លោក Blinken បាននិយាយថា បញ្ហានានានៅលើរបៀបវារៈនៅថ្ងៃពុធនេះ រួមមានតម្រូវការសម្រាប់អាជ្ញាធរប៉ាឡេស្ទីនរបស់លោក Abbas ធ្វើកំណែទម្រង់និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចរបស់ខ្លួន។
ក្រុមហ៊ុនដឹកជញ្ជូន Maersk របស់ប្រទសដាណឺម៉ាកនិយាយកាលពីសប្តាហ៍កន្លងទៅថា ខ្លួននឹងបន្តផ្អាកការដឹកជញ្ជូនតាមសមុទ្រក្រហមជាបន្តទៀត ក្រោយពីមានការវាយប្រហារមួយកាលពីចុងសប្តាហ៍កន្លងទៅ លើនាវាដឹកជញ្ជូនមួយចំនួន នៅក្នុងសមុទ្រក្រហមដែលបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនគឺក្រុមហាម៉ាស់
លោក Blinken បានថ្លែងដោយមានវត្តមានប្រធានាធិបតីអ៊ីស្រាអែលលោក Issac Herzog នៅក្បែរនោះថា លោកនឹងមានឱកាសជួបជាមួយក្រុមគ្រួសាររបស់ចំណាប់ខ្មាំងមួយចំនួនដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា ហើយនឹងមានឱកាសប្រាប់ថ្នាក់ដឹកនាំអ៊ីស្រាអែលនូវអ្វីដែលលោកបានឮពីមេដឹកនាំផ្សេងទៀតនៅក្នុងតំបន់។
មួយថ្ងៃក្រោយមេដឹកនាំជាន់ខ្ពស់ហាម៉ាស់ម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូន ក្នុងទីក្រុង Beirut រួចមក ក្រុមមន្ត្រីសហរដ្ឋអាមេរិក និយាយថា ពួកគេកំពុងតែព្យាយាមទប់ស្កាត់ការរាលដាលជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ស្របពេលជាមួយការបន្តអំពាវនាវឱ្យអ៊ីស្រាអែលការពារជនស៊ីវិលប៉ាឡេស្ទីន។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយអំពីតម្រូវការសម្រាប់អ៊ីស្រាអែលក្នុងការទប់ស្កាត់ការបាត់បង់ជីវិតជនស៊ីវិលក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងបង្កើនចំនួនជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា ដែលកំពុងរងគ្រោះយ៉ាងខ្លាំងដោយទុរ្ភិក្ស ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា សង្គ្រាមជាមួយក្រុមហាម៉ាស់ (Hamas) នឹងមិនចប់ឆាប់ៗទេ។ លោកថ្លែងដូច្នេះខណៈដែលសង្គ្រាមកើនឡើងជាសាកលនេះឆ្លងចូលដល់ឆ្នាំ ២០២៤ នេះ។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕
រដ្ឋបាលរបស់លោក Biden ធ្លាប់គិតថាវាមិនអាចក្លាយជារឿងធំដុំអ្វីទេ ដែលសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ានេះនឹងក្លាយជាជម្លោះរីករាលដាលនោះ បន្ទាប់ពីអ៊ីស្រាអែលបានឆ្លើយតបភ្លាមៗទៅនឹងការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាមក។
អ្នកស្រី Zahra Sckak អាយុ៤៤ឆ្នាំ បានចាកចេញពីតំបន់ហ្កាហ្សានៅថ្ងៃបុណ្យចូលឆ្នាំថ្មី រួមជាមួយបងប្អូនប្រុសថ្លៃរបស់អ្នកស្រីឈ្មោះ Farid Sukaik ជាពលរដ្ឋអាមេរិកាំង។ នេះបើតាមមន្ត្រីសហរដ្ឋអាមេរិកដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Arouri បានដឹកនាំវត្តមានរបស់ក្រុមហាម៉ាស់នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានគំរាមសម្លាប់លោក Arouri មុនពេលដែលក្រុមហាម៉ាស់បានវាយឆ្មក់វាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនទៅទៀត។
ការវាយប្រយុទ្ធគ្នានៅថ្ងៃអង្គារនេះរួមមាននៅតំបន់ Al-Bureij ស្ថិតនៅចំណុចកណ្តាលនៃទីប្រជុំជនប៉ាឡេស្ទីននិងទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូងនិងជាទីក្រុងធំបំផុតទី ២ ក្នុងតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានបញ្ជាក់ថា សាកសព ១៨ នាក់ត្រូវបានរកឃើញនៅក្នុងការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សាកាលពីយប់មិញ ដោយសាកសពជាច្រើនទៀតត្រូវគេជឿថាបានកប់នៅក្រោមគំនរបាក់បែក។
ខណៈដែលលោកប្រធានាធិបតី Joe Bidenកំពុងប្រឹងប្រែងសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤ ការស្ទាបស្ទង់មតិបង្ហាញថាពលរដ្ឋអាមេរិកាំងភាគច្រើនមិនយល់ស្របនឹងវិធានការរបស់លោកសម្រាប់តំបន់ហ្កាហ្សាទេ ដែលការណ៍នេះធ្វើឲ្យលោកទំនងជាព្យាយាមបញ្ចៀសសង្គ្រាមកុំឲ្យរាលដាលកាន់តែខ្លាំង។
ព័ត៌មានផ្សេងទៀត