កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារកាលពីថ្ងៃអង្គារនៅក្នុងតំបន់ហ្កាហ្សា ភាគខាងត្បូង ដោយពួកមន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថាមនុស្សយ៉ាងតិចណាស់ក៏៨នាក់ដែលបានត្រូវសម្លាប់។
ការវាយប្រហារនេះរួមបញ្ចូលទាំងការទម្លាក់គ្រាប់បែកលើតំបន់ Khan Younisមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលប៉ាឡេស្ទីននៅពេលថ្មីៗ បំផុតនេះ។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសរយៈពេលមួយយប់នៅក្នុងតំបន់ Khan Younisជាទីកន្លែងដែលពួកសកម្មប្រ យុទ្ធបានបាញ់គ្រាប់រ៉ុក្កែតចំនួន២០គ្រាប់តម្រង់ដាក់កន្លែងតាំងទីលំនៅអ៊ីស្រាអែល។
ការវាយប្រហារតាមអាកាសមានកាន់តែច្រើន សំដៅលើទីក្រុង Rafahភាគខាងត្បូងខណៈដែលកងទ័ពថ្មើជើងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការប្រឆាំងនឹងពួកហាម៉ាស់នៅតំបន់ហ្កាហ្សាភាគកណ្តាល។ នេះបើតាមការបញ្ជាក់របស់អ៊ីស្រាអែល។
លោកStephane Dujarricអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresបានប្រាប់ពួកអ្នកយកព័ត៌មានថាការបញ្ជាឱ្យជម្លៀសរបស់អ៊ីស្រាអែលសម្រាប់តំបន Khan Younisបង្ហាញថា«មិនមានកន្លែងសុវត្ថិភាពនៅក្នុងតំបន់ហ្កាហ្សាទេ ការណ៍នេះត្រូវការការខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិល»។
អ៊ីស្រាអែលបានបានប្រាប់ម្តងហើយម្តងទៀតឱ្យជនជាតិប៉ាឡេស្ទីនចាកចេញពីផ្នែកនានានៃតំបន់ហ្កាហ្សា ជាធម្មតាមុនការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងចំណាត់ ការមួយដែលអ៊ីស្រាអែលនិយាយថាដើម្បីការពារជនស៊ីវិលពីសង្គ្រាម។
ការជម្លៀស រួមជាមួយការប្រយុទ្ធមានន័យថាមនុស្សត្រូវរត់គេចជាច្រើនលើកដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters
វេទិកាបញ្ចេញមតិ