សំណួរថាតើកងទ័ពអ៊ីស្រាអែលស្ថិតនៅនៅតាមព្រំដែនក្លាយជាបញ្ហាមួយនៃបញ្ហានានា ដែលរារាំងកិច្ចព្រមព្រៀងឈប់បាញ់គ្នាយ៉ាងណានោះ ពីព្រោះទាំងក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទាំងអេហ្ស៊ីបដែលជាអ្នកសម្របសម្រួលនៅក្នុងការចរចានោះ ជំទាស់ប្រឆាំងនឹងការរក្សាវត្តមានរបស់កងទ័ពអ៊ីស្រាអែលនៅទីនោះ។
ពួកអ្នកចរចាមកពីសហរដ្ឋអាមេរិក ប្រទេសអេហ្ស៊ីបនិងកាតាបានជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយនៅក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដោយមានសេចក្តីរាយការណ៍ព័ត៌មានប្រាប់ឱ្យដឹងថាភាគីទាំងអស់កំពុងរំកិលខិតកាន់តែជិតទៅនឹងការព្រមព្រៀងគ្នា។
កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីប្រជុំជន Nuseirat និង Khan Younis ដែលបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ហើយបានបន្សល់ទុកមនុស្សជាច្រើននាក់ទៀតរងរបួស។
ពួកអ្នកស្រុកក៏បានរាយការណ៍ដែរថាមានកិច្ចប្រតិបត្តិការរថក្រោះរបស់អ៊ីស្រាអែលក្នុងតំបន់ភាគខាងជើងតំបន់ហ្កាហ្សាជាទីកន្លែងដែលយោធាអ៊ីស្រាអែលនិយាយថាខ្លួនបានធ្វើសកម្មភាពប្រឆាំងភេរវកម្ម។
ពួកយោធាអ៊ីស្រាអែលបាននិយាយថា ទាហានអ៊ីស្រាអែលបាន «ឡោមព័ទ្ធអគារដែលជាទីកន្លែងដែលពួកភេរវជនបានត្រូវស្ថិតនៅទីនេះ» ហើយពួកទាហានបានបាញ់តបតគ្នា ខណៈដែលការវាយប្រហារតាមអាកាសបាន «វាយប្រហារពួកភេរវជនប្រដាប់អាវុធជាច្រើននាក់» នៅក្នុងតំបន់នោះ។
យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានដៅការវាយប្រហារលើពួកអ្នកប្រយុទ្ធក្រុមហាម៉ាស់នៅក្នុងទីក្រុង Rafahភាគខាងត្បូង ខណៈដែលកិច្ចប្រតិបត្តិការថ្មើរជើងបានធ្វើឡើងនៅក្នុងស្រុកShujaiya ក្នុងក្រុងហ្កាហ្សាក្នុងតំបន់ហ្កាហ្សាខាងជើង។
ការវាយប្រហារនេះរួមបញ្ចូលទាំងការទម្លាក់គ្រាប់បែកលើតំបន់ Khan Younisមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលប៉ាឡេស្ទីននៅពេលថ្មីៗ បំផុតនេះ។
ធាអ៊ីស្រាអែលកាលពីថ្ងៃសុក្រម្សិលមិញបាននិយាយថា ខ្លួនបានវាយឆ្មក់ដោយមានការគាំទ្រពីការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងដែលបានសម្លាប់ពួកជនសកម្មប្រយុទ្ធ«រាប់សិបនាក់»
មន្ត្រីអាមេរិកបានសម្តែងការជំទាស់របស់ខ្លួនក្នុងសប្តាហ៍នេះ ដោយព្រមានអ៊ីស្រាអែលថា វិធានការនោះ អាចធ្វើឲ្យជម្លោះរីករាលដាល។
Netanyahu មេដឹកនាំអ៊ីស្រាអែលបាននិយាយថា លោក «បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងមួយផ្នែក-នេះមិនមែនជាការសម្ងាត់ទេ- ដែលប្រគល់ប្រជាជនរបស់យើងមួយចំនួនត្រឡប់មកយើងវិញ»។
ក្រុម Hezbollah បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ចូលក្នុងតំបន់ភាគខាងជើងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការសងសឹកការវាយប្រហារតាមអាកាសដ៏ប្រល័យនៅក្នុងប្រទេសលីបង់ភាគខាងត្បូង ដែលអ៊ីស្រាអែលបាននិយាយថាបានសម្លាប់ភ្នាក់ងារម្នាក់របស់ក្រុមនោះ។
នៅក្នុងតំបន់ហ្កាហ្សា (Gaza) គ្រួសារនានាបាននិយាយថា មិនថាពួកគេរត់គេចប៉ុន្មានដងទេ ពួកគេនៅតែមិនអាចស្វែងរកសុវត្ថិភាពបានដដែល។
ព័ត៌មានផ្សេងទៀត