កាលពីខែកញ្ញា អាជ្ញាធរបានចាប់ខ្លួនលោក ម៉ិច ដារ៉ា និងចោទប្រកាន់លោកពីបទញុះញង់ពាក់ព័ន្ធនឹងសារបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ។ លោកបានជាប់ឃុំមុនការកាត់ទោសជាង ៣០ ថ្ងៃនិងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅពីរឆ្នាំប្រសិនបើត្រូវបានផ្ដន្ទាទោស។
របាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពអ៊ីនធឺណិតរបស់អង្គការ Freedom House នេះត្រូវបានចងក្រងឡើងផ្អែកលើការស្ទង់មតិនៅក្នុងប្រទេសចំនួន ៧២ ដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតរហូតដល់ទៅ ៨៧% នៃអ្នកប្រើប្រាស់សរុបនៅលើពិភពលោក។ ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសចំនួន ៤១ បានបោះឆ្នោតឬគ្រោងនឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ។
ការណ៍ថ្លែងបែបនេះនៅក្នុងពិធីអបអរខួបលើកទី១០នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលធ្វើឡើងនៅថ្ងៃសុក្រ ក្នុងរាជធានីភ្នំពេញ។
អ្នកស្រី ប៊្រិដជិដ ខលៀ (Bridget Collier) ឯកអគ្គរាជទូតរងនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ក៏បានថ្លែងក្នុងសន្និសីទនោះថា សារព័ត៌មានល្អ គឺមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់តម្លាភាព និងគណនេយ្យភាពសង្គម ដែលអាចធ្វើឱ្យប្រជាជនសម្រេចចិត្តបានត្រឹមត្រូវ។
លោក Bezos នៅក្នុងទំព័របញ្ចេញមតិកាលពីថ្ងៃចន្ទបាននិយាយថា«មនុស្សជាច្រើនជឿថាបណ្តាញព័ត៌មានមានការលម្អៀង» ហើយកាសែត Washington Post និងកាសែតផ្សេងទៀតចាំបាច់បង្កើនជំនឿទុកចិត្តរបស់ខ្លួនវិញ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួនអ្នកកាសែតរូបនោះជាទម្រង់បំបិទសំឡេងអ្នកជំទាស់ និងបង្កក្តីបារម្ភដល់សហគមន៍អ្នកសារព័ត៌មាន។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលជាបន្តបន្ទាប់។
អ្នកការពារសិទ្ធិមនុស្សដែលតាមដានសំណុំរឿងលោក ម៉ិច ដារ៉ា ស្នើឱ្យអាជ្ញាធរដោះលែងអ្នកកាសែតរូបនេះដែលសកម្មក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មានរសើបមួយចំនួន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ស្នើឲ្យមានការពិនិត្យមើលធម្មនុញ្ញនេះឡើងវិញ ហើយធានាថាមានការចូលរួមមតិយោបល់យ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ៕
អ្នកជំនាញលើវិស័យប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ក្រសួងហាក់ដូចជាប្រញាប់ប្រញាល់នៅក្នុងការចេញធម្មនុញ្ញនេះ គ្រាក្តីបារម្ភនានាមិនត្រូវបានលើកយកមកពិភាក្សា។
ខេមបូចាបានកត់ត្រាករណីនៃការយាយីចំនួន ៧ ប្រឆាំងអ្នកសារព័ត៌មានចំនួន ១១ នាក់ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤ នេះ ខណៈកាលពីត្រីមាសទី ១ មានករណីយាយីចំនួន ១០ ករណី ត្រូវបានកត់ត្រាទុក ហើយពាក់ព័ន្ធនឹងអ្នកកាសែតចំនួន ១៨ នាក់។
អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅកម្ពុជាបានសាទរចំពោះមូលនិធិនេះ ដោយរំពឹងថាជំនួយដ៏ច្រើននេះនឹងជួយលើកកម្ពស់សារព័ត៌មានឯករាជ្យនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available