១០សំណួរអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា (សំណួរ ៥ & ៦)
សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ដាំក្បាលចុះចាប់តាំងពីពាក់កណ្តាលឆ្នាំមុន ដោយសារការបង្រ្កាបរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់បន្តិចបន្តួចក្នុងប្រទេស មុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលបានទម្លាក់ចំណាត់ថ្នាក់នៃសេរីភាពសារព័ត៌មានរបស់កម្ពុជារហូតដល់លំដាប់ទី១៤២ ក្នុងចំណោមប្រទេសចំនួន១៨០ ទូទាំងពិភពលោក។ ចំណាត់ថ្នាក់នេះ មានន័យថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះ១០កម្រិតថែមទៀត បើធៀបនឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៧។ ប៉ុន្តែ រដ្ឋាភិបាល តែងតែឆ្លើយបដិសេធ ថាខ្លួនមិនបានបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យណាមួយទេ ប៉ុន្តែខ្លួនគ្រាន់តែអនុវត្តច្បាប់របស់កម្ពុជាប៉ុណ្ណោះ។ តើលោកអ្នកយល់យ៉ាងណាដែរ? ៥) តើអ្នកគិតថា សារព័ត៌មានឯករាជ្យ មានសារៈសំខាន់ដែរឬទេនៅក្នុងប្រទេសកម្ពុជា? ហេតុអ្វី? ៦) តើអ្នកគិតថា អ្នកអាចធ្វើដូចម្តេចបាន ដើម្បីចូលរួមធានាថា អ្នកសារព័ត៌មាននៅកម្ពុជា អាចបំពេញការងាររបស់ខ្លួនដោយសេរី ដោយឥតលម្អៀង និងឥតភ័យខ្លាច? សូមចូលរួមបញ្ចេញមតិរបស់លោកអ្នកនាងដោយសេរី! (វីដេអូនេះថតតាម Facebook Live)