ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bezos នៃ​កាសែត The Washington Post ការពារ​ការសម្រេចបញ្ចប់​ការគាំទ្រ​បេក្ខជន​ប្រធានា​ធិបតី


រូបឯកសារ៖ មនុស្ស​ម្នា​ដើរ​កាត់​អគារ One Franklin Square ជា​ទីតាំង​របស់​កាសែត The Washington Post នៅ​កណ្តាល​រាជធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៩។
រូបឯកសារ៖ មនុស្ស​ម្នា​ដើរ​កាត់​អគារ One Franklin Square ជា​ទីតាំង​របស់​កាសែត The Washington Post នៅ​កណ្តាល​រាជធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០១៩។

ម្ចាស់​កាសែត The Washington Post លោក Jeff Bezos កាលពី​ថ្ងៃ​ចន្ទ ការពារ​ការសម្រេច​របស់​កាសែត​ដែល​មិន​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បន្ទាប​ពី​មាន​សេចក្តីរាយការណ៍​ថា​ មនុស្ស​ជាង ២ សែន​នាក់ ​បាន​លុបចោល​ការជៀវ​កាសែតតាម​អនឡាញ​របស់​ពួកគេ​ ក្រោយ​ចំណាត់ការ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ការសម្រេច​បាន​បិទ​ការគាំទ្រ​អនុ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ គឺអ្នក​ស្រី Kamala Harris។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​វិទ្យុ​សាធារណៈជាតិ ​ឬ National Public Radio (NPR)។ ហើយ​មនុស្ស​ជា​ច្រើន​ដែល​បាន​សរសេរ​សារនៅ​លើ Website របស់​កាសែត​នោះ ​បាន​រិះគន់​លោក Bezos មហា​សេដ្ឋី​ដែល​ជា​អ្នក​បង្កើន​ក្រុមហ៊ុន Amazon និង​ក្រុម​ហ៊ុន​រ៉ុក្កែត Blue Origin។

លោក Bezos នៅ​ក្នុង​ទំព័រ​បញ្ចេញ​មតិ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា៖ «មនុស្ស​ជា​ច្រើន​ជឿ​ថា​បណ្តាញ​ព័ត៌មាន​មាន​ការលម្អៀង» ហើយ​កាសែត Washington Post ​និង​កាសែត​ផ្សេង​ទៀត​ចាំបាច់​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ខ្លួន​វិញ។

លោកលោក Bezos បាន​និយាយ​ទៀត​ថា​ មិន​មាន​បេក្ខជន​ត្រូវ​បាន​ជូន​ព័ត៌មាន​ឬ​ពិគ្រោះ​យោបល់​អំពី​ការសម្រេច​នេះ​ ហើយ​ថា​មិន​មាន «ការដោះដូរទៅវិញ​ទៅមក»ទេ។ លោក​បាន​បន្ថែម​ទៀត​ថា​ មិន​មាន​ការទាក់ទិន​ទៅវិញ​ទៅមក​រវាង​ការសម្រេច​នេះ និង​ជំនួប​រវាង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និង​អគ្គ​នាយក​ក្រុមហ៊ុន Blue Origin នៅ​ថ្ងៃ​តែ​មួយ​ទេ។

លោក Bezos បាន​សរសេរ​ទៀត​ថា៖ «ការផ្តល់​ការគាំទ្រ​បេក្ខជន​ប្រធានាធិបតី​មិន​មាន​ទម្ងន់​ដល់​ការបោះឆ្នោត​ទាល់​តែ​សោះ។ អ្វី​ដែល​ការផ្តល់​ការគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ប្រាកដ​ គឺបង្កើត​ទស្សនៈ​ថា​មាន​ការលម្អៀង។ ទស្សនៈ​មិន​ឯករាជ្យ។ ការបញ្ចប់​ការគាំទ្រ​នេះ ​ជា​ការសម្រេច​ប្រកប​ដោយ​គោលការណ៍ ហើយ​វា​ជា​ការត្រឹមត្រូវ​មួយ»។

ការលុប​ចោល​ការជាវ​កាសែត​នៅ​ពាក់​កណ្តាល​ថ្ងៃ​ត្រង់​មានប្រហែល ៨ ភាគរយ​នៃក្រុមអ្នក​ជាវ​កាសែត​ដែល​បង់ប្រាក់​ចំនួន ២លាន ៥សែន​នាក់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​វិទ្យុ NPR ដែល​បាន​និយាយ​ថា​ អ្នក​សរសេរ​ទស្សនៈនៅលើ​កាសែត​នេះមួយចំនួន ក៏បាន​លាលែង​ចេញពី​តួនាទី​របស់​ខ្លួន​ដើម្បីតវ៉ា​ប្រឆាំងផងដែរ។

កាសែត The Washington Post បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​សេចក្តីរាយការណ៍​នេះ ​នៅពេល​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ទាក់ទងទៅ៕

XS
SM
MD
LG