កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
លោក ហ៊ុន សែន បង្កើតក្រុមការងារការពារអធិបតេយ្យព្រំដែនជាមួយថៃនិងឡាវ ដែលក្នុងនោះកូនរបស់លោកមានតួនាទីសំខាន់ ហើយអ្នកវិភាគយល់ថា អាចមានហេតុផលផ្សេងទៀត។
កាលពីថ្ងៃសុក្រកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកគាំទ្រលោក ក្នុងពិធីជួបជុំដ៏កម្រមួយនៅប្រទេសអូស្ត្រាលីថា លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ គឺជាចារកម្មរបស់លោក និងថា លោក ជុន ច័ន្ទបុត្រ បានសុំឲ្យរដ្ឋាភិបាលរបស់លោកជួយការពារដោយខ្លាចអាមេរិកសម្លាប់ដូចលោកបណ្ឌិត កែម ឡី។ នៅថ្ងៃអាទិត្យនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី គឺជាការប្រមាថបែបឆ្កួតឡប់ដល់ទំនាក់ទំនងដ៏ល្អរបស់ប្រទេសទាំងពីរ។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ដោយទទួលបានការឧបត្ថម្ភពីសា្ថនទូតសហរដ្ឋអាមេរិក លោកយឹង យន បានប្រគំតន្រ្តីសម្ពោធអាល់ប៊ុមចម្រៀងថ្មីរបស់លោក។ អាល់ប៊ុមចម្រៀងថ្មីរបស់លោក យឹង យន រួមមានបទចម្រៀងចំនួន១១បទ ហើយសុទ្ធតែបទចម្រៀងដែលលោកបាននិពន្ធ ស្តីទេសភាពរបស់រដ្ឋនានាដែលលោកបានទៅដល់ក្នុងសហរដ្ឋអាមេរិក ខណៈដែលលោកបានទៅទស្សនានៅទីនោះក្នុងកម្មវិធី Onebeat កាលពីឆ្នាំ២០១៣ ។ អាល់ប៊ុមនេះ ត្រូវបានចែកជូនឥតគិតថ្លៃក្នុងខេត្តកំពង់ធំ ដើម្បកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌។
ដែនការពារជម្រកសត្វព្រៃ ២កន្លែងក្នុងខេត្តក្រចេះ និងបាត់ដំបងត្រូវកំណត់ឡើងវិញ ដើម្បីជាការកែសម្រួលទំហំផ្ទៃដីដែលត្រូវអភិរក្សឡើងវិញ។
សហភាពអឺរ៉ុបបញ្ជាក់ជាថ្មីនូវការទាមទារឲ្យមានការកែប្រែជាបន្ទាន់ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងផ្តល់សិទ្ធិចូលរួមធ្វើនយោបាយឡើងវិញជូនដល់តំណាងរាស្រ្ត និងក្រុមប្រឹក្សាមូលដ្ឋានទាំងអស់។
លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងកិច្ចសន្យាធ្វើរួមគ្នា រវាងលោក សម រង្ស៊ី ជាមួយប្រធានមូលនិធិម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ ហើយក្រសួងមហាផ្ទៃថាបានត្រៀមប្តឹងលោក សម រង្ស៊ី ពីបទក្បត់ជាតិ។
ក្រុមគ្រួសារសាស្រ្តាចារ្យដែលត្រូវហ្វូងមហាជនវាយប្រហារពាក់ព័ន្ធនឹងរឿងគ្រោះថ្នាក់ចរាចរណ៍ ដាក់ពាក្យបណ្តឹងទាមទារឲ្យសមត្ថកិច្ចស្វែងរកជនពាក់ព័ន្ធយកទៅដាក់ទោស និងទាមទារសំណងជំងឺចិត្តចំនួន៣សែនដុល្លារ។
បន្ទាប់ពីបរាជ័យក្នុងការទាមទារឲ្យសហរដ្ឋអាមេរិកលុបបំណុលដែលកម្ពុជាជំពាក់ តាំងពីរបបដឹកនាំរបស់លោកសេនាប្រមុខ លន់ នល់ ជាច្រើនដង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែបន្តឌឺដងឲ្យសហរដ្ឋអាមេរិកដោយប្រើពាក្យធ្ងន់ៗជាបន្តបន្ទាប់។
អំពើហិង្សាលើសាស្ត្រាចារ្យមួយរូបនាំឲ្យមានការពិភាក្សាពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរក្រោយការវាយប្រហារលើសាស្រ្តាចារ្យសកលវិទ្យាល័យមួយរូបដោយចោទថា បានបង្កគ្រោះថ្នាក់ចរាចរណ៍និងបើករត់កាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យមានការពិភាក្សាអំពីការធ្លាក់ចុះនៃសីលធម៌សង្គមនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ឃើញថា មូលហេតុដែលបណ្តាលឲ្យមានការប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើជនដែលត្រូវបានចោទថា បានប្រព្រឹត្តបទល្មើស កើតឡើងដោយសារកង្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
ក្រោយពីតុលាការកំពូលប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្រុមមេធាវីរបស់លោកលើកឡើងថា ពួកគេបារម្ភថា លោក កឹម សុខា អាចនឹងបាត់បង់ជីវិតក្នុងពន្ធនាគារ។
អ្នកស្ម័គ្រចិត្តជាស្រ្តីនៅកម្ពុជា មកពីទីភ្នាក់ងារ Peace Corps អាមេរិកាំងបានធ្វើជាគំរូសម្រាប់ស្រ្តីវ័យក្មេងក្នុងសហគមន៍ដែលពួកគេបានទៅដល់ តាមរយៈការបង្ហាញពីការងារដែលពួកគេកំពុងធ្វើ។
ក្រុមអាជ្ញាធរ និងពលរដ្ឋរងគ្រោះដោយការរំលោភដីធ្លី អះអាងផ្ទុយគ្នាអំពីចំនួនតួលេខស្លាប់និងរបួស ដ៏ចម្រូងចម្រាស ក្រោយអាជ្ញាធរខេត្តក្រចេះ បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយពលរដ្ឋដែលមានជម្លោះដីធ្លី ចំទិវាសិទ្ធិនារីអន្តរជាតិ។
លោក គី តិច ដែលជួយឲ្យរដ្ឋាភិបាលឈ្នះក្តីរំលាយគណបក្សសង្គ្រោះជាតិ និងឈ្នះក្តីនយោបាយជាច្រើនទៀតប្រឆាំងមេដឹកនាំគណបក្សប្រឆាំង ត្រូវបានតែងតាំងជាប្រធានក្រុមមេធាវីរដ្ឋាភិបាល ដែលមានឋានៈស្មើនឹងរដ្ឋមន្រ្តី។
ដោយយល់ថា ខ្លួនត្រូវលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋដោយសារហេតុផលនយោបាយ បុគ្គលិកក្រសួងអប់រំគ្រោងធ្វើការតវ៉ានៅក្រសួងអប់រំ។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបន្តការឃុំខ្លួនលោក កឹម សុខា ចំនួន៦ខែទៀត ក្រោយពីបានធ្វើការសាកសួរពេញមួយថ្ងៃ។
លោកហ៊ុន សែនអះអាងថា មានមន្ត្រីគណបក្សសង្គ្រោះជាតិខ្លះ ដែលត្រូវដកសិទ្ធិធ្វើនយោបាយបានសុំចរចា តែលោកបដិសេធ។
ទោះមានបាតុកម្មប្រឆាំងលោកនៅអូស្ត្រាលីក៏ដោយ លោកហ៊ុន សែនប្រកាសថា នឹងនៅតែទៅប្រជុំអាស៊ាន-អូស្ត្រាលី ព្រោះនៅអូស្ត្រាលីលោកក៏មានអ្នកគាំទ្រដែរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ក្រសួងបានទទួលលិខិតស្នើសុំរបស់លោក កែម រិទ្ធិសិត និងសម្រេចឲ្យលោកបង្កើតគណបក្សនយោបាយ ប៉ុន្តែលោកថា លោក កែម រិទ្ធិសិត ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ។
បើតាមរបាយការណ៍របស់ក្រសួងការងារផ្សាយក្នុងកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា គ្រឹះស្ថានសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធនៅកម្ពុជាសរុបមានចំនួនជិត៦សែនគ្រឹះស្ថាន និងមានកម្មករនិយោជិតសរុបប្រមាណជា ៣លាន៨សែននាក់។ ក្នុងនោះពលករបរទេសមានចំនួនជាង១៦ម៉ឺននាក់ ភាគច្រើនជាជនជាតិចិន និងវៀតណាម ដែលក្នុងនោះមានជនជាតិចិនចំនួនជាង១០ម៉ឺននាក់។
ព័ត៌មានផ្សេងទៀត