ថ្ងៃទី១៤ ខែមករា ជាថ្ងៃគម្រប់ខួប ១០០ថ្ងៃ នៃការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។ អ៊ីស្រាអែលបានតបតទៅវិញដោយធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់ហ្កាហ្សាដែលនៅបន្តរហូតមកដល់សព្វថ្ងៃនេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកYoav Gallant បានបដិសេធបទឈប់បាញ់គ្នាមួយកាលពីថ្ងៃចន្ទម្សិលមិញ ដោយនិយាយថា អ៊ីស្រាអែលមិនអាចបញ្ឈប់ប្រតិបត្តិការយោធាទាំងស្រុងរបស់ខ្លួនក្នុងតំបន់ហ្កាហ្សានោះឡើយ ព្រោះក្រុមហាម៉ាស់ មិនយល់ស្របដោះលែងក្រុមចំណាប់ខ្មាំងបន្ថែមទៀតទេ បើគ្មានសម្ពាធយោធានោះទេ។
យោធាអ៊ីស្រាអែលបានលើកឡើងនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការរបស់ខ្លួនគឺរួមមានផងដែរនូវការសម្លាប់ជនសកម្មប្រយុទ្ធ ៥ នាក់នៅភាគខាងជើងតំបន់ហ្កាហ្សាដែល «បានប៉ុនប៉ងស្វែងរកអាវុធ» និងការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកដែលបានបំផ្លាញកន្លែងស្តុកទុកសព្វាវុធនៅក្នុងតំបន់ទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចការទូតមួយទៀត ដែលផ្តោតលើវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។ លោកបានចោទប្រកាន់អ៊ីរ៉ង់ថា បានជួយដល់ការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) នៃប្រទេសយេម៉ែនលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងបានព្រមានថានឹងមានផលវិបាកប្រសិនបើការវាយប្រហារនៅតែបន្ត។
សេតវិមានបន្តច្រានចោលការអំពាវនាវកាន់តែខ្លាំងឡើងឱ្យបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ដោយបញ្ជូនសញ្ញាចម្រុះចំពេលលោកប្រធានាធិបតី Joe Biden ខិតខំប្រឹងប្រែងដើម្បីសម្រួលដល់ការអំពាវនាវរបស់ជនជាតិអាមេរិកមួយចំនួនឱ្យមានការឈប់បាញ់។
ប្រទេសអាហ្វ្រិកខាងត្បូងកំពុងសុំតុលាការទាមទារឱ្យផ្អាកជាបន្ទាន់នូវយុទ្ធនាការរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ជាទីកន្លែងដែលអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងស្វះស្វែងដើម្បីបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅក្នុងការឆ្លើយតបដល់ការវាយប្រហារភេរវកម្មថ្ងៃទី ៧ ខែតុលា នៅតំបន់ខាងត្បូងអ៊ីស្រាអែល។
ប្រទេសអេហ្ស៊ីបបានដើរតួនាទីសំខាន់នៅក្នុងការសម្របសម្រួលឱ្យមានកិច្ចឈប់បាញ់គ្នាដំបូង ដែលកិច្ចឈប់បាញ់គ្នានោះតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាង១០០នាក់ហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន២៤០ នាក់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា អ៊ីស្រាអែលបានយល់ព្រមអនុញ្ញាតឱ្យអង្គការសហប្រជាជាតិធ្វើការវាយតម្លៃពីស្ថានភាពក្នុងតំបន់ហ្កាហ្សាភាគខាងជើង ស្របពេលដែលជនស៊ីវិលភៀសខ្លួនប៉ាឡេស្ទីន ដែលរត់ទៅតំបន់ភាគខាងត្បូងហ្កាហ្សានេះ បានអង្វរសុំវិលត្រឡប់ទៅផ្ទះវិញ។
លោក Blinken បាននិយាយថា បញ្ហានានានៅលើរបៀបវារៈនៅថ្ងៃពុធនេះ រួមមានតម្រូវការសម្រាប់អាជ្ញាធរប៉ាឡេស្ទីនរបស់លោក Abbas ធ្វើកំណែទម្រង់និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចរបស់ខ្លួន។
ក្រុមហ៊ុនដឹកជញ្ជូន Maersk របស់ប្រទសដាណឺម៉ាកនិយាយកាលពីសប្តាហ៍កន្លងទៅថា ខ្លួននឹងបន្តផ្អាកការដឹកជញ្ជូនតាមសមុទ្រក្រហមជាបន្តទៀត ក្រោយពីមានការវាយប្រហារមួយកាលពីចុងសប្តាហ៍កន្លងទៅ លើនាវាដឹកជញ្ជូនមួយចំនួន នៅក្នុងសមុទ្រក្រហមដែលបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនគឺក្រុមហាម៉ាស់
លោក Blinken បានថ្លែងដោយមានវត្តមានប្រធានាធិបតីអ៊ីស្រាអែលលោក Issac Herzog នៅក្បែរនោះថា លោកនឹងមានឱកាសជួបជាមួយក្រុមគ្រួសាររបស់ចំណាប់ខ្មាំងមួយចំនួនដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា ហើយនឹងមានឱកាសប្រាប់ថ្នាក់ដឹកនាំអ៊ីស្រាអែលនូវអ្វីដែលលោកបានឮពីមេដឹកនាំផ្សេងទៀតនៅក្នុងតំបន់។
មួយថ្ងៃក្រោយមេដឹកនាំជាន់ខ្ពស់ហាម៉ាស់ម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូន ក្នុងទីក្រុង Beirut រួចមក ក្រុមមន្ត្រីសហរដ្ឋអាមេរិក និយាយថា ពួកគេកំពុងតែព្យាយាមទប់ស្កាត់ការរាលដាលជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ស្របពេលជាមួយការបន្តអំពាវនាវឱ្យអ៊ីស្រាអែលការពារជនស៊ីវិលប៉ាឡេស្ទីន។
ព័ត៌មានផ្សេងទៀត