កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ខណៈការបោះឆ្នោតឈានជិតចូលមកដល់ គណបក្សនយោបាយមួយចំនួនព្យាយាមទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាបន្តបន្ទាប់ តាមរយៈគោលនយោបាយ និងការសន្យាផ្សេងៗ ដែលមានការសន្យាថា សងបំណុលជំនួសពលរដ្ឋផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្ម និងរិះគន់ធ្ងន់ៗដល់ការឃោសនានយោបាយដូច្នោះ។
គ.ជ.ប.បានការចាប់ឆ្នោតកំណត់លេខរៀងរបស់គណបក្សនយោបាយទាំង២០នៅលើសន្លឹកឆ្នោត នៅថ្ងៃអង្គារនេះ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានលេខរៀងទី២០ ដែលជាលេខរៀងចុងក្រោយបង្អស់។
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការលើអ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិកាការបោះឆ្នោត នៅថ្ងៃច័ន្ទនេះ លោក ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបសកម្មភាពដែលរាំងស្ទះដំណើរការបោះឆ្នោត។ អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតមិនមែនជាការគំរាមកំហែងឬចាប់បង្ខំដែលផ្ទុយនឹងច្បាប់នោះទេ។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន២០ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសទទួលស្គាល់ជាផ្លូវការ។
ការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសេវាពពោះកូនជំនួសនេះ ធ្វើឡើងក្រោយពីអាជ្ញាធរបានចាប់ខ្លួនស្ត្រីជនជាតិអូស្ត្រាលីម្នាក់ និងពលរដ្ឋខ្មែរ២នាក់កាលពីឆ្នាំ២០១៦ ដោយចោទពីបទ «ធ្វើជាអន្តរការីរវាងអ្នកសុំ ហើយនិងស្ត្រីពពោះ និងសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត» ក្រោយពួកគេបានផ្ដល់សេវានេះ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនចេញកាលពីថ្ងៃទី២០ ខែឧសភា លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យឃុំខ្លួនឈ្មោះ បាន សម្ភីរ អាយុ ៧០ឆ្នាំ រស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
តុលាការភ្នំពេញសម្រេចឃុំខ្លួនអតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូបបន្តទៀត ដោយមិនបានបញ្ជាក់ពីមូលហេត និងដោយមិនបាននិយាយថា ការឃុំបន្តនេះនឹងមានរយៈពេលយូរប៉ុន្មានទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានហៅការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យពលរដ្ឋធ្វើពហិការកុំទៅបោះឆ្នោតថា ជាសកម្មភាពខុសច្បាប់និងបានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមច្បាប់។
សហភាពសហជីពកម្ពុជាដែលដឹកនាំដោយលោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប បានចេញសេចក្តីថ្លែងការណ៍បង្ហាញការបារម្ភថា ប្រសិនបើវិបត្តិនយោបាយនៅកម្ពុជាមិនត្រូវបានដោះស្រាយនោះ ផលប៉ះពាល់ដល់ការងាររបស់កម្មករកម្មការិនី អាចនឹងកើតមានក្រោយការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងការងារច្រានចោលការលើកឡើងនេះ ហើយថា កម្ពុជាកំពុងរៀបចំការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមានអន្តរជាតិជាច្រើនគាំទ្រ។
បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកផ្ទួនៗគ្នាជាច្រើនដងកាលពីសប្តាហ៍មុន នៅដើមសប្តាហ៍នេះ ស្ថានទូតកម្ពុជានៅប្រទេសឥណ្ឌូណេស៊ី បានស្នើប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងសិក្សានិងស្នាក់អាស្រ័យក្នុងប្រទេសឥណ្ឌូណេស៊ី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនមួយចំនួន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា៖ «ច្បាស់ណាស់ គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនឲ្យទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ»។
ស្ថានទូតស.រ.អា និងសិល្បៈករកម្ពុជាសង្ឃឹមថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការនិពន្ធបទចម្រៀងថ្មី ដោយមិនថតចម្លងពីមនុស្ស ឬ ប្រទេសដទៃ បន្ថែមលើការការពារកម្មសិទ្ធិបញ្ញាដ៏រឹងមាំនៅម្ពុជា។
ក្រសួងបរិស្ថានកម្ពុជា មិនបានផ្តន្ទាទោសបុរសនិងស្រ្តី២នាក់ដែលជាប្តីប្រពន្ធ ចំពោះការបង្ហោះវីដេអូបង្ហាញការសម្លាប់និងបរិភោគសត្វព្រៃលើបណ្តាញសង្គមទេ ក្រោយពីអ្នកទាំងពីរបានសារភាព និងសុំទោសរួចមក។ ក៏ប៉ុន្តែ អ្នកការពារធនធានធម្មជាតិនៅកម្ពុជា រិះគន់ថាក្រសួងខ្វះសមត្ថភាពក្នុងការអនុវត្តច្បាប់។
បន្ទាប់ពីតុលាការភ្នំពេញបានកាត់ទោសអតីតមន្រ្តី និងសកម្មជនគណបក្សប្រឆាំងចំនួន១១នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី៥ឆ្នាំទៅ២០ឆ្នាំ នៅព្រឹកថ្ងៃព្រសហ្បតិ៍នេះសាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងនេះ។ មន្រ្តីសិទ្ធិមនុស្សលើកឡើងថា សំណុំរឿងអ្នកទាំង១១នាក់នេះត្រូវដោះស្រាយតាមរយៈការចចានយោបាយ។
អាជ្ញាធរជាតិអប្សរា បានឃាត់ខ្លួនជនជាតិចិនបួននាក់ និងបញ្ជូនខ្លួនទៅឲ្យនគរបាលបេតិកភណ្ឌ កាលពីថ្ងៃអាទិត្យ ក្រោយពេលជនជាតិចិនមួយក្រុមនេះបានខួងថ្មបូរាណនៅទក្សិណប្រាសាទអង្គរវត្ត។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា។
ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន និងអង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស បានហៅការចាប់ឃុំខ្លួនលោក កឹម សុខា ថាជាទង្វើដែលគួរឲ្យអាម៉ាស់ និងអមនុស្សធម៌ ព្រមទាំងបានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកជាបន្ទាន់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មភាពយន្ត វីដេអូ ឲ្យបញ្ឈប់ការផលិត និងចាក់ផ្សាយវីដេអូ ឬចម្រៀងដែលយកគ្រឿងស្រវឹងធ្វើជាការដោះស្រាយវិបត្តិ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានដែល VOA បានទទួល។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយនិងដៃព្រែកទេរក្នុងខេត្តក្រចេះ ឲ្យឈប់ពិសាទឹកព្រែក និងស្រាស ក្រោយពីក្រសួងពិសោធន៍ឃើញមានសារធាតុពុលហួសកម្រិតក្នុងស្រាស និងទឹកព្រែកនោះ ដែលក្រសួងនិយាយថា ជាមូលហេតុបង្កឲ្យពលរដ្ឋ១៣នាក់ស្លាប់ កាលពីដើមសប្ដាហ៍នេះ។
នៅព្រឹកថ្ងៃចន្ទនេះ តុលាការកំពូល បានតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារបន្តទៀត ដើម្បីសាកសួរ និងការពារកុំឲ្យមានបទល្មើសថ្មីកើតឡើង។ មេធាវីការពារក្ដីឲ្យលោក កឹម សុខា បានសម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការដោយអះអាងថា តុលាការសម្រេចដោយមិនយោងលើសិទ្ធិជាមូលដ្ឋានរបស់កូនក្ដី។
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិនិងជាអតីតមេបញ្ជាការយោធាខាងគណបក្សហ៊្វុនស៊ិនប៉ិចនឹងវិលចូលឆាកនយោបាយឡើងវិញ បន្ទាប់ពីតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំ ក្រោយត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ប្រធានបច្ចុប្បន្ននៃគណបក្សខ្មែររួបរួមជាតិប្រកាសថា សមាជិកសមាជិកាគណបក្សនេះ នឹងធ្វើសមាជបក្សនាពេលឆាប់ៗខាងមុខ ដើម្បីបោះឆ្នោតគាំទ្រឲ្យលោក ញឹក ប៊ុនឆៃ ឡើងធ្វើជាប្រធានគណបក្សវិញ ដើម្បីចូលរួមការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ព័ត៌មានផ្សេងទៀត