កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
កញ្ញា កឹម មនោវិទ្យា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា បានប្រាប់ VOA ថា សវនាការលើលោក កឹម សុខា គឺជា«រូបភាពអាក្រក់ដែលមិនគួរកើតមាននៅកម្ពុជា»។
ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្តើមតវ៉ាទាមទារដំឡើងប្រាក់ខែតាំងពីខែកញ្ញា ឆ្នាំ២០១៩មក រហូតដល់ប្រធានសហជីពក្នុងក្រុមហ៊ុនម្នាក់ត្រូវបានក្រុមហ៊ុនព្យួរការងារ ដោយចោទថាជាមេខ្លោងក្នុងការទាមទារ។
ក្រោយអគារបាក់បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣៦នាក់ស្លាប់ កាលពីថ្ងៃទី៣ ខែមករា ចៅក្រមសម្រេចឲ្យម្ចាស់អគារនោះនៅក្រៅឃុំ ដោយអនុវត្តលក្ខខណ្ឌមួយចំនួន។
ការបាក់អគារនៅខេត្តព្រះសីហនុកាលពីខែមិថុនា មិនទាន់មានការបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅឡើយ រហូតមកដល់ពេលនេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលលោកថានិន្នាការនេះបង្ហាញពីសញ្ញាបរាជ័យសម្រាប់យុទ្ធនាការនៃការទប់ស្កាត់។
ខណៈពេលដែលសណ្ឋាគារប្រកាសបិទទ្វារ ក្រុមបុគ្គលិកដែលធ្វើការនៅទីនោះជាង១០០នាក់បាននាំគ្នាទាមទារឲ្យសណ្ឋាគារផ្តល់ប្រាក់សំណងដែលពួកគេបានធ្វើការជាច្រើនឆ្នាំមក។
សាលាដំបូងខេត្តរតនគិរីបានកំណត់យកថ្ងៃទី២៥ ខែធ្នូនេះ ដើម្បីបើកសវនាការជំនុំជម្រះក្ដីលើអតីតអ្នកសារព័ត៌មានទាំងពីររូបពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយការចោទប្រកាន់អស់រយៈពេលជាងពីរឆ្នាំ។
អង្គជំនុំជម្រះសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាសម្រេចនៅថ្ងៃទី៣០ខែធ្នូនេះ។ នេះបើយោងតាមមេធាវីរបស់ពួកគេ។
លិខិតរួមដែលបានផ្ញើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានលើកឡើងថា វិសោធនកម្មមាត្រាទាំង១០ ដែលបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធភានោះ មិនទាន់បង្កឲ្យមានភាពងាយស្រួលក្នុងការបង្កើតសហជីពនោះទេ ហើយក៏នៅបង្កឲ្យមានការរំលោភលើសិទ្ធិនិងរើសសហជីពទៀតផង។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមមេធាវីបួនរូបដែលការពារក្តីឲ្យលោក កឹម សុខា លើកឡើងថា ក្រុមមេធាវីមិនទាន់បានពិភាក្សាជាមួយលោក កឹម សុខា ថាតើកូនក្តីរបស់លោកគួរចូលរួមសវនាការ ឬក៏អត់នៅឡើយ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមសង្គមស៊ីវិលចំនួន២១ បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ នៅសួនប្រជាធិបតេយ្យ ដោយមានការចូលរួមពីតំណាងស្ថានទូតនានា និងប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរៀបចំកម្មវិធីក្រោមប្រធានបទ «សំឡេងខ្ញុំ សិទ្ធិខ្ញុំ» ដើម្បីបង្ហាញពិព័រណ៍រូបថតសកម្មជន និងផ្សព្វផ្សាយរបាយការណ៍ពាក់ព័ន្ធនឹងការរកឃើញអំពីការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា។
ព័ត៌មានផ្សេងទៀត