កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ក្រសួងបានបញ្ជាក់ថា ផ្នែកឯកជនបានស្នើសុំការផ្តល់ព័ត៌មាន វិធានការរបស់រដ្ឋាភិបាលលើការទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩ ដូចជាការរៀបចំជាបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដើម្បីទប់ស្កាត់ការប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៤ ខែមីនា នេះ លោក ស ខេង ថ្លែងថា ឆ្នាំ២០២០ ជាឆ្នាំដែលត្រូវអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ដោយស្មើភាព។
អង្គការ WWF ចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវដល់រដ្ឋាភិបាលក្នុងប្រទេសតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ ឲ្យយកគំរូតាមចិនក្នុងការហាមឃាត់ការបរិភោគនិងជួញដូរសត្វព្រៃ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជាបង្ហាញការគាំទ្រចំពោះការសម្រេចនេះ។
នៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន បានប្រតិកម្មលើអ្នករិះគន់ទាំងនោះ ថាឲ្យទៅមើលច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស។ ប៉ុន្តែអ្នកច្បាប់លើកឡើងថា ការស្លៀកពាក់ស៊ិចស៊ីលក់សម្លៀកបំពាក់ខាងក្នុង មិនមែនជាបទល្មើសដែលត្រូវយកច្បាប់នោះមកអនុវត្តនោះទេ។
ក្នុងសវនាការសំណុំរឿងមេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃព្រហស្បតិ៍នេះ តុលាការបានប្រកាសមូលហេតុមិនហៅជនបរទេសមកសួរនាំ និងជជែកលើការដាក់ភស្តុតាងថ្មីរបស់តំណាងអយ្យការដែលជាវីដេអូនៃការថ្លែងរបស់លោកកឹម សុខា និងលោកសម រង្ស៊ី នៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៣។
កម្មវិធីថ្មីនេះផ្តោតលើមុខវិជ្ជាចំនួនពីរសំខាន់គឺភាសាខ្មែរនិងគណិតវិទ្យា តាមរយៈការអាននិងការអនុវត្តសម្រាប់កូនសិស្ស និងការពង្រឹងសមត្ថភាពនិងវិធីសាស្រ្តសម្រាប់គ្រូបង្រៀន។
នៅថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការថ្ងៃទី៧ នៃសប្តាហ៍ទី៤ ដើម្បីជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា ពីបទក្បត់ជាតិ។
ក្នុងអង្គសវនាការថ្ងៃព្រហស្បតិ៍នេះ មានការចោទសួរសំណួរទៅកាន់លោកកឹម សុខាពាក់ព័ន្ធនឹងថវិកាសម្រាប់បង្កើត និងដំណើរការគណបក្សសិទ្ធិមនុស្ស និងយុទ្ធសាស្រ្តនៃការប្រកួតប្រជែងនយោបាយរបស់លោកកឹម សុខា
លោក កឹម សុខា និយាយក្នុងសវនាការនោះថា៖ «សូមចៅក្រមកោះហៅសហរដ្ឋអាមេរិក ហើយសួរពួកគេឱ្យឆ្លើយសំណួរទាំងនេះទៅ»។
ក្នុងអង្គសវនាការនោះមានសំណួរជាច្រើនបានចោទសួរទៅកាន់លោក កឹម សុខា ពីគ្រប់ភាគី ប៉ុន្តែលោក កឹម សុខា បានឆ្លើយតបទៅកាន់សំណួរជាច្រើនដដែលៗថា លោកប្រកាន់យុទ្ធសាស្រ្តអហិង្សា ដោយមិនចង់ឃើញឈាមខ្មែរហូរ។
នៅថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការថ្ងៃទី៣ ដើម្បីជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា ពីបទក្បត់ជាតិ។ តុលាការបានសម្រេចយកភស្តុតាងចំនួន៣៥កញ្ចប់ដែលដាក់ដោយក្រុមមេធាវីរបស់លោក កឹម សុខា។
លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីមួយរូបដែលកំពុងជាប់ចោទនេះជឿថា ការបន្តអូសបន្លាយស៊ើបអង្កេតលើសំណុំរឿងរបស់លោក និងលោក អ៊ួន ឈិន គឺជាចេតនារបស់ចៅក្រមសាលាដំបូងក្នុងការដាក់បន្ទុកលើអ្នកទាំងពីរ។
ក្រុមសង្គមស៊ីវិលទាំងនោះបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះថា សវនាការលើលោក កឹម សុខា មិនមានសារព័ត៌មាន ឬអង្គការសង្គមស៊ីវិលណាមួយ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសវនាការនេះទេ។
ក្រោយបញ្ចាំងវីដេអូដែលមានរយៈពេលពីរទៅបីនាទីនេះ លោក កឹម សុខា បានថ្លែងថា៖ «ខ្ញុំបដិសេធវីដេអូនេះ មិនអាចធ្វើជាភស្តុតាងអង្គហេតុចោទប្រកាន់ខ្ញុំទេ»។
ប្រធានតុលាការរូបនោះក៏បានបញ្ជាក់ថា បន្ទប់សវនាការអាចដាក់មនុស្សបានតែ៣០នាក់ប៉ុណ្ណោះ ហើយភាគច្រើនកន្លែងនេះត្រូវផ្តល់ដល់មន្រ្តីទូត និងមន្រ្តីសិទ្ធិមនុស្ស មិនមែនសម្រាប់អ្នកសារព័ត៌មាននោះទេ។
ព័ត៌មានផ្សេងទៀត