សម្លៀកបំពាក់របស់ រស់ ភក្ដី ត្រូវបានបេក្ខជនបវរកញ្ញាឯកកម្ពុជា និងអ្នកចម្រៀងដែលកំពុងមានឈ្មោះបោះសំឡេងផ្សេងទៀតដូចជា កញ្ញា Nikki Nikki ជ្រើសរើសយកមកស្លៀកពាក់ទៀតផង។
The private initiative by Ms. Mouy, who returned to Cambodia after decades abroad, created a sprawling, green complex for primary school students near the capital
បើទោះបីជាសន្ទស្សន៍នៃការឆ្លងមេរោគអេដស៍មានការធ្លាក់ចុះច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមន្ត្រីផ្លូវការនៅតែព្រួយបារម្ភនៅឡើយថា ការគេចវេសពីការធ្វើតេស្តឈាមដើម្បីស្វែងរកមេរោគអេដស៍ អាចប៉ះពាល់ដល់ផែនការលុបបំបាត់ការឆ្លងមេរោគអេដស៍ក្នុងពេលខាងមុខ។
ក្រុមសិល្បកររបស់អង្គការ Epic Arts Cambodia បានត្រួសត្រាយផ្លូវក្នុងវិស័យសិល្ប:របាំសហសម័យនៅក្នុងប្រទេសកម្ពុជា។ ជាក្រុមតែមួយគត់ដែលមានសិល្បករសម្តែងដែលរួមបញ្ចូលទាំងជនពិការនិងជនមិនពិការ ក្រុមនេះបានផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់សមាជិករបស់ខ្លួន ក្នុងការសម្របខ្លួនទៅក្នុងសង្គមខ្មែរឡ
សារមន្ទីរដំបូងគេដែលនិយាយអំពីសន្តិភាព និងការផ្សះផ្សាបានបើកទ្វារជាផ្លូវការដល់សាធារណជន ដែលចាប់អារម្មណ៍ក្នុងការសិក្សាលើភាពវិជ្ជមាននៃប្រវត្តិសាស្ត្រសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់។
ក្រុមតន្ត្រីព្យុហយាត្រាភ្នំពេញ មានសមាជិកក្រុមដែលហ៊ានជម្នះភាពលំបាកលំបិនរបស់ពួកគេ ដោយប្រើប្រាស់ចំណងមិត្តភាព ភាពច្នៃប្រឌិត និងមេរៀនជីវិតដែលក្មេងជាច្រើនមិនមានឱកាសឆ្លងកាត់ ដើម្បីអនាគតវែងឆ្ងាយនៃក្រុមតន្ត្រីភ្លេងព្យុហយាត្រាឯករាជ្យតែមួយគត់នៅកម្ពុជា។
បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយៈពេលជាងដប់ឆ្នាំក្នុងការធ្វើការងារដើម្បីសន្តិភាព លោកស្រី Dr. Emma Leslie នាយកប្រតិបតិ្តមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសនិ្តភាពនិងដោះស្រាយទំនាស់ រួមជាមួយស្វាមី គឺលោក សុត ផ្លាយង៉ាម បានបង្ហាញរូបរាងរបស់គម្រោងពិព័រណ៍សនិ្តភាព នៅខេត្តបាត់ដំបង ដែលត្រូវបានបើកសម្ពោធកាលពីថ្ងៃអង្គារ ទី ២៣ ខែ តុលា ឆ្នាំ ២០១៨។
មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ទីសក្ការៈគោរពបូជាសាសនា Baha'i លើកដំបូងបង្អស់បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជា។ សាសនា Baha'i បង្រៀនឲ្យមនុស្ស និងសាសនិកទទួលយកនូវការបង្រៀនពីសាសនាដទៃទៀតមិនថា គ្រឹស្តសាសនា ពុទ្ធសាសនា ឬសាសនាអ៊ីស្លាមក្តី។
បើតាមរបាយការណ៍របស់ប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោកឆ្នាំ ២០១៤ បង្ហាញថា យ៉ាងហោចណាស់ប្រជាជនកម្ពុជា ៤នាក់ក្នុងចំណោម ១០០ នាក់មានកើតជំងឺធ្លាក់ទឹកចិត្ត ឬ Depression។
ក្រុមនេះ គឺអាចរាប់បានថា ជាក្រុមមួយដែលមានទំហំតូចបើយើងនិយាយអំពីទំហំនៃក្រុមតន្រ្តីព្យុះហយាត្រាដែលធម្មតាមានមនុស្សដល់ទៅរាប់រយនាក់ក្នុងមួយក្រុមៗ។ ការណ៍ដែលមានសមាជិកនេះតិច មិនបានសម្រួលដល់បញ្ហាដែលក្រុមតន្រ្តីនេះ បានជួបប្រទះនោះឡើយ។
ប្រទេសកុម្មុយនីស្តវៀតណាមដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងភាពក្រីក្រកំពុងតែមានសន្ទុះសេដ្ឋកិច្ចខ្លាំង បើប្រៀបធៀបទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិភាគនិងអ្នកជំនាញសេដ្ឋកិច្ចយល់ថា ពីព្រោះប្រទេសកម្ពុជានិងវៀតណាមធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ និងមានកត្តាសេដ្ឋកិច្ចស្រដៀងគ្នា កម្ពុជាគួរសិក្សាការអភិវឌ្ឍសេដ្ឋកិច្ចពីប្រទេសវៀតណាមដើម្បីដោះស្រាយភាពយឺតយ៉ាវក្នុងការធ្វើពិពិធកម្ម កង្វះហេដ្ឋារចនាសម្ព័ន្ធ និងកម្សោយនៃផលិតភាព។
មកទល់សព្វថ្ងៃ កម្មវិធី YSEALI នេះបានបង្កើតបណ្ដាញយុវជនជាងមួយសែននាក់។ ក្នុងនោះមានអ្នកដឹកនាំវ័យក្មេងជាង៦៤០នាក់ដែលបានចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សានិងអាជីពនៅសហរដ្ឋអាមេរិក។
កម្មវិធី YSEALI ត្រូវបានផ្តួចផ្តើមដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ារ៉ាក់ អូប៉ាម៉ា នៅឆ្នាំ ២០១៣ដើម្បីអនុញ្ញាតិឲ្យយុវជននៅតំបន់អាស៊ីអាគ្នេយ៍អាចផ្លាស់ប្តូរចំណេះដឹងនិងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក។
គ្រួសារអ្នកនេសាទដែលរស់នៅតាមដៃបឹងទន្លេសាបនៅតែបន្តជួបវិបត្តិអត់ត្រីដដែលដោយសារបរិមាណត្រីមានការធ្លាក់ចុះខ្លាំងពេក បើប្រៀបធៀបការនេសាទរបស់ពួកគេនៅពេលមុនៗ។
ប្រជាកសិករ ក្រោយពីការប្រមូលផលនៅតែបន្តជួបនូវបញ្ហាដដែលជាច្រើនដូចជាតម្លៃកសិផលទាប តម្លៃជីថ្លៃ ហើយឈ្មួញអាចកំណត់ថ្លៃស្រេចតែចិត្ត ដែលធ្វើឱ្យកសិករមិនសូវទទួលបានប្រាក់ចំណេញក្រោយពីពេលពួកគេប្រមូលផលតែម្តងឬពីរដងក្នុងមួយឆ្នាំៗ។
របាយការណ៍ប្រចាំឆ្នាំ២០១៥នៃក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំដែលកម្ពុជាទទួលបានពីវិស័យទេសចរណ៍ក្នុងឆ្នាំ២០១៥ គឺ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ប្រជាធិបតេយ្យសហរដ្ឋអាមេរិកកើតមានចំណាស់ជាង២០០ឆ្នាំក្តី តែសហរដ្ឋអាមេរិកនៅតែបន្តពង្រឹងជានិច្ច។