ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការអង្គការសហប្រជាជាតិបើកសវនាការក្នុងរឿងក្តីប្រល័យពូជសាសន៍ដោយអ៊ីស្រាអែល


ទិដ្ឋភាព​ទូទៅ​នៃ​សវនាការ​ស្តី​ពី​រឿងក្តី​អំពើ​ប្រល័យ​ពូជសាសន៍​របស់​អាហ្រ្វិក​ខាង​ត្បូង​ដែល​បាន​ចោទ​លើ​ប្រទេស​អ៊ីស្រាអែល​សម្រាប់​ប្រតិបត្តិ​ការ​យោធា​របស់​ខ្លួន​នៅ​តំបន់​ហ្កាហ្សា នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICJ) ក្នុង​ក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
ទិដ្ឋភាព​ទូទៅ​នៃ​សវនាការ​ស្តី​ពី​រឿងក្តី​អំពើ​ប្រល័យ​ពូជសាសន៍​របស់​អាហ្រ្វិក​ខាង​ត្បូង​ដែល​បាន​ចោទ​លើ​ប្រទេស​អ៊ីស្រាអែល​សម្រាប់​ប្រតិបត្តិ​ការ​យោធា​របស់​ខ្លួន​នៅ​តំបន់​ហ្កាហ្សា នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICJ) ក្នុង​ក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ចៅក្រម​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចាប់ផ្តើម​សវនាការ​រយៈពេល​ ២ ​ថ្ងៃ​នៅ​ថ្ងៃ​ព្រហ្រហស្បតិ៍​នេះ ​នៅ​ក្នុង​រឿងក្តី​ដែល​បាន​ប្តឹង​ដោយ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ពី​ការប្រព្រឹត្តអំពើ​ប្រល័យ​ពូជសាសន៍​ នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅតំបន់​ហ្កាហ្សា។

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កំពុង​សុំ​តុលាការ​ទាមទារ​ឱ្យ​ផ្អាក​ជា​បន្ទាន់​នូវ​យុទ្ធនាការ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា ជា​ទីកន្លែង​ដែល​អ៊ីស្រាអែល​និយាយ​ថា ​ខ្លួន​កំពុង​ស្វះស្វែង​ដើម្បី​បំបាត់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ នៅ​ក្នុង​ការឆ្លើយតប​ដល់​ការវាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី ៧ ខែតុលា​ នៅ​តំបន់​ខាង​ត្បូង​អ៊ីស្រាអែល។

បណ្តឹង​ជា​លាយលក្ខណ៍​អក្សរមកពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បញ្ជាក់​ថា ​ខ្លួន​ចង់ឱ្យ​តុលាការ​ធ្វើ​ឱ្យ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សន្ធិសញ្ញា​ប្រល័យ​ពូជ សាសន៍ ហើយ​នឹង​ធ្វើឱ្យ​ប្រាកដ​ពី​ភាពចាំបាច់​និង​លទ្ធភាព​នៃ​ការការពារ​ឱ្យ​បាន​ពេញ លេញដល់​ពលរដ្ឋ​ប៉ាឡេស្ទីន​ នៅ​ក្នុង​តំបន់​ហ្កាហ្សា ​ដែល​នៅ​មាន​ហានិភ័យ​យ៉ាង​ខ្លាំង​និង​ជា​បន្ទាន់​នៃ​ការបន្ត​និង​បង្កើន​សកម្មភាព​នៃ​អំពើ​ប្រល័យ​ពូជសាសន៍។

អ៊ីស្រាអែល​បាន​ច្រានចោល​ការចោទប្រកាន់​នោះ​ថា ​គ្មាន​ហេតុផល​ត្រឹមត្រូវ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយកាលពី​យប់​ថ្ងៃ​ពុធ​ថា​ កងទ័ព​អ៊ីស្រាអែល​កំពុង​ធ្វើ​អ្វី​ទាំង​អស់​ដែល​ពួកគេ​អាច​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ជន​ស៊ីវិល​ឱ្យ​នៅ​តិច ហើយ​លោក​បាន​ចោទប្រកាន់​ពួក​ជន​សកម្មប្រយុទ្ធ​ហាម៉ាស់​ពី​ការប្រើប្រាស់​ជន​ស៊ីវិល​មកធ្វើ​ជា​ខែល។

សហរដ្ឋ​អាមេរិក​ដែល​បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​ធ្វើ​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ដើម្បី​ការពារ​ជនស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា ​ខណៈដែល​គាំទ្រ​យុទ្ធនាការ​របស់​អ៊ីស្រាអែល​ដែរ​នោះ ក៏​បាន​ច្រានចោល​ការចោទប្រកាន់​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​អង្គារ​ បាន​បដិ សេធ​រឿងក្តី​នោះ​ថា «គ្មាន​អង្គហេតុ​ត្រឹមត្រូវ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG