កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
នៅថ្ងៃអង្គារនេះ គឺជាខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA ថាក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន លោក សម រង្ស៊ី នឹងមិនហ៊ាន ហើយក៏មិនអាចចូលមកកម្ពុជាបានឡើយ។
កាលពីឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាបានផ្សព្វផ្សាយសៀវភៅ«ស» ស្តីពី«ស្ថានការណ៍នយោបាយនៅកម្ពុជា ការពង្រឹងនីតិរដ្ឋ និងដំណើរការលទ្ធិប្រជាធិបតេយ្យ»និងវីដេអូរយៈពេលជាង១ម៉ោង រៀបរាប់អំពីការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃចាប់ផ្តើមធ្វើជំរឿនអង្គការសង្គមស៊ីវិលនៅកម្ពុជាពីខែ មករា ឆ្នាំ ២០១៩ នេះតទៅ ដើម្បីកំណត់ចំនួនអង្គការសង្គមស៊ីវិលដែលមានសកម្មភាពជាក់លាក់ ងាយស្រួលក្នុងការធ្វើសហប្រតិបត្តិការ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល។
រាជរដ្ឋាភិបាលក៏បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានា ដូចជាខ្យល់កន្រ្តាក់ជាដើម។
ក្រោយពីលោក គង់ គាំ និងកូនប្រុស គឺលោក គង់ បូរ៉ាបានសរសេរលិខិតស្នើសុំសិទ្ធិធ្វើនយោបាយពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសប្តាហ៍នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យអ្នកទាំងពីរ ទទួលបានសិទ្ធិធ្វើនយោបាយវិញ។
ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ទៅបណ្តាប្រទេសចូលរួមទាំងអស់ថា ត្រូវរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ និងកតិកាសញ្ញាផ្សេងៗនៃអង្គការសហប្រជាជាតិ។
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបានចេញសេចក្តីណែនាំបន្ថែមទៀតឲ្យមន្រ្តីពាក់ព័ន្ធរបស់ខ្លួនចូលរួមក្នុងការធានា និងលើកកម្ពស់សិទ្ធិសេរីភាពបន្ថែមទៀតដល់សហជីពតាមរយៈការសម្រួលបែបបទនីតិវិធីនៃការចុះបញ្ជី។
ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានមកធ្វើទស្សនកិច្ចនៅកម្ពុជាដោយលើកឡើងពីការពង្រឹងសហប្រតិបត្តិការយោធា និងការដោះលែងលោក កឹម សុខា។
នៅថ្ងៃចន្ទនេះ អភិបាលខេត្តត្បូងឃ្មុំ បានប្រាប់VOA ថា ប្រជានេសាទម្នាក់បានស្លាប់និង៩នាក់ផ្សេងទៀតរងរបួស ដោយសារពួកគេយកគ្រាប់១០៥មីលីម៉ែត្រដែលមិនទាន់ផ្ទុះនោះទៅដុតយកសំណ។
នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹងចាប់មន្រ្តីគណបក្សប្រឆាំងដាក់ពន្ធនាគារបន្ថែម ប្រសិនបើសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយលោកថាដោយសារមន្រ្តីបក្សប្រឆាំងគឺជាអ្នកអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ គឺមានរយៈពេល១៥ឆ្នាំហើយដែលលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្បែរវត្តលង្ការ រាជធានីភ្នំពេញ ដោយមិនទាន់ទទួលបានយុត្តិធម៌។
នៅថ្ងៃព្រហស្បតិ៍នេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានប្រាប់ឲ្យប្រជាពលរដ្ឋ ដែលតែងប្រើប្រាស់វ៉ាយហ្វាយអ៊ីនធឺណេតតាមទីសាធារណៈ មានការប្រុងប្រយ័ត្នចំពោះការលួចយកព័ត៌មានផ្ទាល់ខ្លួន។
ថ្លែងទៅកាន់កម្មករ-កម្មការិនីក្នុងខេត្តតាកែវ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងថា ការដំឡើងប្រាក់ខែជាទូទៅនឹងអាចក្លាយជាការឡើងប្រាក់ខែពិតប្រាកដ លុះត្រាតែតម្លៃទំនិញលើទីផ្សារមិនឡើងថ្លៃ។
ក្រោយស្ថាប័ននីតិប្បញ្ញត្តិអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យមន្រ្តីបក្សប្រឆាំង ដែលជាប់បម្រាមនយោបាយ១១៨នាក់អាចចូលធ្វើនយោបាយវិញនោះ នៅដើមខែមករានេះ ព្រះមហាក្សត្របានសម្រេចប្រកាសដាក់ឲ្យប្រើវិសោធនកម្មច្បាប់នេះជាការប្រញាប់។
នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្កើតក្រុមការងារមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចំនួន១០រូប ដើម្បីសិក្សា និងពិភាក្សាការបើកច្រកព្រំដែន ដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំប្រទល់។
រដ្ឋាភិបាលនៅសប្តាហ៍នេះ ទើបតែផ្សព្វផ្សាយសេចក្តីជូនដំណឹងមួយដែលបានសម្រេចតាំងពីខែសីហាឆ្នាំកន្លងទៅអំពីការផ្តល់ដីបឹងតាមោក ចំនួន២០ហិកតា ទៅឲ្យសាលារាជធានីភ្នំពេញ ដើម្បីបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ។
អ្នកជំនាញផ្នែកចរាចរណ៍លើកឡើងថា កត្តាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាភាគច្រើនកើតឡើងដោយសារឥរិយាបទរបស់អ្នកបើកបរ និងការអនុវត្តច្បាប់របស់សមត្ថកិច្ចមានភាពធូររលុង។
ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខាបានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញជាថ្មីទៀត ស្នើឲ្យមានការលើកលែងការចោទប្រកាន់លោក កឹម សុខា បន្ទាប់ពីការស៊ើបអង្កេតលើសំណុំរឿងដែលតុលាការចោទលោក កឹម សុខាពីបទក្បត់ជាតិត្រូវបានបន្តអស់រយៈពេលជាង១ឆ្នាំ។
ព័ត៌មានផ្សេងទៀត