អង្គការសារព័ត៌មានមួយចំនួនជំរុញឲ្យទម្លាក់ចោលយន្តការពិនិត្យមើលក្រមសីលធម៌នេះ និងធានាថាមានភាពជាតំណាងរបស់អ្នកសារព័ត៌មានក្នុងការបង្កើតគំនិតផ្តួចផ្តើមលើក្រមសីលធម៌ណាមួយនៅក្នុងប្រទេស។
គណៈកម្មការនេះនឹងដើរតួនាទីជាអ្នកតាមដាន វាយតម្លៃ និងលើកសរសើរអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ប៉ុន្តែគណៈកម្មការក៏អាចវាយតម្លៃឈានដល់ការ«ដាក់វិន័យ»ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានផងដែរ។
សហរដ្ឋអាមេរិកមាន«កង្វល់ខ្លាំង»អំពីការយាយី និងការបំភិតបំភ័យអ្នកឆ្លើយឆ្លងព័ត៌មានបរទេសដែលរាយការណ៍អំពីទឹកជំនន់ដ៏ប្រល័យនៅក្នុងប្រទេសចិន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃព្រហស្បតិ៍។
កាសែតជាតិប្រចាំថ្ងៃរបស់នីហ្សេរីយ៉ាទាំងអស់នៅថ្ងៃទី១២ ខែកក្កដា បានផ្សាយព័ត៌មានយ៉ាងក្លាហានអំពីការបិទព័ត៌មាននេះនៅលើទំព័រមុខ ដើម្បីរកការគាំទ្រប្រឆាំងនឹងសេចក្តីស្នើច្បាប់នេះ។
ក្រុមអ្នកឃ្លាំមើលរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយ បានសម្រេចថាមន្ត្រីជាន់ខ្ពស់៦រូបនៅទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រដ្ឋាភិបាល មិនបានប្រព្រឹត្តអំពើខុសឆ្គងអ្វីទេ។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថាCCIMបានថ្លែងប្រាប់វីអូអេថា ភាសាផ្លូវច្បាប់ដែលមានអត្ថន័យ ឬការបកស្រាយបានទូលំទូលាយ អាចនាំឱ្យមានការអនុវត្តខុស ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
កាសែត Apple Daily គាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង បានបិទជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានចេញផ្សាយការបោះពុម្ពចុងក្រោយ។ អ្នកក្រុងហុងកុងជាច្រើនបានតម្រង់ជួរនៅតាមហាងនានានៅទូទាំងទីក្រុងនេះ មុនពេលថ្ងៃរះដើម្បីទិញកាសែត Apple Daily ចុងក្រោយដែលបោះពុម្ពចំនួន១លានច្បាប់។
លោក ហេង វិចិត្រ អ្នកសារព័ត៌មាន VOD ដែលបានប្រឈមផ្ទាល់ក្នុងហេតុការណ៍ខាងលើ បានប្រាប់VOAនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរបានគំរាមរូបលោកឲ្យលុបចោលរូបដែលលោកថតបាននិង«ព្រមានចាត់វិធានការផ្លូវច្បាប់» ប្រសិនបើលោកយករូបថត ឬវីដេអូទាំងនោះទៅផ្សព្វផ្សាយជាព័ត៌មាន។
ខណៈដែលមានអ្នកសារព័ត៌មានជាច្រើនត្រូវបានឃុំខ្លួននិងផ្សេងទៀតត្រូវបង្ខំចិត្តរត់គេច អ្នកសារព័ត៌មានមីយ៉ាន់ម៉ាធ្វើការដោយមានភាពភ័យខ្លាចជាប្រចាំថារបបយោធានឹងតាមប្រមាញ់ពួកគេ។
អ្នកនាំពាក្យរដ្ឋាភិបាលបួគីណាហ្វាសូ ម្នាក់បានលើកឡើងអំពីហេតុផលពីរយ៉ាងសម្រាប់ការបដិសេធសំណើទស្សនកិច្ចនេះ គឺថា ដើម្បីការពារកិត្តិយសរបស់អ្នករស់នៅក្នុងជំរំ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន។
ប៉ូលិសហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ បានឆ្មក់ចូលឆែកការិយាល័យកាសែត Apple Daily ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបានចាប់ខ្លួននាយកប្រតិបត្តិ៥នាក់ រួមទំាងនិពន្ធនាយកផងដែរ។
ពានរង្វាន់ Pulitzer ផ្នែកការសរសើរពិសេស ត្រូវបានប្រគល់ជូននាង Darnella Frazier ដែលបានថតវីដេអូអំពីសកម្មភាពដែលមន្ត្រីប៉ូលិសឈ្មោះ Derek Chauvin ប្រើជង្គង់សង្កត់កលោក George Floyd រហូតដល់ស្លាប់ នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available