ័យ ក្នុងប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺ និងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងផ្ទាល់ បានមកខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងបានមកដល់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។
ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណរបស់សារព័ត៌មានអនឡាញមួយឈ្មោះ ខ្មែរខូវឺធីវី (KCTV) ខណៈចាងហ្វាងសារព័ត៌មានមួយនេះមានជម្លោះជាមួយឧកញ៉ា ឡេង ណាវ៉ាត្រា រឿងចុះផ្សាយអត្ថបទទាក់ទងនឹងការអភិវឌ្ឍរបស់ឧកញ៉ាម្នាក់នោះនៅក្នុងខេត្តកណ្តាល។
លោក សេង សារី អ្នកវិភាគនយោបាយមួយរូប ថ្លែងថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា គឺជា«ការបេះ»មេដឹកនាំគណបក្សភ្លើងទៀន ដើម្បីគណបក្សប្រឆាំងមួយនេះចុះខ្សោយ និងអាចគ្រប់គ្រងបាន។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា លើកឡើងថាការអនុម័តច្បាប់នេះអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល។ លោករិះគន់ដំណើរការនេះ «ហាក់ដូចជាយូរពេក»។
ក្រៅពីមិនមានសេចក្តីរាយការណ៍លម្អិតពីចំនួនលុយ គេក៏មិនទាន់ដឹងនៅឡើយទេថាហេតុអ្វីទើបតុលាការចាត់វិធានការចាប់ខ្លួន លោក ថាច់ សេដ្ឋា នាពេលនេះ ខណៈលោកបានរស់នៅក្នុងប្រទេស និងមិនបានគេចខ្លួនទៅណាឡើយ។
សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ បញ្ជាក់ថា មានករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
មួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងលោក គង់ គាំ អ្នកនយោបាយជើងចាស់ និងជាអតីតមន្ត្រីក្រសួងការបរទេសមួយរូប កាលលោក ហ៊ុន សែន នៅធ្វើរដ្ឋមន្ត្រីក្រសួងការបរទេស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចប់តំណែងលោក ភូ លិ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយមានសេចក្តីរាយការណ៍អំពីការប្រើប្រាស់ហិង្សា និងបៀតបៀនស្រ្តីក្នុងពិធីជប់លៀងមួយ។
ក្រោយបញ្ចប់ប្រតិបត្តិការស្វែងរកសាកសពកាលពីល្ងាចថ្ងៃសុក្រ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា អ្នកស្លាប់មានចំនួន ២៦ នាក់ និងរបួសជិត ៦ ០នាក់ ហើយទាំងអ្នកស្លាប់ និងរបួស មិនមានជនជាតិខ្មែរនោះទេ។
បើគិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ត្រូវបានរាយការណ៍ថា ស្លាប់និងរបួសជាង ៧០ នាក់។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង។
ក្រុមគ្រួសារដែលជាជនជាតិខ្មែរ បន្តស្វែងរកសមាជិកគ្រួសាររបស់ពួកគេដែលបាត់ខ្លួន នៅក្នុងហេតុការណ៍ឆេះអគារនេះ ខណៈសាកសពត្រូវបានដឹកជញ្ជូនមកវត្តមួយជាបន្តបន្ទាប់។ គិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ហើយ ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងគ្រោះថ្នាក់អគ្គិភ័យនេះ ខណៈជាង ៧០ នាក់បានរងរបួស។
សមត្ថកិច្ចថារកឃើញសាកសពយ៉ាងតិច ៦នាក់ទៀត នៅព្រឹកថ្ងៃសុក្រនេះ នាំចំនួនអ្នកស្លាប់ដល់ ២៥នាក់ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
កាលពីអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរថៃបានដឹកសាកសពដែលជាជនជាតិថៃចេញពីវត្តមួយនៅក្រុងប៉ោយប៉ែត ត្រឡប់ទៅប្រទេសខ្លួនវិញ។ សាកសពទាំងនោះមានជាង១០នាក់។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីនោះថា ការផ្ទេរ-ទទួលអគារគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ។
ព័ត៌មានផ្សេងទៀត