ក្រុមតាលីបង់បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃអង្គារ ថា អ្នកសារព័ត៌មានមានសេរីភាពពេញលេញក្នុងការរាយការណ៍ព័ត៌មាន ហើយថា ពួកគេគួរ «លើកកម្ពស់ឯកភាពជាតិ»។
លឹបសារព័ត៌មានជាតិកំពុងស្នើឱ្យប្រជាជនចុះហត្ថលេខាលើញត្តិអំពាវនាវឱ្យលោកប្រធានាធិបតី Joe Biden កំណត់ការដោះលែងលោក Tice ជាអាទិភាព។
នៅវេលាម៉ោង៩និង១០នាទី កម្លាំងបានបណ្តេញអ្នកសារព័ត៌មានពីរនាក់ចេញក្នុងនោះមានអ្នកសារព័ត៌មានវីអូអេផងដែរ និងបានដកយកបណ្ណសារព័ត៌មានរបស់អ្នកកាសែតម្នាក់។
អង្គការសារព័ត៌មានមួយចំនួនជំរុញឲ្យទម្លាក់ចោលយន្តការពិនិត្យមើលក្រមសីលធម៌នេះ និងធានាថាមានភាពជាតំណាងរបស់អ្នកសារព័ត៌មានក្នុងការបង្កើតគំនិតផ្តួចផ្តើមលើក្រមសីលធម៌ណាមួយនៅក្នុងប្រទេស។
គណៈកម្មការនេះនឹងដើរតួនាទីជាអ្នកតាមដាន វាយតម្លៃ និងលើកសរសើរអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ប៉ុន្តែគណៈកម្មការក៏អាចវាយតម្លៃឈានដល់ការ«ដាក់វិន័យ»ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានផងដែរ។
សហរដ្ឋអាមេរិកមាន«កង្វល់ខ្លាំង»អំពីការយាយី និងការបំភិតបំភ័យអ្នកឆ្លើយឆ្លងព័ត៌មានបរទេសដែលរាយការណ៍អំពីទឹកជំនន់ដ៏ប្រល័យនៅក្នុងប្រទេសចិន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃព្រហស្បតិ៍។
កាសែតជាតិប្រចាំថ្ងៃរបស់នីហ្សេរីយ៉ាទាំងអស់នៅថ្ងៃទី១២ ខែកក្កដា បានផ្សាយព័ត៌មានយ៉ាងក្លាហានអំពីការបិទព័ត៌មាននេះនៅលើទំព័រមុខ ដើម្បីរកការគាំទ្រប្រឆាំងនឹងសេចក្តីស្នើច្បាប់នេះ។
ក្រុមអ្នកឃ្លាំមើលរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយ បានសម្រេចថាមន្ត្រីជាន់ខ្ពស់៦រូបនៅទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រដ្ឋាភិបាល មិនបានប្រព្រឹត្តអំពើខុសឆ្គងអ្វីទេ។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថាCCIMបានថ្លែងប្រាប់វីអូអេថា ភាសាផ្លូវច្បាប់ដែលមានអត្ថន័យ ឬការបកស្រាយបានទូលំទូលាយ អាចនាំឱ្យមានការអនុវត្តខុស ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
កាសែត Apple Daily គាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង បានបិទជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានចេញផ្សាយការបោះពុម្ពចុងក្រោយ។ អ្នកក្រុងហុងកុងជាច្រើនបានតម្រង់ជួរនៅតាមហាងនានានៅទូទាំងទីក្រុងនេះ មុនពេលថ្ងៃរះដើម្បីទិញកាសែត Apple Daily ចុងក្រោយដែលបោះពុម្ពចំនួន១លានច្បាប់។
លោក ហេង វិចិត្រ អ្នកសារព័ត៌មាន VOD ដែលបានប្រឈមផ្ទាល់ក្នុងហេតុការណ៍ខាងលើ បានប្រាប់VOAនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរបានគំរាមរូបលោកឲ្យលុបចោលរូបដែលលោកថតបាននិង«ព្រមានចាត់វិធានការផ្លូវច្បាប់» ប្រសិនបើលោកយករូបថត ឬវីដេអូទាំងនោះទៅផ្សព្វផ្សាយជាព័ត៌មាន។
ខណៈដែលមានអ្នកសារព័ត៌មានជាច្រើនត្រូវបានឃុំខ្លួននិងផ្សេងទៀតត្រូវបង្ខំចិត្តរត់គេច អ្នកសារព័ត៌មានមីយ៉ាន់ម៉ាធ្វើការដោយមានភាពភ័យខ្លាចជាប្រចាំថារបបយោធានឹងតាមប្រមាញ់ពួកគេ។
ព័ត៌មានផ្សេងទៀត
No media source currently available