មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ទីសក្ការៈគោរពបូជាសាសនា Baha'i លើកដំបូងបង្អស់បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជា។ សាសនា Baha'i បង្រៀនឲ្យមនុស្ស និងសាសនិកទទួលយកនូវការបង្រៀនពីសាសនាដទៃទៀតមិនថា គ្រឹស្តសាសនា ពុទ្ធសាសនា ឬសាសនាអ៊ីស្លាមក្តី។ ទីសក្ការៈបូជានេះ ត្រូវបានសាងសង់ឡើងដោយចំណាយទឹកប្រាក់អស់១លាន៥សែនដុល្លារអាមេរិក លើទំហំដីប្រមាណជាង៩ហិកតា ហើយរចនាបថនៃអគារនេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករខ្មែរគឺលោក តាំង សុចិត្រវិទូ។ សព្វថ្ងៃនេះ អ្នកប្រតិបត្តិសាសនា Baha'i នៅខេត្តបាត់ដំបង មានចំនួន១ម៉ឺន២ពាន់នាក់៕
កម្រងរូបភាព៖ ទីសក្ការៈគោរពបូជាដំបូងបង្អស់នៃសាសនា Baha'i ដំណើរការនៅកម្ពុជា
![ ទីសក្ការៈគោរពបូជាទីមួយនៃសាសនា Baha'i នាឯខេត្តបាត់ដំបង ត្រូវចំណាយថវិកាអស់ ១.៥ លានដុល្លារសហរដ្ឋអាមេរិក និងរយៈពេលពីរឆ្នាំដើម្បីសាងសង់។ សាសនានេះបង្រៀនឲ្យមនុស្ស និងសាសនិកទទួលយកនូវការបង្រៀនពីសាសនាដទៃទៀតមិនថា គ្រឹស្តសាសនា ពុទ្ធសាសនា ឬសាសនាអ៊ីស្លាមក្តី។ ទីសក្ការៈគោរពបូជានេះស្វាគមន៍សាសនិកពីគ្រប់សាសនាចូលទៅបន់ស្រន់។ រូបថត ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)](https://gdb.voanews.com/0f55e83c-a782-47d6-82c9-5e17474ae15a_w1024_q10_s.jpg)
១
ទីសក្ការៈគោរពបូជាទីមួយនៃសាសនា Baha'i នាឯខេត្តបាត់ដំបង ត្រូវចំណាយថវិកាអស់ ១.៥ លានដុល្លារសហរដ្ឋអាមេរិក និងរយៈពេលពីរឆ្នាំដើម្បីសាងសង់។ សាសនានេះបង្រៀនឲ្យមនុស្ស និងសាសនិកទទួលយកនូវការបង្រៀនពីសាសនាដទៃទៀតមិនថា គ្រឹស្តសាសនា ពុទ្ធសាសនា ឬសាសនាអ៊ីស្លាមក្តី។ ទីសក្ការៈគោរពបូជានេះស្វាគមន៍សាសនិកពីគ្រប់សាសនាចូលទៅបន់ស្រន់។ រូបថត ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)
![ទីសក្ការៈគោរពបូជានេះត្រូវបានរចនាឡើងដោយស្ថាបត្យករ តាំង សុចិត្រវិទូ។ ការរចនានៃទីសក្ការៈគោរពបូជានេះផ្តោតចម្បងទៅលើការប្រើប្រាស់ជ្រុងប្រាំបួន សួនប្រាំបួន អាគាររាងរង្វង់ ដំបូលទាបៗ ដែលអាចប្រដូចបានទៅនឹងស្ថាបត្យកម្មបែបខ្មែរដទៃទៀតបាន។ (ហោ ស៊ិញហ៊ួរ/VOA)](https://gdb.voanews.com/2c350a12-8c55-4b27-927e-1499144c3137_w1024_q10_s.jpg)
២
ទីសក្ការៈគោរពបូជានេះត្រូវបានរចនាឡើងដោយស្ថាបត្យករ តាំង សុចិត្រវិទូ។ ការរចនានៃទីសក្ការៈគោរពបូជានេះផ្តោតចម្បងទៅលើការប្រើប្រាស់ជ្រុងប្រាំបួន សួនប្រាំបួន អាគាររាងរង្វង់ ដំបូលទាបៗ ដែលអាចប្រដូចបានទៅនឹងស្ថាបត្យកម្មបែបខ្មែរដទៃទៀតបាន។ (ហោ ស៊ិញហ៊ួរ/VOA)
![លោកសាន់ សុភក្តិ អ្នកសម្របសម្រួលសាសនា Baha'i ប្រចាំខេត្តតាកែវ បានមកចូលរួមការប្រជុំប្រចាំខែនៅខេត្តបាត់ដំបង។ លោកសកម្មក្នុងការរៀបចំគម្រោងបង្ហាត់បង្រៀនអំពីការរស់នៅប្រកបដោយសាសនា និងវិទ្យាសាស្ត្រនេះទៅកាន់ប្រជាជនដែលរស់នៅក្នុងសហគមន៍លោក។ (ហោ ស៊ិញហ៊ួរ/VOA)](https://gdb.voanews.com/b02cd9cb-aba2-4ce7-a56c-d996c4efea32_w1024_q10_s.jpg)
៣
លោកសាន់ សុភក្តិ អ្នកសម្របសម្រួលសាសនា Baha'i ប្រចាំខេត្តតាកែវ បានមកចូលរួមការប្រជុំប្រចាំខែនៅខេត្តបាត់ដំបង។ លោកសកម្មក្នុងការរៀបចំគម្រោងបង្ហាត់បង្រៀនអំពីការរស់នៅប្រកបដោយសាសនា និងវិទ្យាសាស្ត្រនេះទៅកាន់ប្រជាជនដែលរស់នៅក្នុងសហគមន៍លោក។ (ហោ ស៊ិញហ៊ួរ/VOA)
![សាសនិក Baha'i កំពុងតែអង្គុយក្នុងពេលសម្រាកពីការប្រជុំប្រចាំខែនៅក្នុងបរិវេណទីសក្ការៈគោរពបូជា។ សាសនានេះមានសាសនិកប្រមាណ ១២០០០ នាក់នៅក្នុងខេត្តបាត់ដំបង។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/0583c5c8-9c0d-4934-980b-3c7804fa4668_w1024_q10_s.jpg)
៤
សាសនិក Baha'i កំពុងតែអង្គុយក្នុងពេលសម្រាកពីការប្រជុំប្រចាំខែនៅក្នុងបរិវេណទីសក្ការៈគោរពបូជា។ សាសនានេះមានសាសនិកប្រមាណ ១២០០០ នាក់នៅក្នុងខេត្តបាត់ដំបង។ (រិទ្ធី ឧត្តម/VOA)
![ត្រពាំងដែលមានរាងដូចផ្លិតត្រដាងនៅចំពីមុខទីសក្ការៈគោរពបូជា Baha'i ដែលមានជ្រុងប្រាំបួន តំណាងឲ្យសាមគ្គីភាពនៃសាសនាធំៗទាំងប្រាំបួនលើលោក។ វិហារនេះត្រូវបានកសាងតាមចក្ខុវិស័យស្របទៅនឹងសហគមន៍ ការរស់នៅ និងបរិស្ថានធម្មជាតិរបស់ខេត្តបាត់ដំបង។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/6a0aaaf3-d6ba-41a0-b82d-ff98d3c5c50e_w1024_q10_s.jpg)
៥
ត្រពាំងដែលមានរាងដូចផ្លិតត្រដាងនៅចំពីមុខទីសក្ការៈគោរពបូជា Baha'i ដែលមានជ្រុងប្រាំបួន តំណាងឲ្យសាមគ្គីភាពនៃសាសនាធំៗទាំងប្រាំបួនលើលោក។ វិហារនេះត្រូវបានកសាងតាមចក្ខុវិស័យស្របទៅនឹងសហគមន៍ ការរស់នៅ និងបរិស្ថានធម្មជាតិរបស់ខេត្តបាត់ដំបង។ (រិទ្ធី ឧត្តម/VOA)
![កញ្ញា អ៊ីង សុធារ័ត្ន អាយុ ២៥ ឆ្នាំ គឺជាអ្នកកាន់កាប់ផ្នែករដ្ឋបាលប្រចាំទីសក្ការៈគោរពបូជា Baha'i។ កញ្ញាបានក្លាយទៅជាសាសនិក បន្ទាប់ពីបានស្វែងយល់ និងយល់ស្របអំពីការបង្រៀនអំពីជីវិតវ័យជំទង់របស់មនុស្ស និងសារៈសំខាន់នៃបញ្ញាខាងផ្នែកស្មារតី ដែលជាផ្នែកដ៏សំខាន់មួយនៃសាសនានេះ ក្រៅពីការអប់រំលើផ្នែកសម្ភារៈ។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/6304010a-56a4-4fce-9e1f-5527e4cfc838_w1024_q10_s.jpg)
៦
កញ្ញា អ៊ីង សុធារ័ត្ន អាយុ ២៥ ឆ្នាំ គឺជាអ្នកកាន់កាប់ផ្នែករដ្ឋបាលប្រចាំទីសក្ការៈគោរពបូជា Baha'i។ កញ្ញាបានក្លាយទៅជាសាសនិក បន្ទាប់ពីបានស្វែងយល់ និងយល់ស្របអំពីការបង្រៀនអំពីជីវិតវ័យជំទង់របស់មនុស្ស និងសារៈសំខាន់នៃបញ្ញាខាងផ្នែកស្មារតី ដែលជាផ្នែកដ៏សំខាន់មួយនៃសាសនានេះ ក្រៅពីការអប់រំលើផ្នែកសម្ភារៈ។ (រិទ្ធី ឧត្តម/VOA)
![ទីសក្ការៈគោរពបូជា Baha'i ថតពីលើណូរី។ ទីធ្លាទីសក្ការៈគោរពបូជានេះ មានទំហំប្រមាណ ២ ហិកតាសម្រាប់អគារ និងលាតសន្ទឹងលើផ្ទៃដី ៧ ហិកតាទៀត ដែលផ្តល់ទេសភាពយ៉ាងធំទូលាយទៅលើវាលស្មើ និងវាលស្រែជុំវិញ។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/2296b542-7524-462a-a138-95c5e333ee6e_w1024_q10_s.jpg)
៧
ទីសក្ការៈគោរពបូជា Baha'i ថតពីលើណូរី។ ទីធ្លាទីសក្ការៈគោរពបូជានេះ មានទំហំប្រមាណ ២ ហិកតាសម្រាប់អគារ និងលាតសន្ទឹងលើផ្ទៃដី ៧ ហិកតាទៀត ដែលផ្តល់ទេសភាពយ៉ាងធំទូលាយទៅលើវាលស្មើ និងវាលស្រែជុំវិញ។ (រិទ្ធី ឧត្តម/VOA)
![រូបភាពទេសភាពទាំងមូលនៃទីសក្ការៈគោរពបូជា Baha'i ពេលល្ងាច។ (រិទ្ធី ឧត្តម/VOA)](https://gdb.voanews.com/f54b43ed-4702-48bb-96de-9f92e7c25ca2_w1024_q10_s.jpg)
៨
រូបភាពទេសភាពទាំងមូលនៃទីសក្ការៈគោរពបូជា Baha'i ពេលល្ងាច។ (រិទ្ធី ឧត្តម/VOA)