ការវាយប្រហាររបស់ក្រុមហ៊ូធីបង្អាក់ដំណើរការដឹកជញ្ជូនជាសាកល
- Henry Ridgwell
ក្រុមហ៊ុនដឹកជញ្ជូន Maersk របស់ប្រទសដាណឺម៉ាកនិយាយកាលពីសប្តាហ៍កន្លងទៅថា ខ្លួននឹងបន្តផ្អាកការដឹកជញ្ជូនតាមសមុទ្រក្រហមជាបន្តទៀត ក្រោយពីមានការវាយប្រហារមួយកាលពីចុងសប្តាហ៍កន្លងទៅ លើនាវាដឹកជញ្ជូនមួយចំនួន នៅក្នុងសមុទ្រក្រហមដែលបង្ហាញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនគឺក្រុមហាម៉ាស់ ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ លោក Henry Ridgwell រាយការណ៍ជុំវិញរឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕