ថ្ងៃ៣ខែឧសភាជាទិវារំឭកអ្នកសារព័ត៌មានត្រូវវាយប្រហារទូទាំងពិភពលោក
ទិវាសេរីភាពសារព័ត៌មានពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៣ ខែឧសភាជារៀងរាល់ឆ្នាំ ប៉ុន្តែការណ៍ពិត អ្នកកាសែតប្រឈមមុខប្រទូស្តរាយកាន់តែខ្លាំងៗ នៅក្នុងផ្នែកជាច្រើននៃពិភពលោក។ របាយការណ៍ថ្មីមួយដោយក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថា សេរីភាពព័ត៌មានបានធ្លាក់ចុះនៅឆ្នាំ២០១៩ មួយផ្នែកបណ្តាលមកពីការបំពារបំពានលើអ្នកសារព័ត៌មាន។ ហេតុអ្វីបានជាសារព័ត៌មានសេរីមានសារៈសំខាន់? លោកស្រី Jesusemen Oni រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយលោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕