កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
លោក កឹម សុខា បានអំពាវនាវដល់អ្នកស្នេហាជាតិ និងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យកុំអស់សង្ឃឹម និងត្រូវតស៊ូក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ទណ្ឌិតដែលត្រូវបានស្នើឲ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោសទាំង៥០នាក់នោះ ភាគច្រើនជាអ្នកប្រព្រឹត្តបទល្មើសលួច ឬឆក់ផ្សេងៗ ប៉ុន្តែលោកថា លោកមិនអាចកំណត់ថា ក្នុងចំណោមទណ្ឌិតទាំង៥០នាក់នោះ មានសកម្មជន ឬមន្រ្តីគណបក្សប្រឆាំង ឬក៏អត់នោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកនិងភរិយានឹងផ្តល់ថវិកា៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចូលមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងបានប្រកាសគៀងគរថវិកាពីសប្បុរសជននានា ដើម្បីចូលរួមជាមួយមូលនិធិនេះផងដែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកបានដឹងមុនពីគម្រោងបង្កឲ្យមានការផ្ទុះ ដែលរៀបចំដោយឈ្មោះ សម សេរី និងថា ក្រុមនេះគ្រោងធ្វើនៅថ្ងៃទី១២ ខែមេសា នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។
កងកម្លាំងត្រៀមសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនេះ មានចំនួនច្រើនជាងកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានការចូលរួមពីគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ ដោយពេលនោះរដ្ឋាភិបាលដាក់ពង្រាយកម្លាំងត្រឹមតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃច័ន្ទនេះ គ.ជ.ប បានអំពាវនាវដល់បុគ្គលទាំងនោះឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលខុសពីគន្លងច្បាប់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជី ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗពី៧ ទៅ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ នៅខែកក្កដា ឆ្នាំ២០១៤។
សុខ សុខា ជាយុវតីមួយរូបថា នាងគិតថារាំអាចជួយនាងច្រើន។ ទី១ជួយបានដល់សុភាពរបស់នាង ហើយទី២អាចឲ្យនាងរកលុយចិញ្ចឹមគ្រួសារបាន។ ជាទូទៅអ្នកជុំវិញខ្លួននាងគេអត់ដែលនិយាយថារាំអត់ល្អផង ភាគច្រើនគេសួរនាងគឺគេចង់រាំដូចនាងដែរ កម្រអ្នកនិយាយថា រាំហ្នឹងអញ្ចេះអញ្ចុះ។
បើតាមដីកាកោះទាំង៦នោះបញ្ជាក់ដូចៗគ្នាថា តុលាការកោះហៅអ្នកទាំង៦ ក្នុងនាមជាជនសង្ស័យ ដើម្បីសាកសួរពីដំណើររឿង «ការបង្កើតចលនាសង្គ្រោះជាតិញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
លោក ហ៊ុន សែនថា៖ «ខ្ញុំចង់ដេញជើងអាក្រុមហ៊ុនដឹកជញ្ជូននេះ និយាយគ្នាស្តាប់គ្នាអត់បាន។ ឆ្នាំក្រោយថែមទៀត ឆ្នាំក្រោយត្រៀមថែមទៀតចំនួនរថយន្ត ដើម្បីបម្រើប្រជាជនការសប្បាយរីករាយ។ ហើយចាំយើងគិតទៅដល់ការភ្ជុំបិណ្ឌ អាពេលភ្ជុំបិណ្ឌ យើងរៀបចំទៀត»។
លោក អេង ឆៃអ៊ាង អនុប្រធានបក្សជំទាស់បានអំពាវនាវឲ្យសមាជិកគណបក្សសង្គ្រោះជាតិប្រើភាសាតែមួយដើម្បីជ្រោមជ្រែងគណបក្សនេះឡើងវិញ និងបានអំពាវនាវឲ្យអ្នកគាំទ្រនៅបរទេសបន្តឧបត្ថម្ភគណបក្ស ដោយថា អ្នកនៅក្នុងស្រុកមិនអាចធ្វើសកម្មភាពអ្វីបាន។
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យហើយ«អយ្យការកំពុងសួរចម្លើយលើឈ្មោះ ឡាយ វណ្ណៈ និងពិនិត្យឯកសារភស្តុតាងនៅក្នុងសំណុំរឿង»។
ការប្រារព្ធពិធីដោយគណបក្សភ្លើងទៀននេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ។
អ្នកស្រី ប៊ូ រចនា លើកឡើងថា អ្នកស្រីមិនធ្លាប់បានដាក់ពាក្យបណ្តឹងកន្លងមកនោះទេ ដោយថា អ្នកស្រីមិនរំពឹងថា មានយុត្តិធម៌ពីតុលាការកម្ពុជា។
បើតាមលិខិតមួយច្បាប់របស់លោក គុជ លី ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ផ្ញើជូនលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថា លោកអរគុណលោក សម រង្ស៊ី ដោយថា លោក សម រង្ស៊ី ចាប់អារម្មណ៍លើគណបក្សថ្មីរបស់លោក។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប នេះ ធ្វើឡើងក្នុងថ្ងៃតែមួយនៃការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបញ្ជាក់ថា ការបោះឆ្នោតនឹងធ្វើឡើងតាមកាលកំណត់ ដោយមិនមានការចរចានយោបាយជាមួយគណបក្សប្រឆាំង និងមិនខ្វល់ពីបរទេសណាមួយដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជានោះឡើយ។
ខណៈសាលាឧទ្ធរណ៍កំពុងបើកសវនាការលើបណ្តឹងប្រឆាំងនឹងការសម្រេចពន្យារពេលឃុំខ្លួនលោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីជំនឿរបស់លោកថា សាលាឧទ្ធរណ៍នឹងមិនដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនោះទេ។ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីតែបន្តិច សភាស៊ើបសួរសាលាឧទ្ធរណ៍ក៏បានសម្រេចបន្តការឃុំខ្លួនលោក កឹម សុខា ដូចការលើកឡើងរបស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន បង្ហាញការមិនសប្បាយចិត្តចំពោះការដុតទីងមោងរូប ហើយចោទថា លោក សម រង្ស៊ី ជាអ្នកអុចអាល ដូច្នេះលោកនឹងមិនលើកលែងទោសអ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងទេ។
បន្ទាប់ពីមានករណីប្រើហិង្សាធ្ងន់ធ្ងរលើអ្នកបើកបរដែលទទួលរងការចោទថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើករត់នោះ កាលពីថ្ងៃពុធម្សិលម៉ិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការសោកស្តាយ និងឈឺចាប់ហើយថា អាជ្ញាធរចាប់បាច់ត្រូវចាត់វិធានការលើជនបង្កឲ្យបានម៉ឺងម៉ាត់។
លោក យឹង យន បាននាំយកបទចម្រៀងចំនួន១១បទ ដែលលោកនិពន្ធរៀបរាប់ពីសហរដ្ឋអាមេរិក មកផ្សព្វផ្សាយនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ។
ព័ត៌មានផ្សេងទៀត