កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្មករដែលត្រូវព្យួរការងារដោយសាររោងចក្រផ្អាកផលិតកម្ម ខណៈប្រឈមមេរោគកូរ៉ូណានឹងទទួលបាន៤០ដុល្លារពីរដ្ឋាភិបាល និង៣០ដុល្លារពីម្ចាស់រោងចក្រ សរុបទាំងអស់៧០ដុល្លារក្នុងមួយខែ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានថ្លែងការពារថា ការបង្កើតច្បាប់នេះ គឺដើម្បីអនុវត្តពេលស្ថានភាពដែលមិនអាចគ្រប់គ្រងបាននាពេលខាងមុខ មិនមែនបង្កើតឡើងក្នុងគោលបំណងដើម្បីបំបិទសិទ្ធិបញ្ចេញមតិ ដោយប្រើករណីការផ្ទុះឡើងនៃមេរោគកូរ៉ូណាជាលេសនោះទេ។
ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ក្រសួងប្រកាសថា មិនមានករណីធ្វើតេស្តវិជ្ជមានឆ្លងថ្មីជំងឺកូវីដ១៩ថ្មីនោះទេ។
សេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឲ្យចេញបានឆាប់ៗ ទើបទៅដល់រដ្ឋសភានៅល្ងាចថ្ងៃសុក្រនេះ ខណៈប្រជាពលរដ្ឋមួយចំនួនយល់ឃើញថា សេចក្តីព្រាងច្បាប់នេះមិនគួរបង្កើតឡើងក្នុងស្ថានភាពបច្ចុប្បន្ន។
សេចក្តីព្រាងច្បាប់ «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលគណៈរដ្ឋមន្រ្តី និងលោក ហ៊ុន សែន អនុម័តនៅថ្ងៃអង្គារនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ ចំពោះអ្នកប្រឆាំងនឹងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ។
ការយាងទៅនេះធ្វើឡើង ស្របពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើសេចក្តីព្រាងច្បាប់សម្រាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន។
នៅពេលផ្ទុះវីរុសកូរ៉ូណានៅប្រទេសចិនដែលជាចំណុចចាប់ផ្តើម កម្ពុជាបានរងគ្រោះដោយសារខ្វះវត្ថុធាតុដើមនាំចូលពីប្រទេសចិនក្នុងការជួយដល់វិស័យកាត់ដេរនៅកម្ពុជា។ កង្វះវត្ថុធាតុដើមនាំឲ្យកម្មកររាប់ពាន់នាក់ត្រូវបានព្យួរការងារ។
ការកើនឡើងករណីឆ្លងវីរុសកូរ៉ូណា បានធ្វើឲ្យភោជនីយដ្ឋាន និងកន្លែងលក់ដូរមួយចំនួនធ្លាក់ភ្ញៀវយ៉ាងគំហុក រហូតខ្លះត្រូវកាត់បន្ថយសេវាកម្ម និងខ្លះត្រូវបិទទ្វារបណ្តោះអាសន្នដោយសារមនុស្សចាប់ផ្តើមផ្អាកការងារ និងធ្វើការងារពីផ្ទះ។
មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៣១ទៀតនៅខេត្តព្រះសីហនុ ដែលក្នុងនោះ២៩នាក់ ជាជនជាតិបារាំងមកលេងកម្ពុជានិងខ្មែរពីរនាក់ដែលជាមគ្គុទេសក៍ទេសចរឲ្យក្រុមទេសចរនោះ។ មុនពេលមកដល់ខេត្តព្រះសីហនុ ជនជាតិបារាំងសរុបចំនួន៣៦នាក់ បានទៅខេត្តសៀមរាប បាត់ដំបង និងភ្នំពេញ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទកន្លែងដែលប្រមូលផ្តុំមនុស្សច្រើនដើម្បីបញ្ចៀសការរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ-១៩នេះ។ គេមិនទាន់ដឹងថា រដ្ឋាភិបាលនឹងឲ្យកម្មកររោងចក្រសម្រាក ឬយ៉ាងណាទេ។ ប៉ុន្តែអ្នកធ្វើការក្នុងវិស័យនេះបង្ហាញការព្រួយបារម្ភនៃលទ្ធភាពច្រើននៃការឆ្លង។
មានការបិទស្ថាប័នដែលមានមនុស្សប្រមូលផ្តុំច្រើនជាបណ្តោះអាសន្ន ហើយអ្នកធ្វើការផ្នែកផ្សេងៗមួយចំនួនបានសម្រាក ឬធ្វើការពីផ្ទះ។ ប៉ុន្តែសម្រាប់អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅតែបន្តការងាររបស់ពួកគេ ស្របពេលនឹងការបង្កើនការការពារខ្លាំង
អ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការឃាត់ខ្លួនសកម្មជនទាំងបួនរូបជាការរំលោភសិទ្ធិមនុស្ស និងគំរាមកំហែងដល់សកម្មជនផ្សេងទៀត។
នគរបាលខេត្តកំពតបង្ហោះវីដេអូឲ្យកុមារីក្រោមអាយុសុំទោសនិងសារភាពកំហុសជាសាធារណៈពាក់ព័ន្ធនឹងការចែកចាយព័ត៌មានវីរុសកូវីដ-១៩នៅខេត្តកំពត។ អ្នកការពារសិទ្ធិ និងអ្នកជំនាញផ្នែកផ្លូវចិត្តថា វិធានការនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផ្លូវចិត្តរបស់កុមារ។
ក្រោយពីបានស្តាប់សវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចូលរួមស្តាប់សវនាការជាលើកដំបូង និងថ្លែងពីការចង់ឲ្យផ្តល់សិទ្ធិនយោបាយទៅលោក កឹម សុខា វិញ។
ចៅក្រមបានសម្រេចទទួលយកភស្តុតាងចំនួន៨ដែលដាក់ដោយតំណាងអយ្យការ ក្រោយពីមានការបន្តដេញដោល ព្រមទាំងជជែកពីដំណើរការជុំវិញការរួមគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។
អ្នកឃ្លាំមើលសង្គមសាទរការត្រៀមនេះ តែបារម្ភថា ការប្រើប្រាស់ថវិកាអាចមិនមានតម្លាភាព។
ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុលើកឡើងថា សមាគមកំពុងជជែកដើម្បីឆ្លើយតបលើការអំពាវនាវនេះ។
ក្រុមសង្គមស៊ីវិល និងប្រជាពលរដ្ឋជាង៣០០នាក់នៅថ្ងៃអាទិត្យនេះ ប្រារព្ធទិវានារីអន្តរជាតិលើកទី១០៩ ដោយមានការកំណត់ទំហំទីធ្លាសម្រាប់ ប្រារព្ធពិធីត្រឹម៤ម៉ែត្រគុណ៦ម៉ែត្រ ព្រមទាំងមានការឃ្លាំមើលពីសមត្ថកិច្ច។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ ក្រុមសង្គមស៊ីវិលចំនួន១៧ បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៩ នៅសួនប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាជាង៣០០នាក់។
អ្នកធ្វើការពាក់ព័ន្ធនឹងស្រ្តីលើកឡើងថា ការប្រកាសរបស់រដ្ឋាភិបាលមានប្រសិទ្ធភាពទៅបាន លុះត្រាតែថ្នាក់ដឹកនាំមានឆន្ទៈក្នុងការអនុវត្ត។
ព័ត៌មានផ្សេងទៀត