ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមតន្ត្រីយុវជនជម្នះឧបសគ្គនានាដើម្បីអនាគតវែងឆ្ងាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​តន្ត្រី​ព្យុហយាត្រា​ភ្នំពេញ មាន​សមាជិក​ក្រុម​ដែល​ហ៊ាន​ជម្នះ​ភាព​លំបាក​លំបិន​របស់​ពួក​គេ​ ដោយ​ប្រើប្រាស់​​ចំណង​មិត្ត​ភាព​ ​ភាពច្នៃ​ប្រឌិត​ និង​មេរៀន​ជីវិត​ដែល​ក្មេង​ជា​ច្រើន​មិន​មាន​ឱកាស​ឆ្លងកាត់ ដើម្បី​អនាគត​វែងឆ្ងាយ​នៃ​ក្រុម​តន្ត្រី​ភ្លេង​ព្យុហយាត្រា​ឯករាជ្យ​តែ​មួយ​គត់​នៅ​កម្ពុជា។​ ​ក្រុម​តន្រ្តី​នេះ កំពុង​តែ​បោះ​ជំហាន​តូចៗ​ទៅ​កាន់​អនាគត​ ដែលពួក​គេ​រំពឹង​ទុក។ ​ដោយ​សារ​តែ​ការ​តស៊ូ​នានា ក្រុម​នេះ​ត្រូវ​បាន​សាធារណជន​ចាប់​ផ្តើម​ទទួល​ស្គាល់ ​ហើយ​អញ្ជើញ​ទៅ​ចូល​រួម​សម្តែង​តាម​កម្មវិធី​ធំៗ​ផងដែរ។ ប្រវត្តិ Marching Band នេះចាប់មានវត្តមាននៅកម្ពុជាតាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុន JHP នៅឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០១៣ ក្រោយពីអង្គការនេះអស់ថវិកាជំនួយទៅពួកគេនៅតែបន្តជំនួយខាងផ្នែកឧបករណ៍តន្ត្រីរហូត។ ក្នុងឆ្នាំ ២០១៤ ក្រុមនេះទទួលបានការជ្រោមជ្រែងស្ម័គ្រចិត្តដោយអ្នកគ្រូវ ហុីម សាវី ជាមួយលោក ហេង សារ៉ាឌី លោកសាស្រ្តាចារ្យកែវ សុភី និងកញ្ញា អ៉ិ អារុណ ទើបពួកគេនៅតែមានកម្លាំងចិត្ត និងស្មារតីសម្តែងមកដល់សព្វថ្ងៃ។

ក្រុម​តន្ត្រី​ព្យុហយាត្រា​ភ្នំពេញ មាន​សមាជិក​ក្រុម​ដែល​ហ៊ាន​ជម្នះ​ភាព​លំបាក​លំបិន​របស់​ពួក​គេ​ ដោយ​ប្រើប្រាស់ចំណង​មិត្ត​ភាព​ ​ភាពច្នៃ​ប្រឌិត​ និង​មេរៀន​ជីវិត​ដែល​ក្មេង​ជា​ច្រើន​មិន​មាន​ឱកាស​ឆ្លងកាត់ ដើម្បី​អនាគត​វែងឆ្ងាយ​នៃ​ក្រុម​តន្ត្រី​ភ្លេង​ព្យុហយាត្រា​ឯករាជ្យ​តែ​មួយ​គត់​នៅ​កម្ពុជា។​ ​ក្រុម​តន្រ្តី​នេះ កំពុង​តែ​បោះ​ជំហាន​តូចៗ​ទៅ​កាន់​អនាគត​ ដែលពួក​គេ​រំពឹង​ទុក។ ​ដោយ​សារ​តែ​ការ​តស៊ូ​នានា ក្រុម​នេះ​ត្រូវ​បាន​សាធារណជន​ចាប់​ផ្តើម​ទទួល​ស្គាល់ ​ហើយ​អញ្ជើញ​ទៅ​ចូល​រួម​សម្តែង​តាម​កម្មវិធី​ធំៗ​ផងដែរ។ ប្រវត្តិ Marching Band នេះចាប់មានវត្តមាននៅកម្ពុជាតាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុន JHP នៅឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០១៣ ក្រោយពីអង្គការនេះអស់ថវិកាជំនួយទៅពួកគេនៅតែបន្តជំនួយខាងផ្នែកឧបករណ៍តន្ត្រីរហូត។ ក្នុងឆ្នាំ ២០១៤ ក្រុមនេះទទួលបានការជ្រោមជ្រែងស្ម័គ្រចិត្តដោយអ្នកគ្រូវ ហុីម សាវី ជាមួយលោក ហេង សារ៉ាឌី លោកសាស្រ្តាចារ្យកែវ សុភី និងកញ្ញា អ៉ិ អារុណ ទើបពួកគេនៅតែមានកម្លាំងចិត្ត និងស្មារតីសម្តែងមកដល់សព្វថ្ងៃ។ អាន[អត្ថបទ]ដើម្បីយល់ដឹងបន្ថែមអំពីក្រុមតន្ត្រីនេះ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG