ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃអាទិត្យម្សិលមិញឲ្យរដ្ឋាភិបាលនានានៅជុំវិញពិភពលោកធានាថា អ្នកកាសែតអាចធ្វើការរបស់ពួកគេដោយមានសុវត្ថិភាពនៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ នេះ។
នៅថ្ងៃអាទិត្យ ទី៣ ខែឧសភានេះគឺជាទិវាសេរីភាពសារព័ត៌មានអន្តរជាតិ។ អ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួន និងអង្គការធ្វើការលើវិស័យសារព័ត៌មានលើកឡើងថាចាប់តាំងពីការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០១៧មក សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តរងការរឹតត្បិត។
ចាប់តាំងពីឆ្នាំ ២០១៧ មក សេរីភាពសារព័ត៌មាននៅកម្ពុជា បានដាំក្បាលចុះជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០២០នេះ សេរីភាពនេះនៅតែបន្តធ្លាក់ចុះថែមទៀត ដោយ សារការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) លោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា អ្នកសារព័ត៌មានមិនគួរខ្លាចមិនហ៊ានសរសេរអ្វីដែលខ្លួនចង់រាយការណ៍ឡើយ តែមិនត្រូវធ្វើរំលងច្បាប់របស់ប្រទេស។
របាយការណ៍របស់អង្គការដែលមានទីស្នាក់ការធំនៅក្នុងប្រទេសបារាំងនេះ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី១៤៤ លើ១៨០ ដោយធ្លាក់ចុះមួយពិន្ទុ ធៀបនឹងពិន្ទុឆ្នាំមុន។
រដ្ឋាភិបាលជាច្រើននៅទូទាំងផ្នែកកណ្តាលនៃទ្វីបអឺរ៉ុបនិងប៉ែកកណ្តាលនៃទ្វីបអាស៊ីបានធ្វើ «ការវាយប្រហារខ្លាំង» ប្រឆាំងនឹងសិទ្ធិមនុស្ស បានប្រើមធ្យោបាយឃោរឃៅ និងឧបករណ៍របស់រដ្ឋក្នុងការបង្ក្រាបបាតុកម្ម សេរីភាពក្នុងការនិយាយស្តីបញ្ចេញមតិ និងសង្គមស៊ីវិល។
ក្រុមការពារសិទ្ធិមនុស្សនិងអង្គការឃ្លាំមើលបណ្តាញផ្សាយព័ត៌មាននិយាយថា រដ្ឋាភិបាលនៅទូទាំងពិភពលោកកំពុងប្រើប្រាស់ការរាតត្បាតជាសាកលនៃជំងឺCOVID-19 ដើម្បីបន្តឹងបទបញ្ញត្តិខាងបណ្តាញផ្សាយព័ត៌មាននិងបំបិទមាត់បណ្តាញព័ត៌មានឯករាជ្យ។
រដ្ឋាភិបាលនានានៅជុំវិញពិភពលោកកំពុងប្រើវិបត្តិជំងឺកូវីដ ១៩ ដើម្បីបន្តឹងក្បួនច្បាប់នានារបស់ប្រព័ន្ធផ្សព្វផ្សាយ និងបំបិទមាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្ស និងអង្គការសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនានា។
ប៉ូលិសនៅក្នុងរដ្ឋ Rakhine ជាទីកន្លែងដែលរឿងក្តីនោះបានកើតឡើង មិនបានធ្វើការបញ្ជាក់ពីការដកពាក្យបណ្តឹងនេះទេ ។
តុលាការមួយក្នុងក្រុងហាណូយ បានកាត់ទោសអ្នកសរសេរប្លុក (blogger) និងជាអ្នកកាសែតដ៏ល្បីល្បាញរបស់វៀតណាមគឺលោក Truong Duy Nhat អោយជាប់ពន្ធនាគារ១០ឆ្នាំពីបទបន្លំសាធារណជនក្នុងពេលបំពេញការងារអោយកាសែតមួយរបស់រដ្ឋក្នុងទីក្រុង Danang ស្ថិតចំកណ្តាលប្រទេសកាលពីឆ្នាំ២០០៤។
កាសែត the Wall Street Journal បានបដិសេធមិនសុំទោសចំពោះបទវិចារណកថាកាលពី៣ ខែកុម្ភៈ ដែលមានចំណងជើងជាភាសាអង់គ្លេសថា China is the Real Sick Man of Asia ដែលប្រែថា «ចិនជាអ្នកជំងឺពិតប្រាកដរបស់ទ្វីបអាស៊ី»។
សមាជិកសភាត្រូវដាក់ឱ្យទទួលខុសត្រូវចំពោះសេចក្តីសម្រេចរបស់ពួកគេ ដោយសារព័ត៌មានសេរី ដែលសួរសំណួរពិបាកៗអំពីទង្វើរបស់សមាជិកសភាទាំងនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available