កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
អង្គការអ្នកកាសែតគ្មានព្រំដែន ថ្កោលទោសដល់ការរឹតត្បិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅប្រទេសកម្ពុជា ហើយថែមទាំងជំរុញឲ្យសហគមន៏អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង។ ការអំពាវនាវនេះធ្វើឡើងមួយខែមុនការបោះឆ្នោតទូទាំងប្រទេសនៅកម្ពុជា។
ខណៈសភាសហភាពអឺរ៉ុបកំពុងពិចារណាលើការព្យួរកម្មវិធីអនុគ្រោះពាណិជ្ជកម្ម ដែលមានឈ្មោះថា «ការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ» ពីប្រទេសកម្ពុជាដើម្បីឆ្លើយតបទៅនឹង«ការប្រព្រឹត្តអាក្រក់ឡើងវិញនៃរបបផ្តាច់ការនៅកម្ពុជា»នោះ ក្រសួងការបរទេសកម្ពុជាបានបញ្ជូនបេសកជនពិសេសទៅសហភាពអឺរ៉ុបដើម្បីបញ្ចុះបញ្ចូលនិងទប់ស្កាត់ការព្យួរកម្មវិធីអនុគ្រោះនេះ។
ខណៈការបោះឆ្នោតនឹងត្រូវធ្វើឡើងនាខែក្រោយដោយគ្មានគណបក្សប្រឆាំងដ៏ធំលោក ទៀ បាញ់ មេទ័ពជាន់ខ្ពស់របស់កម្ពុជាបានអំពាវនាវឲ្យកងទ័ពទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ខណៈការបោះឆ្នោតជិតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាង៥ម៉ឺននាក់ ដោយមិនមានការចូលរួមពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
តាមការចង់បានរបស់លោក ហ៊ុន សែន ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃអង្គារនេះ បានចេញលិខិតជូនដំណឹងមួយទៅថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា ដោយអនុញ្ញាតឲ្យនិស្សិតឈប់សម្រាកចំនួនបីថ្ងៃ ដើម្បីទៅបោះឆ្នោតនាចុងខែកក្កដាខាងមុខ។
អង្គការតម្លាភាពកម្ពុជាដែលធ្លាប់ចូលរួមឃ្លាំមើលការបោះឆ្នោតយ៉ាងសកម្មនោះបានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។ នេះជាអង្គការសង្គមស៊ីវិលទី៣បន្ទាប់ពីអង្គការ Comfrel និងNicfec បានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតដោយសំអាងថា រងសម្ពាធពីរដ្ឋាភិបាលកម្ពុជា។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ីឲ្យចូលខ្លួនទៅតុលាការដើម្បីសាកសួរពាក់ព័ន្ធនឹងការលើកឡើងថា លិខិតរបស់ព្រះមហាក្សត្រដែលអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជាលិខិតក្លែងក្លាយ។ ប៉ុន្តែលោក សម រង្ស៊ី នៅតែរក្សាទស្សនៈរបស់លោក។
បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបណ្តេញបុគ្គលិកសន្តិសុខចំនួន៣២នាក់ ចេញពីការងារកាលពីដើមខែមេសា ដោយចោទថាបានចែកចាយនិងមើលរូបភាពអាសអាភាសរបស់ក្មេងស្រីនៅក្នុងសារជាក្រុមក្នុងហ្វេសប៊ុក ឬ Group Facebook Messenger នៅព្រឹកថ្ងៃអង្គារនេះ អតីតបុគ្គលិកសន្តិសុខដែលត្រូវបានបណ្តេញចេញជាង២០នាក់បាននាំគ្នាទៅតវ៉ាទាមទាររកដំណោះស្រាយនៅខាងមុខស្ថានទូត។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិបានរបួសធ្ងន់ ហើយអ្នកម្នាងអ៊ុក ផល្លា បានទទួលអនិច្ចកម្មក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យ ហើយនៅថ្ងៃច័ន្ទនេះ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានអំពាវនាវឲ្យសមត្ថកិច្ចស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍នេះឲ្យបានច្បាស់។
នៅព្រឹកថ្ងៃច័ន្ទនេះ តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងសារមន្ទីរជាតិកម្ពុជាបានសម្ពោធពិព័រណ៍នៅសារមន្ទីរជាតិដើម្បីដាក់តាំងបង្ហាញ«ថ្មពីភពព្រះច័ន្ទ» ដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីភពព្រះច័ន្ទ កាលពីឆ្នាំ១៩៧២ និងបានផ្តល់ឲ្យកម្ពុជាកាលពីឆ្នាំ១៩៧៣។
ខណៈគ.ជ.ប. ចេញក្រមសីលធម៌ហាមឃាត់ការផ្សាយមួយចំនួនរបស់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញក្តីបារម្ភថា ការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននឹងត្រូវរឹតត្បិតកាន់តែខ្លាំងនៅមុនការបោះឆ្នោត។
បន្ទាប់ពី គ.ជ.ប. អំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករនិយោជិតបានឈប់សម្រាកទៅបោះឆ្នោត នៅថ្ងៃពុធនេះ ក្រសួងការងារក៏បានចេញសេចក្តីជូនដំណឹងតម្រូវឲ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់អនុញ្ញាតឲ្យកម្មករ និយោជិតបានឈប់សម្រាកចំនួន៣ថ្ងៃ ដើម្បីទៅបោះឆ្នោត ដែលខុសប្លែកពីការបោះឆ្នោតអាណត្តិមុនៗ។
ខណៈបណ្តាញសង្គមកំពុងត្រូវបានប្រើប្រាស់ជាកន្លែងបញ្ចេញមតិដ៏មានប្រជាប្រិយភាព គេឃើញក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបង្ហោះពីការមិនទៅចូលរួមការបោះឆ្នោត ហើយក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវរកអ្នកបង្ហោះសារទាំងនោះដែលរដ្ឋាភិបាលថា ជាការឃោសនាខុស ដើម្បីយកទៅអប់រំ មុនឈានទៅចាត់វិធានការផ្លូវច្បាប់ រីឯសារអំពីការចូលរួមបោះឆ្នោតជាការឃោសនាស្របច្បាប់។
ក្រសួងការពារជាតិនិងខុទ្ទកាល័យនាយករដ្ឋមន្រ្តីក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដោយថ្កោលទោសសហរដ្ឋអាមេរិកថាបានសម្រេចដោយរំលោភលើច្បាប់កម្ពុជាយ៉ាងអយុត្តិធម៌ បន្ទាប់ពីអាមេរិកចេញសេចក្តីប្រកាសសម្រេចដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នឹងចូលមកដល់ក្នុងពេលជាង១ខែទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក៏បានប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីចំនួនជិត១៤ម៉ឺននាក់ ដើម្បីបម្រើការងារក្នុងការរៀបចំការដំណើរការបោះឆ្នោតនៅទូទាំងប្រទេស។
បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតជាការប្រឆាំងនឹងព្រះមហាក្សត្រ។ អ្នកច្បាប់លើកឡើងថា ការអំពាវនាវរបស់ព្រះមហាក្សត្រ គឺជាការស្នើដែលគ្មានការចាប់បង្ខំឲ្យប្រជាពលរដ្ឋត្រូវតែធ្វើតាមនោះទេ។
ក្រោយបញ្ចប់សវនាការអសាធារណៈ ដោយមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅចូលស្តាប់ សាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនលោក កឹម សុខាក្នុងពន្ធនាគារដើម្បីសាកសួរបន្ថែម។
គ.ជ.ប.ប្រកាសថា ស្ថាប័នរៀបចំការបោះឆ្នោតនេះនិងម្ចាស់ឆ្នោតត្រូវចូលរួមដំណើរការបោះឆ្នោតនេះទន្ទឹមគ្នា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ អ្នកឃ្លាំមើលលើកឡើងថា ប្រជាពលរដ្ឋអាចដើរទន្ទឹម គ.ជ.ប.ដោយភាពរលូនបាន លុះត្រាតែមានគណបក្សនយោបាយដែលពួកគេពេញចិត្តចូលរួមការបោះឆ្នោត។
ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសនីយ៍បានចេញប្រកាសរួមមួយក្នុងការចាត់វិធានការលើការផ្សព្វផ្សាយតាមបណ្តាញអ៊ីនធឺណិតដែលរដ្ឋាភិបាលហៅថា ជាការផ្សព្វផ្សាយដែលមានចេតនាបង្កអសន្តិសុខក្នុងសង្គម។ អ្នកការពារសិទ្ធិមនុស្ស និងអ្នកជំនាញអ៊ីនធឺណិតលើកឡើងថា ប្រកាសនេះកំពុងធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសថា ការជ្រលក់ម្រាមដៃបន្លំថា ខ្លួនបានទៅបោះឆ្នោតគឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ។ ប៉ុន្តែអ្នកច្បាប់លើកឡើងថា ករណីនេះមិនមានចែងក្នុងច្បាប់ និងថា ការដែលមិនមានច្បាប់ចែង មានន័យថា មិនមែនជាបទល្មើសនោះទេ។
ព័ត៌មានផ្សេងទៀត