លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
ខ្មែរភាពយន្តរឿង In the Life of Music ឬ«តន្ត្រីជីវិត» បានចាក់បញ្ចាំងក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយនាំយកទិដ្ឋភាពនៃភាពសប្បាយរីករាយមុនសម័យខ្មែរក្រហម ការចងចាំក្នុងសម័យខ្មែរក្រហមនិងក្ដីសង្ឃឹមឡើងវិញក្រោយសម័យខ្មែរក្រហម មកបង្ហាញជូនទស្សនិកជន។
អនុសញ្ញាអន្តរជាតិមួយនេះ ដែលបានចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ២០១៧ មានគោលដៅការពារលក្ខខណ្ឌការងារនិងការរស់នៅរបស់ពលករក្នុងវិស័យនេសាទ។
លោក កៃ គឹមសុង ដែលបានចូលប្រឡូកក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំមកហើយ ហើយបច្ចុប្បន្ន ជាប្រធានប្រតិបត្តិការនៃកាសែតខ្មែរថាមស៍ បានថ្លែងថា សារព័ត៌មានសេរី គឺប្រៀបដូចជាកញ្ចក់ សម្រាប់ឱ្យរដ្ឋាភិបាលឆ្លុះមើល ដើម្បីការអភិវឌ្ឍសង្គម។
បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាគឺលោក W. Patrick Murphy បានសម្ដែងការប្ដេជ្ញាចិត្តនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារថា លោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យអាជ្ញាធរកម្ពុជា ពង្រីកលំហសេរីភាពសារព័ត៌មានឯ
សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ដាំក្បាលចុះចាប់តាំងពីពាក់កណ្តាលឆ្នាំមុន ដោយសារការបង្រ្កាបរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់បន្តិចបន្តួចក្នុងប្រទេស មុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨នេះ។
សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ដាំក្បាលចុះចាប់តាំងពីពាក់កណ្តាលឆ្នាំមុន ដោយសារការបង្រ្កាបរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់បន្តិចបន្តួចក្នុងប្រទេស មុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨នេះ។
សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ដាំក្បាលចុះចាប់តាំងពីពាក់កណ្តាលឆ្នាំមុន ដោយសារការបង្រ្កាបរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់បន្តិចបន្តួចក្នុងប្រទេស មុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨នេះ។
សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ដាំក្បាលចុះចាប់តាំងពីពាក់កណ្តាលឆ្នាំមុន ដោយសារការបង្រ្កាបរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់បន្តិចបន្តួចក្នុងប្រទេស មុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨នេះ។
ក្រុមពលរដ្ឋនិងសកម្មជននៃអង្គការសង្គមស៊ីវិលខ្មែរអាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចរបស់ខ្លួនទៅតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស នៅមុនការប្រារព្ធខួប៧០ឆ្នាំនៃការប្រកាសឯកសារច្បាប់សិទ្ធិមនុស្សអន្តរជាតិដ៏សំខាន់របស់អង្គការសហប្រជាជាតិ។
បេក្ខជនដែលទទួលបានការតែងតាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានសម្ដែងការប្ដេជ្ញាចិត្តរបស់លោក ក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនិងពង្រីកលំហសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា។
លោក W. Patrick Murphy បានធ្វើដំណើរជាច្រើនដងទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយគ្រាន់តែឆ្នាំ២០១៧កន្លងទៅនេះ លោកបានទៅបំពេញទស្សនកិច្ចការងារយ៉ាងហោចណាស់ពីរដងនៅកម្ពុជា។
ការចេញសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក CNRP-USAនេះ ធ្វើឡើង ក្រោយពីលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានបង្ហោះសារមួយតាមបណ្ដាញFacebookរបស់លោកដោយបបួលលោក ហ៊ុន សែន ភ្នាល់គ្នា។
ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសដែលបានប្រែក្លាយកម្ពុជាឱ្យទៅជារដ្ឋឯកបក្សនោះ ក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេសបានស្នើក្នុងឱកាសប្រារព្ធពិធីរំលឹកខួបទី២៧នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យសហគមន៍អន្តរជាតិជួយធ្វើឱ្យមានប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឡើងវិញ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងទៅទទួលពានរង្វាន់ Ramon Magsaysay ក្នុងទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីននៅសប្ដាហ៍នេះ ចំពោះស្នាដៃរក្សាការចងចាំប្រវត្តិសាស្ត្រសម្រាប់ការសះស្បើយផ្លូវចិត្ត និងយុត្តិធម៌។ នេះបើយោងតាមការប្រកាសរបស់មជ្ឈមណ្ឌលឯកសារតាមសារអេឡិចត្រូនិកដែល VOA ទទួលបានកាលពីថ្ងៃអាទិត្យ។
ការអំពាវនាវរបស់អង្គការអន្តរជាតិធំៗទាំង៥ នេះ ធ្វើឡើង តែមួយថ្ងៃមុនពេលមន្ត្រី៣រូបក្នុងចំណោមអ្នកទាំង៥ ត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឱ្យចូលខ្លួន ដើម្បីចាប់ផ្ដើមសវនាការលើសំណុំរឿងក្ដីរបស់ពួកគេនៅថ្ងៃច័ន្ទ ទី២៧ ខែសីហានេះ។
មហាសន្និបាតកំពូលខ្មែរក្រៅប្រទេសរយៈពេល៣ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបញ្ចប់ទៅហើយ ដោយអង្គប្រជុំបានសម្រេចមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំនេះ ហើយបានអំពាវនាវសុំអន្តរជាតិជួយធានាឱ្យមានការគោរពឱ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ព័ត៌មានផ្សេងទៀត