យោធានិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបង្កប់ខ្លួននៅក្នុងតំបន់នេះ ហើយជនស៊ីវិលគួរតែជម្លៀសខ្លួនចេញពីតំបន់ភាគខាងកើត។
យោធាអ៊ីស្រាអែលបាននិយាយថាដ្រូនមួយគ្រឿងរបស់អ៊ីរ៉ង់ដែលបានវាយប្រហារកណ្តាលក្រុង Tel Avivមុនថ្ងៃរះកាលពីថ្ងៃសុក្របានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្សយ៉ាងតិចណាស់ក៏៨នាក់ដែររងរបួសនោះ ជាដ្រូនធ្វើនៅប្រទេសអ៊ីរ៉ង់ហើយបានបាញ់ចេញពីប្រទេសយេម៉ែន។
ការបោះឆ្នោតនៅក្នុងសភាអ៊ីស្រាអែលប្រឆាំងជំទាស់ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដោយចាត់ទុកថាជា «ការគំរាមកំហែងចំពោះប្រទេសអ៊ីស្រាអែល» ហើយដោយធ្វើឡើងក្នុងពេលតែប៉ុន្មានថ្ងៃមុនពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននោះ
មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិចប្រាំបួននាក់នៅតំបន់ហ្កាហ្សាភាគកណ្តាលកាលពីថ្ងៃពុធ។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួននឹងចាប់ផ្តើមផ្ញើសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសកងទ័ពទៅក្រុមបុរសៗជ្វីហ្វកាន់សាសនាគ្រិស្តអូស្សូដក់តឹងរ៉ឹងនៅថ្ងៃអាទិត្យ។
កងកម្លាំងការពារអ៊ីស្រាអែល ក៏បានរាយការណ៍អំពីប្រតិបត្តិការជើងគោកផងដែរ នៅភាគកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ទៅលើអ្វីដែលយោធាអ៊ីស្រាអែល ហៅថាជាហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម និងកងជីវពលដែលកំពុងតែរៀបចំធ្វើការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល។
សំណួរថាតើកងទ័ពអ៊ីស្រាអែលស្ថិតនៅនៅតាមព្រំដែនក្លាយជាបញ្ហាមួយនៃបញ្ហានានា ដែលរារាំងកិច្ចព្រមព្រៀងឈប់បាញ់គ្នាយ៉ាងណានោះ ពីព្រោះទាំងក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីន និងទាំងអេហ្ស៊ីបដែលជាអ្នកសម្របសម្រួលនៅក្នុងការចរចានោះ ជំទាស់ប្រឆាំងនឹងការរក្សាវត្តមានរបស់កងទ័ពអ៊ីស្រាអែលនៅទីនោះ។
ពួកអ្នកចរចាមកពីសហរដ្ឋអាមេរិក ប្រទេសអេហ្ស៊ីបនិងកាតាបានជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយនៅក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដោយមានសេចក្តីរាយការណ៍ព័ត៌មានប្រាប់ឱ្យដឹងថាភាគីទាំងអស់កំពុងរំកិលខិតកាន់តែជិតទៅនឹងការព្រមព្រៀងគ្នា។
កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីប្រជុំជន Nuseirat និង Khan Younis ដែលបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ហើយបានបន្សល់ទុកមនុស្សជាច្រើននាក់ទៀតរងរបួស។
ពួកអ្នកស្រុកក៏បានរាយការណ៍ដែរថាមានកិច្ចប្រតិបត្តិការរថក្រោះរបស់អ៊ីស្រាអែលក្នុងតំបន់ភាគខាងជើងតំបន់ហ្កាហ្សាជាទីកន្លែងដែលយោធាអ៊ីស្រាអែលនិយាយថាខ្លួនបានធ្វើសកម្មភាពប្រឆាំងភេរវកម្ម។
ពួកយោធាអ៊ីស្រាអែលបាននិយាយថា ទាហានអ៊ីស្រាអែលបាន «ឡោមព័ទ្ធអគារដែលជាទីកន្លែងដែលពួកភេរវជនបានត្រូវស្ថិតនៅទីនេះ» ហើយពួកទាហានបានបាញ់តបតគ្នា ខណៈដែលការវាយប្រហារតាមអាកាសបាន «វាយប្រហារពួកភេរវជនប្រដាប់អាវុធជាច្រើននាក់» នៅក្នុងតំបន់នោះ។
យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានដៅការវាយប្រហារលើពួកអ្នកប្រយុទ្ធក្រុមហាម៉ាស់នៅក្នុងទីក្រុង Rafahភាគខាងត្បូង ខណៈដែលកិច្ចប្រតិបត្តិការថ្មើរជើងបានធ្វើឡើងនៅក្នុងស្រុកShujaiya ក្នុងក្រុងហ្កាហ្សាក្នុងតំបន់ហ្កាហ្សាខាងជើង។
ព័ត៌មានផ្សេងទៀត