បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយៈពេលជាងដប់ឆ្នាំក្នុងការធ្វើការងារដើម្បីសន្តិភាព លោកស្រី Dr. Emma Leslie នាយកប្រតិបតិ្តមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសនិ្តភាពនិងដោះស្រាយទំនាស់ រួមជាមួយស្វាមី គឺលោក សុត ផ្លាយង៉ាម បានបង្ហាញរូបរាងរបស់គម្រោងពិព័រណ៍សនិ្តភាព នៅខេត្តបាត់ដំបង ដែលត្រូវបានបើកសម្ពោធកាលពីថ្ងៃអង្គារ ទី ២៣ ខែ តុលា ឆ្នាំ ២០១៨។ ចក្ខុវិស័យនៃគម្រោងនេះគឺដើម្បីផ្តល់ទីតាំងស្ងប់ស្ងាត់និងសុវត្ថិភាពមួយសម្រាប់អ្នកដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីចែករំលែក សញ្ចឹងគិត និងរៀនសូត្រពីបទពិសោធន៍របស់ពួកគេ។ ទីធ្លាខាងក្នុងនៃសំណង់អគារនៃសាលពិព័រណ៍នេះ រួមមានគ្រោងអាគារបីដែលបង្ហាញពីប្រវត្តិសាស្ត្រផ្សេងៗគ្នា។ ស្ថិតនៅនៅភូមិអូរដំបង ដែលមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង សារមន្ទីរសន្តិភាពកម្ពុជាស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលចង់ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា៕