ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្លឹប​សារ​ព័ត៌មាន​ក្រុម​គ្រួសារ​ជំរុញ​ឱ្យ​លោក​Biden​ស្វែងរក​ការ​ដោះលែង​លោក​អ្នក​កាសែត​ពី​ស៊ីរី​


រូប​ឯកសារ៖ អ្នកស្រី Debra Tice ម្តាយ​របស់​អ្នក​កាសែត​អាមេរិក​លោក Austin Tice ដែល​ត្រូវ​បាន​ចាប់​ពង្រាត់​​នៅ​​ស៊ីរី​ លើក​កាន់​រូបថត​កូន​អ្នកស្រី​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ប្រទេស​លីបង់​កាល​ពី​ឆ្នាំ​២០១៧។
រូប​ឯកសារ៖ អ្នកស្រី Debra Tice ម្តាយ​របស់​អ្នក​កាសែត​អាមេរិក​លោក Austin Tice ដែល​ត្រូវ​បាន​ចាប់​ពង្រាត់​​នៅ​​ស៊ីរី​ លើក​កាន់​រូបថត​កូន​អ្នកស្រី​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ប្រទេស​លីបង់​កាល​ពី​ឆ្នាំ​២០១៧។

ក្លឹប​សារ​ព័ត៌មាន​ជាតិ​នៅ​វ៉ាស៊ីនតោន​កំពុង​អំពាវនាវ​ឱ្យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​លោក​Austin Tice​ អ្នក​កាសែត​អាមេរិក​នៅ​ខួប​៩ឆ្នាំ​នៃ​ការ​ចាប់​ពង្រាត់​គាត់​អំឡុង​ពេល​ធ្វើ​ដំណើរ​យក​ព័ត៌មាន​នៅ​ប្រទេស​ស៊ីរី។

នៅ​ក្រៅ​អគារ​របស់​ខ្លួន​ស្ថិត​នៅ​ចម្ងាយ​បីបួន​ប្លុក​ពី​សេតវិមាន​ក្លឹប​សារព័ត៌មាន​នេះ​នៅ​ថ្ងៃសៅរ៍​នឹង​ដាក់​នាឡិកា​បង្ហាញ​រយៈ​ពេល​សរុប​ដែល​លោកTice​បាន​ជាប់​ឃុំឃាំង។ ​ក្លឹប​សារ​ព័ត៌មាន​ជាតិ​កំពុង​ស្នើ​ឱ្យ​ប្រជាជន​ចុះ​ហត្ថលេខា​លើ​ញត្តិអំពាវនាវ​ឱ្យ​លោក​ប្រធានាធិបតី​ Joe Biden​ កំណត់​ការ​ដោះលែង​លោក ​Tice ​ជា​អាទិភាព។​

ក្លឹប​នេះ​និយាយ​ថា​«បើ​បណ្តោយ​ឱ្យ​គេ​ឃុំឃាំង​លោក​ Austin​ វា​បង្ហាញ​ថា​វិស័យ​សារព័ត៌មាន​អាច​ត្រូវ​បាន​បញ្ឈប់​ដោយ​ចាប់​អ្នក​កាសែត​ដាក់​ពន្ធនាគារ។​ ការ​ឃុំ​ខ្លួន​គាត់​គឺបំភិត​បំភ័យ​មិន​ឱ្យ​អ្នក​កាសែត​យក​ព័ត៌មាន​នៅ​មជ្ឈិម​បូព៌ា។​សហ​រដ្ឋ​អាមេរិក​ត្រូវតែ​បង្ហាញ​ថា​ខ្លួន​ប្តេជ្ញា​ការពារ​អ្នក​កាសែត​អាមេរិក​មិន​ឱ្យ​គេ​ចាប់​ជា​ចំណាប់​ខ្មាំង​និង​ប្តេជ្ញា​នាំ​គេ​មក​ផ្ទះ​វិញ»។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Antony Blinken ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា​«លោក​Tice​ត្រូវតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជួប​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់។​ខ្ញុំ​ផ្ទាល់​ប្តេជ្ញា​ធ្វើ​យ៉ាងណា​ឱ្យ​ជនជាតិ​អាមេរិក​ទាំងអស់​ដែល​ត្រូវ​ចាប់​ជា​ចំណាប់​ខ្មាំង​ឬ​ឃុំឃាំង​មិន​ត្រឹមត្រូវ​នៅ​បរទេស​នោះ​បាន​មក​ផ្ទះវិញ។​ យើង​ជឿជាក់​ថា​លោក​ Bashar al-Assad ​មាន​អំណាច​ដោះលែង​លោក​Austin។​យើង​នឹង​បន្ត​ខិតខំ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​នាំ​លោក​Austin​មក​ផ្ទះ​វិញ»។​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press និង​ Reuters)

XS
SM
MD
LG