នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu និយាយថាអ៊ីស្រាអែល«នឹងឲ្យសងក្នុងតម្លៃដ៏ខ្ពស់ចំពោះការឈ្លានពានណាមួយប្រឆាំងនឹងយើងនៅលើសមរភូមិណាក៏ដោយ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ក្រុមសកម្មប្រយុទ្ធនេះបាននិយាយថា លោក Haniyeh ត្រូវបានសម្លាប់នៅឯគេហដ្ឋានមួយក្នុងរដ្ឋធានីអ៊ីរ៉ង់។
អ៊ីស្រាអែលបានស្តីបន្ទោសការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅក្រុង Majdal Shams ទៅលើក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah ដែលបានច្រានចោលថាគ្មានពាក់ព័ន្ធនៅក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍នោះទេ។
ចក្រភពអង់គ្លេសមានពេលរហូតដល់ថ្ងៃសុក្រម្សិលមិញដើម្បីដាក់ពាក្យនេះទៅតុលាការ ICC ប៉ុន្តែរដ្ឋាភិបាលចក្រភពអង់គ្លេសបច្ចុប្បន្នដែលដឹកនាំដោយគណបក្សការងារដែលទើបនឹងជាប់ឆ្នោតកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ខ្លួននឹងមិនធ្វើតាមផែនការរបស់លោក Sunak នោះទេ។
សមាជិកសភាស្ដាំនិយមជ្រុលរបស់អ៊ីស្រាអែលបានរិះគន់ខ្លាំងៗលើអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris កាលពីថ្ងៃសុក្រចំពោះការអំពាវនាវរបស់អ្នកស្រីឱ្យមានបទឈប់បាញ់គ្នានិងក្ដីបារម្ភរបស់អ្នកស្រីចំពោះការឈឺចាប់របស់មនុស្សនៅក្នុងតំបន់ហ្កាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់សភាអាមេរិកដែលខ្វែងគំនិតគ្នាកាលពីថ្ងៃពុធ ដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យជាច្រើនបានធ្វើពហិការមិនស្តាប់សុន្ទរកថារបស់លោក និងមានក្រុមអ្នកតវ៉ាជុំវិញវិមានសភារបស់សហរដ្ឋអាមេរិក។
មេដឹកនាំទាំងពីរបានជួបគ្នានៅការិយាល័យសេតវិមាន ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីមេដឹកនាំទាំងពីរបានថ្លែងសុន្ទរកថាបន្តបន្ទាប់គ្នាដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ដោយលោក Netanyahu បានថ្លែងកាលពីថ្ងៃពុធនៅចំពោះមុខសភាសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ក្នុងពេលដែលទំនាក់ទំនងមានស្ថានភាពដ៏លំបាករវាងសម្ព័ន្ធមិត្តទាំងពីរ។
ខណៈសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាឈានចូលដល់ខែទី ៩ ក្រុមហាម៉ាស់បាននិយាយថាខ្លួនកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែលបន្ទាប់ពីបានទម្លាក់ចោលការទាមទារដ៏សំខាន់មួយនៅក្នុងការឆ្លើយតបចំពោះសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
យោធានិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបង្កប់ខ្លួននៅក្នុងតំបន់នេះ ហើយជនស៊ីវិលគួរតែជម្លៀសខ្លួនចេញពីតំបន់ភាគខាងកើត។
យោធាអ៊ីស្រាអែលបាននិយាយថាដ្រូនមួយគ្រឿងរបស់អ៊ីរ៉ង់ដែលបានវាយប្រហារកណ្តាលក្រុង Tel Avivមុនថ្ងៃរះកាលពីថ្ងៃសុក្របានសម្លាប់មនុស្សម្នាក់និងធ្វើឱ្យមនុស្សយ៉ាងតិចណាស់ក៏៨នាក់ដែររងរបួសនោះ ជាដ្រូនធ្វើនៅប្រទេសអ៊ីរ៉ង់ហើយបានបាញ់ចេញពីប្រទេសយេម៉ែន។
ការបោះឆ្នោតនៅក្នុងសភាអ៊ីស្រាអែលប្រឆាំងជំទាស់ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដោយចាត់ទុកថាជា «ការគំរាមកំហែងចំពោះប្រទេសអ៊ីស្រាអែល» ហើយដោយធ្វើឡើងក្នុងពេលតែប៉ុន្មានថ្ងៃមុនពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននោះ
ព័ត៌មានផ្សេងទៀត