កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សប្រឆាំងទៅជំនុំជម្រះ កាលពីថ្ងៃទី៣ ខែធ្នូនេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ចំនួនបួននាក់ បានប្តឹងទៅសាលាឧទ្ធរណ៍ ដោយថា ការសម្រេចនេះ អយុត្តិធម៌យ៉ាងខ្លាំងសម្រាប់កូនក្តីរបស់ពួកគេ។
របាយការណ៍នោះផ្ដោតលើសិទ្ធិដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល និងសិទ្ធិបញ្ចេញមតិ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ ធ្នូ និងរំឭករដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងនោះ។
ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ កាលពីសប្តាហ៍មុន បានចេញដីកាបង្គាប់ឲ្យអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបចូលទៅសាលាឧទ្ធរណ៍នៅថ្ងៃទី២០ខែមករាឆ្នាំ២០២០ដើម្បីជំនុំជម្រះពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ»។
ភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» របស់បណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT ជាវីដេអូឯកសាររៀបរាប់ពីម្តាយម្នាក់ ដែលមានជីវភាពក្រីក្រ និងរុំព័ទ្ធដោយបំណុល ហើយសុខចិត្តលក់កូនស្រីរបស់ខ្លួនឲ្យជនបរទេសដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។
នាក់ទំនងអាមេរិក-កម្ពុជាត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង នៅមុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨ ក្រោយរដ្ឋាភិបាលកម្ពុជាផ្តើមការបង្ក្រាបលើអង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មានឯករាជ្យ ក្រុមជំទាស់ និងអ្នករិះគន់រដ្ឋាភិបាល។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋសភាជាតិឯកបក្សបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន១០នៃច្បាប់ស្តីពីសហជីព។ ក្រុមសហជីពសោកស្តាយ ដែលរដ្ឋសភាមិនបើកការជជែកពិភាក្សាជាមួយអ្នកការពារសិទ្ធិកម្មករជាមុន។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា គ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងកើនឡើងជារៀងរាល់ឆ្នាំនិងបន្សល់ទុកនូវបញ្ហាជាច្រើនសម្រាប់សង្គម។ អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍យល់ថា ផ្លូវថ្នល់ ឥរិយាបទអ្នកបើកបរនិងភាពធូររលុងនៃការអនុវត្តច្បាប់ជាកត្តាដែលត្រូវយកចិត្តទុកដាក់
ក្នុងលិខិតលើកដំបូងដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំផ្ញើទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី១ខែវិច្ឆិកា លោកត្រាំបានប្រាប់ឲ្យ លោកហ៊ុន សែនដាក់ប្រទេសកម្ពុជាដើរលើគន្លងអភិបាលកិច្ច ប្រជាធិបតេយ្យឡើងវិញ។
នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងករណីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ«អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)» ហើយមិនឲ្យបរទេសយកជំនួយទាំងនោះមកគំរាមកម្ពុជាទេ។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជាបានប្រារព្ធខួបទី៣០ នៃការបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារពិភពលោក នៅរាជធានីភ្នំពេញ។ ក្នុងពិធីនេះមានបំណងពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងជំរុញឲ្យអនុវត្តសកម្មភាពជាក់ស្តែងសម្រាប់កុមារកម្ពុជា។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ឲ្យដឹងថា សេរីភាពសារព័ត៌មានរបស់កម្ពុជាថ្នាក់ចំណាត់ថ្នាក់ពី១៤២ ទៅ១៤៣ ក្នុងចំណោម ១៨០ប្រទេស។
ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩នេះ មានសភាពស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ ដោយសារប្រជាពលរដ្ឋជាច្រើនបានចាកចេញពីរាជធានីធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ
ក្នុងវីដេអូដែលលោក សម រង្ស៊ី និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងគូឡាឡាំពួ លោកមិនបានបញ្ជាក់ថា តើលោកនឹងចាកចេញពីប្រទេសម៉ាឡេស៊ីពេលណានោះទេ ហើយលោកក៏មិនឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងគម្រោងបន្ទាប់របស់លោកដែរ។
ខណៈរដ្ឋាភិបាលកម្ពុជាកំពុងដឹកនាំប្រទេសដោយឯកបក្សនិងបន្តចាប់ឃុំខ្លួនអ្នកគាំទ្រការវិលត្រឡប់របស់មេដឹកនាំគណបក្សប្រឆាំង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជារំពឹងថា កម្ពុជានឹងអាចស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីធ្វើឲ្យមុខមាត់កម្ពុជាមានភាពប្រសើរឡើងលើឆាកអន្តរជាតិ។
អ្នកស្រី មូរ សុខហួរ និយាយថា ក្រោយការស៊ើបសួរអស់រយៈពេលជិត២០ម៉ោង អាជ្ញាធរក៏បានសម្រេចឲ្យអ្នកស្រី និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួនពីរូបផ្សេងទៀត
ព័ត៌មានផ្សេងទៀត