ក៏ប៉ុន្តែដំណាលគ្នានឹងការបារម្ភនោះ លោកស្រី រ៉ូណា ស្មីត ក៏បានកត់សម្គាល់ឃើញមានការរីកចម្រើនជាវិជ្ជមានមួយចំនួនក្នុងបេសកកម្មរយៈពេល១១ថ្ងៃនៅកម្ពុជាលើកនេះ។
ទិវាសេរីភាពសារព័ត៌មានពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៣ ខែឧសភាជារៀងរាល់ឆ្នាំ ប៉ុន្តែការណ៍ពិត អ្នកកាសែតប្រឈមមុខប្រទូស្តរាយកាន់តែខ្លាំងៗ នៅក្នុងផ្នែកជាច្រើននៃពិភពលោក។
អ្នកជំនាញផ្នែកសារព័ត៌មានបារម្ភថា សមាគមនេះអាចនឹងជួយរឹតត្បិតអ្នកសារព័ត៌មានដែលរាយការណ៍រិះគន់អំពីសកម្មភាពចិន ឬទំនាក់ទំនងកម្ពុជា-ចិន។
នាយកផ្នែកផ្សាយទៅកាន់ទ្វីបអាហ្វ្រិកនៃ VOA គឺលោក Negussie Mengesha ក៏អាចធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់លោកបានវិញជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ។
គេហទំព័រ VOD ដែលបានបោះពុម្ពផ្សាយអត្ថបទមួយចំនួនកាលពីពេលថ្មីៗនេះ សង្ឃឹមថានឹងអាចបំពេញចន្លោះខ្វះខាត ដោយសារតែបណ្តាញសារព័ត៌មានឯករាជ្យនានាត្រូវបានបង្ខំឲ្យបិទទ្វារ ឬត្រូវបានលក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ស្ថានភាពជាប់គាំងនយោបាយរវាងរដ្ឋាភិបាលលោក Nicholas Maduro និងមេបក្សប្រឆាំងគឺលោកJuan Guaido ក្នុងប្រទេសវ៉េណេស៊ុយអេឡា មានសភាពកាន់តែតានតឹងឡើង ដោយអំពើហិង្សា បានក្លាយជាការគំរាមមិនត្រឹមតែដល់ពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងដល់អ្នកសារព័ត៌មានដែលរាយការណ៍អំពីវិបត្តិនយោបាយ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកទឹកចិត្តឲ្យមានការទម្លាក់ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ដែលត្រូវបានតុលាការដោះលែងឲ្យបានស្ថិតនៅក្រៅឃុំកាលពីខែសីហាឆ្នាំ២០១៨។
ទំនាក់ទំនងរវាងសេរីសារព័ត៌មាននិងប្រជាធិបតេយ្យ គឺជាប្រធានបទសំខាន់នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំនេះ ដែលមានការរៀបចំប្រារព្ធពិធីនេះជាង១០០កន្លែងនៅទូទាំងពិភពលោក។
ករណីរបស់លោក សុធារិន និងលោក អ៊ួន ឈិន ត្រូវបានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនរិះគន់ ដោយហៅថាជាការ«បង្ក្រាបដោយឥតប្រណី»ទៅលើអ្នកកាសែតនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលថា មិនបានឆ្លុះបញ្ចាំងពីការពិត ចំពោះរបាយការណ៍ថ្មីនេះដែលអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៨កាន់តែអាក្រក់ ដោយសារគណបក្សកាន់អំណាចព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available