លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
ខណៈដែលប្រតិកម្មពីអន្តរជាតិ កំពុងបន្តធ្វើឡើងជាហូរហែ អំពីលទ្ធផលនៃការបោះឆ្នោតដ៏ចម្រូងចម្រាសនៅឆ្នាំនេះ ពលរដ្ឋខ្លះ បាននាំគ្នាចោទជាសំណួរថា តើលទ្ធផលនៃការបោះឆ្នោតនេះ អាចទទួលយកបាន ឬថា តើអាចនឹងមានការបោះឆ្នោតឡើងវិញដែរ ឬទេ?
ការបោះឆ្នោតជាតិថ្ងៃទី ២៩ ខែកក្កដា បានរងការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិក្នុងខណៈពេល ដែលលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដាថា «យើងពុំអាចធ្វើការសន្និដ្ឋានបានលើស្ថិតិនៃអ្នកបោះឆ្នោត ដែលមានចំនួន៨២.៨៩% និងលទ្ធផលនៃការបោះឆ្នោតនេះថាត្រឹមត្រូវទាំងស្រុងឬយ៉ាងណាទេ»។
សេចក្ដីថ្លែងការណ៍ដដែល បញ្ជាក់ថា កង្វះការប្រកួតប្រជែងដ៏ពិតប្រាកដនៅក្នុងការបោះឆ្នោត និងអវត្តមាននៃដំណើរការដាក់បញ្ចូលគណបក្សនយោបាយទាំងអស់នៅក្នុងការបោះឆ្នោត មានន័យថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដានេះ មិនបានតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជាដែលជាអ្នកបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនោះទេ។
ភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត បានក្លាយជាមន្ទិលថ្មីចុងក្រោយ បន្ទាប់ពីមានការរាំងខ្ទប់វេបសាយសារព័ត៌មានមួយចំនួនមុននិងអំឡុងថ្ងៃបោះឆ្នោត។
ទោះជាមានពលរដ្ឋខ្មែរមួយចំនួន បានប្រកាសថា ពួកគេនឹងមិនទៅបោះឆ្នោតនៅថ្ងៃនេះក៏ដោយ ក៏រដ្ឋាភិបាលនិងគ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋនាំគ្នាចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតទាំងជាង២ម៉ឺន២ពាន់ការិយាល័យនៅទូទាំងប្រទេសដែរ។
អ្នកកាសែតទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ «មានឯកសារសម្ងាត់របស់រដ្ឋាភិបាលដោយខុសច្បាប់»។
គណបក្សនយោបាយទាំង២០នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ១៤ផ្សេងទៀត។
ក្រុមអ្នកយកព័ត៌មានឱ្យកាសែតនេះ លើកឡើងថា បុគ្គលិកជាច្រើន បានសម្រេចចិត្តលាលែងពីការងាររួចទៅហើយ ដើម្បីប្រឆាំងនឹងការបណ្ដេញចេញនេះ។
សន្ទស្សន៍ស្ដីពីសេរីភាពសារព័ត៌មានលើពិភពលោកឆ្នាំ២០១៨ ដែលចងក្រងដោយអង្គការសារព័ត៌មាន អ្នកកាសែតគ្មានព្រំដែន ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីសប្រទេសបារាំងនេះ បានរៀបរាប់ថា មេដឹកនាំនយោបាយកាន់តែច្រើនឡើង បានលើកទឹកចិត្តជាសាធារណៈឱ្យមានការស្អប់ខ្ពើមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
អ្នកស្រី Katina Adams អ្នកនាំពាក្យការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វ្រិកនៃក្រសួងការបរទេសអាមេរិក បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកស្រីថា «ការចោទប្រកាន់ពីបទចារកម្ម ប្រឆាំងនឹងអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ គឺជាការប៉ុនប៉ងខាងនយោបាយក្នុងការធ្វើឲ្យខ្សោយដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធ្វើឲ្យអ្នកកាសែតផ្សេងទៀតខ្លាចរអារ មិនហ៊ានបំពេញកិច្ចការរបស់ខ្លួន»។
ក្រោយពីការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យខ្លះ បានចាប់ផ្តើមចាប់តាំងពីដើមខែសីហាមក អ្នកជំនាញច្បាប់និយាយាថា រដ្ឋាភិបាលលោក ហ៊ុន សែន បានយកគំរូតាមរបបដឹកនាំបែបផ្តាច់ការនានានៅលើពិភពលលោក ដោយយកច្បាប់ធ្វើជាលេស។
ខណៈកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី កំពុងប្រព្រឹត្តទៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្រុមអ្នកតវ៉ានិងអង្គការសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវឲ្យមានការផ្តោតចំណាប់អារម្មណ៍ខ្លាំងទៅលើបញ្ហានយោបាយនិងការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
អ្នកតាមដានការវិវត្តនយោបាយនៅកម្ពុជា បានលើកឡើងថា ដំណោះស្រាយបញ្ហានយោបាយនៅកម្ពុជា ទាមទារឲ្យមានការចរចារគ្នារវាងអ្នកនយោបាយខ្លួនឯងផ្ទាល់ ដោយមានការសម្របសម្រួលពីមជ្ឈដ្ឋានឯករាជ្យដែលភាគីទំនាស់អាចទទួលយកបានទាំងសងខាង។
ខណៈដែលទណ្ឌកម្មអន្តរជាតិ កាន់តែមានសភាពខ្លាំងឡើងលើប្រទេសកម្ពុជា ដោយសារបញ្ហានយោបាយក្នុងស្រុកនោះ អ្នកឃ្លាំមើលការវិវត្តនយោបាយកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវការប្រទេសដទៃទៀត ជាពិសេសបស្ចិមប្រទេស ដោយមិនអាចរស់នៅតែឯកឯងបានទេ។
ក្រុមអង្គការសង្គមស៊ីវិលយល់ថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងតាមរបៀបមួយ «ដែលមិនស្របនឹងដំណើរការនិងគោលការណ៍ប្រជាធិបតេយ្យ»នោះទេ។
មួយថ្ងៃមុនការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានហៅការបោះឆ្នោតនេះ ថាមិនត្រឹមត្រូវតាមច្បាប់ហើយមិនមានលក្ខណៈប្រជាធិតេយ្យនោះទេ។ ប៉ុន្តែ គណបក្សប្រជាជនវិញ យល់ឃើញផ្ទុយពីនេះ។
ប្រធានអង្គការដែលមានមូលដ្ឋានក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនេះ គឺលោក Charles Santiago បានលើកឡើងថា «ការបោះឆ្នោតនេះ គឺជាការបោកបញ្ឆោត» ។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានរៀបរាប់ថា រដ្ឋាភិបាលកម្ពុជា បានបង្ខំឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរួមមានកាសែតឌឺខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី បិទទ្វារ លែងដំណើរការនៅកម្ពុជា ហើយក៏បង្ខំឲ្យស្ថានីយវិទ្យុក្នុងស្រុកជាច្រើនទៀត ឈប់ផ្សាយបន្តកម្មវិធីព័ត៌មានជាភាសាខ្មែររបស់វិទ្យុ VOA អាស៊ីសេរី និង VOD។
ព័ត៌មានផ្សេងទៀត