លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការចុះបញ្ជីដីធ្លីឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៣ ក្នុងនោះមានការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេថា សាលារាជធានីភ្នំពេញបានស្នើឱ្យសមាគមផ្លាស់ប្តូរចំណុចមួយចំនួន ជាពិសេសកម្មវត្ថុនៃការតវ៉ា ដោយត្រូវកែប្រែពីការតវ៉ាទាមទារឱ្យដោះលែងសកម្មជន មកជាការទាមទារឱ្យដោះលែងត្រឹមតែគ្រូបង្រៀន។
លោក ហ៊ុន សែន ដែលធ្លាប់ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ ២០២២ និងបានជួបមេដឹកនាំយោធាភូមាផងនោះ បានថ្លែងថា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាអាចនឹងបន្តយ៉ាងតិច ៥ ឆ្នាំទៀត។
អង្គការសិទ្ធិមនុស្សនៅកម្ពុជាបានចូលរួមដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនអយកូក្រេឌីត (Oikocredit) ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលពួកគេថា នាំឱ្យមានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
កាលពីសប្តាហ៍មុន ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Gregory Meeks បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។
កាលពីសប្តាហ៍មុន ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Gregory Meeks បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។
អង្គការនិងសហគមន៍ប្រមាណ៧០ បញ្ជាក់ថា៖ «ការចាប់ខ្លួនចុងក្រោយនេះគឺជាការបន្តយុទ្ធនាការគាបសង្កត់របស់អាជ្ញាធររដ្ឋ ដែលមិនអាចទទួលយកបាននោះទេ»។
សមាជិករដ្ឋសភាអាមេរិក មកពីរដ្ឋញូវយ៉ក លោក Gregory Meeks បានថ្លែងថា លោកចង់ឃើញការបោះឆ្នោតមួយដែលសេរី និងយុត្តិធម៌ ហើយសំឡេងសង្គមស៊ីវិលត្រូវបានទទួលយក និងអ្នកដែលចង់ចូលរួមប្រកួតប្រជែងត្រូវបានអនុញ្ញាតឲ្យចូលរួមផងដែរ។
បើតាមលោក ហ៊ុន សែន មុនធ្វើដំណើរចេញពីកម្ពុជា លោកបានធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរ ប៉ុន្តែលទ្ធផលឃើញថាមិនមានជំងឺកូវីដ១៩ នោះទេ។
កិច្ចប្រជុំរបស់ក្រុមមេដឹកនាំមកពីសមាគមអាស៊ាន និងមេដឹកនាំពិភពលោក ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបញ្ចប់ហេីយ ដោយគេសង្កេតឃេីញថា កិច្ចប្រជុំកំពូលទាំងនេះ បានផ្តល់លទ្ធផលវិជ្ជមានដល់តំបន់អាស៊ាន និងសកលផង ហេីយក៏បានបង្ហាញពីការប្រឈមដែលអាស៊ាន និងពិភពលោកត្រូវរួមគ្នាដោះស្រាយផង។
លោក Biden បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់អាមេរិកចំពោះប្រជាជនកម្ពុជា និងការចង់បានរបស់ពួកគេឱ្យប្រទេសមានភាពឯករាជ្យ ប្រជាធិបតេយ្យ និងរីកចម្រើន។
មេធាវីរបស់កញ្ញាបានស្នើឲ្យបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារជាតិនៅរាជធានីភ្នំពេញ ហើយស្នើឲ្យប្រធានាធិបតីអាមេរិកលោក Joe Biden ប្រើទស្សនកិច្ចមកកម្ពុជារបស់លោក ជំរុញឲ្យមានការដោះលែងមេធាវីខ្មែរអាមេរិកាំងរូបនេះ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានលើកឡើងថា លោកAntonio Guterres នឹងមករាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាក្នុងឃុំភ្នំសំពៅ ខេត្តបាត់ដំបង កាលពីថ្ងៃពុធ លោក ស ខេង បានថ្លែងថា កម្ពុជាត្រូវបានពួកឧក្រិដ្ឋជនយកជាកន្លែងប្រព្រឹត្តអំពើឆបោក ដោយប្រើប្រាស់កម្លាំងពលកម្មធ្វើការងារដោយមិនឱ្យឈប់សម្រាក និងមិនឱ្យមានសេរីភាព។
លោក រ៉ុង ឈុន ប្រាប់វីអូអេថា លោកត្រូវបានតុលាការភ្ជាប់លក្ខខណ្ឌមួយចំនួនរហូតដល់ចុងខែកក្កដា ឆ្នាំ២០២៣ ហើយក្នុងនោះការចេញទៅក្រៅប្រទេសត្រូវជូនដំណឹងទៅដល់តុលាការ។
លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀតដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ។
ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
លោក ហ៊ុន សែន បានភ្ជាប់អង្គការសង្គមស៊ីវិលមួយចំនួនថា ប្រហែលមិនហ៊ានរិះគន់ លោក សម រង្ស៊ី ដោយលោកហៅអង្គការទាំងនោះថាប្រឆាំងនឹងរដ្ឋាភិបាល។
អាស៊ានព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុតស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឱ្យមានអ្នករងរបួសនិងស្លាប់ជាច្រើននាក់។
ដីការបស់តុលាការបញ្ជាក់ថា ជននេះ«ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទលួចលក់អចលនទ្រព្យរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួន» ប្រព្រឹត្តនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៦។
ព័ត៌មានផ្សេងទៀត